វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 186 / 1268
-
ជរាទុព្វល គុណនាម
ដែលថយកម្លាំងព្រោះជរា។
-
ជរាទុព្វលភាព នាម
ដំណើរថយកម្លាំងព្រោះជរា។
-
ជរាធម៌ នាម
ជរាជាធម្មតាដែលអ្នកណាមួយឬអ្វីមួយក៏គេចវាងមិនផុត។
-
ជរាពាធ នាម
ជំងឺចាស់។
-
ជរាភាព នាម
ភាវៈនៃជរា, កំណើតនៃជរា។
-
ជរាភិភូត គុណនាម
ដែលជរាគ្របសង្កត់, ដែលធ្លាក់ចូលស៊ប់ក្នុងកណ្ដាប់ដៃជរាហើយ។
-
ជរាមច្ចុ នាម
ជរានិងសេចក្ដីស្លាប់, ដំណើរស្លាប់ព្រោះជរា ( ស្លាប់ព្រោះចាស់ )។
-
ជរាមរណៈ នាម
សេចក្ដីគ្រាំគ្រានិងសេចក្ដីស្លាប់។
-
ជរាម័យ នាម
សេចក្ដីមិនសប្បាយ, ឈឺចាប់ព្រោះជរា។
-
ជរាម្រិត្យូវ នាម
( ម . ព . ជរាមច្ចុ )។
-
ជរារោគ នាម
រោគជរា ( ជំងឺចាស់ )។
-
ជរាលក្ខណៈ នាម
គ្រឿងសម្គាល់របស់ជរា, គ្រឿងចំណាំឱ្យដឹងថាជរាដូចយ៉ាងសក់ស្លូរ, ធ្មេញបាក់ជាដើម។
-
ជល នាម
ទឹក; ប្រើរៀងខាងចុងសព្ទដទៃខ្លះដូចជាអស្សុជល។
-
ជលគតវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីការនាំវត្ថុរាវទៅតាមបំពង់ទុយោដែលជាប្រភពដ៏សំខាន់នៃកម្លាំងមេកានិក
-
ជលគមនាគមន៍ នាម
ដំណើរទៅមកខាងជើងទឹក, ការដឹកនាំអ្វីៗទៅមកតាមផ្លូវទឹក។
-
ជលចរ នាម
សត្វដែលត្រាច់ទៅមកក្នុងទឹក ( មានត្រីជាដើម )។
-
ជលជាត នាម
( ម . ព . ជលជៈ )។
-
ជលជីវសាស្ត្រ នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីជីវិតនៃសរីរាង្គនៅក្នុងទឹក
-
ជលជៈ នាម
សត្វឬអ្វីៗដែលកើតនិងដុះក្នុងទឹក។
-
ជលដ្ឋាន
ទីតម្កល់ទឹក, ទីដែលគេទប់ខាំងទឹកទុក; ស្រះអណ្ដូង។
-
ជលធរ នាម
អ្នកទ្រទ្រង់នូវទឹកគឺមេឃ, ពពកខាប់ដែលបណ្ដាលឱ្យធ្លាក់ភ្លៀង, សមុទ្រ។
-
ជលធារ នាម
ប្រទេសដែលទ្រទ្រង់នូវទឹក, ដែលជប់ជក់យកទឹកគឺអន្លង់ទឹកទន្លេសាប, ភ្នំ ...។
-
ជលធារវិទ្យា នាម
វិទ្យាទាក់ទងដោយធារទឹក។
-
ជលធារសាស្ត្រ នាម
ផ្នែកមួយនៃភូមិវិទ្យាដែលសិក្សាអំពីប្រព័ន្ធឬរបាយផ្លូវទឹក ( មហាសមុទ្រសមុទ្របឹងទន្លេស្ទឹង ...) នៃតំបន់មួយរួមមានវិសាលភាពប្រភពបណ្ដោយភ្នែននិងសណ្ឋានផ្លូវទឹកនោះ។
-
ជលធារា នាម
ខ្សែទឹក, ផ្នូរទឹក។
-
ជលធី នាម
សមុទ្រ, ទន្លេសាប។
-
ជលនិធិ នាម
ឃ្លាំងទឹក ( សមុទ្រ )។
-
ជលនេត្រ នាម
( ម . ព . ជលន័យន៍ )។
-
ជលន័យន៍ នាម
ទឹកភ្នែក។
-
ជលបក្សី នាម
សត្វស្លាបដែលរកស៊ីក្នុងទឹក ( មានស្មោញក្អែកទឹកជាដើម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។