វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1256 / 1268
-
ឫតុស្នាន នាម
ការងូតទឹកជម្រះខ្លួនក្នុងថ្ងៃដាច់រដូវ; ការងូតទឹកជម្រះកាយរបស់ស្ត្រីក្នុងវេលាដែលធ្លាក់រដូវរួចហើយឬក្នុងវេលាកន្លងមក៤ថ្ងៃអំពីថ្ងៃដែលមានរដូវជាដំបូងបំផុត ( ងូតដើម្បីឱ្យកើតស្រីសួស្ដី, តាមលទ្ធិព្រាហ្មណ៍ឬលទ្ធិបុរាណ )។
-
ឫទ្ធ គុណនាម
ដែលរឹងប៉ឹង, ខ្លាំង, ក្លាខ្លាំង, ក្លាហាន; មាំទាំ, មាំមួន; ដែលលូតលាស់, ដុះដាល, ចម្រើន; ដែលសម្រេច, កើតការ; ដែលសម្បើម; រុងរឿង; ...។
-
ឫទ្ធតេជះ គុណនាម
តេជះក្លាខ្លាំង។
-
ឫទ្ធពល គុណនាម
កម្លាំងរឹងប៉ឹងឬដែលមានកម្លាំងរឹងប៉ឹង។
-
ឫទ្ធា នាម
ឫទ្ធិច្រើន
-
ឫទ្ធានុភាព នាម
អានុភាពនៃឫទ្ធិ ( ប្រើជាឥទ្ធានុភាពក៏បាន, < ឥទ្ធិ + អានុភាវ )។
-
ឫទ្ធិ នាម
សេចក្ដីសម្រេច, ដំណើរកើតការ; អំណាច; សេចក្ដីអស្ចារ្យ, សម្បើម; សេចក្ដីក្លៀវក្លា, រុងរឿង; សេចក្ដីចម្រើន, លូតលាស់, ដុះដាល; សេចក្ដីរឹងប៉ឹង, មាំមួន
-
ឫទ្ធិក្រៃ នាម
ឫទ្ធិដ៏ក្រៃលែង។
-
ឫទ្ធិបាទ នាម
( ម . ព . ឥទ្ធិបាទ )។
-
ឫទ្ធិពល នាម
កម្លាំងរបស់ឫទ្ធិ។
-
ឫទ្ធិម័ត គុណនាម
ដែលមានឫទ្ធិឬអ្នកមានឫទ្ធិ។
-
ឫទ្ធិរង្គ នាម
ចម្បាំងមានឫទ្ធិ, ចម្បាំងយ៉ាងសម្បើម។
-
ឫទ្ធិរុទ្រ គុណនាម
ដែលសម្បើម, រឹងប៉ឹងដោយឫទ្ធិឬអ្នកមានឫទ្ធិខ្លាំងពូកែ។
-
ឫទ្ធិលាភ នាម
ការបានឫទ្ធិ, ការសម្រេចឫទ្ធិ។
-
ឫស នាម
អវយវៈចំណែកមួយរបស់រុក្ខជាតិ, តិណជាតិ, វល្លិជាតិដែលដុះចាក់ចុះទៅក្នុងដីសម្រាប់ស្រូបយករសជាតិដីដូចជាអាហារឬដែលដុះស្រោបដើមឈើជាដើម
-
ឫសកែវ នាម
ឫសដែលដុះចាក់ត្រង់ទៅក្រោមជាឫសសំខាន់របស់ឈើ ( ប៉ុន្តែឈើខ្លះឥតឫសកែវក៏មាន )។
-
ឫសដី នាម
ជន្លេន ( ព . ខ្ព .) ហៅដោយប្រៀបឬដោយសន្មតិថាជាឫសរបស់ដី )។
-
ឫសដូង នាម
ឈ្មោះរោគពួកមួយមានច្រើនប្រភេទ
-
ឫសដូងបាត នាម
ភគន្ទររោគ។
-
ឫសភ គុណនាមនាម
ប្រសើរ, ខ្ពង់ខ្ពស់, ជាចម្បង។
-
ឫសភៈ គុណនាម
( ម . ព . ឫសភ )។
-
ឫសរយាង នាម
ឫសដែលដុះចាក់ជ្រែងចេញទៅខាង។
-
ឫសសីមា នាម
ដុំថ្មតាន់ជានិមិត្តសីមាដែលសង្ឃសូត្រចងរួចហើយទម្លាក់ទៅក្នុងរណ្ដៅលុបដីកប់ ( តាមទំនៀមប្រទេស; បា . សីមានិមិត្ត )។
-
ឫសិប្រវេទិត
( ម . ព . ឥសិប្បវេទិត )។
-
ឫសី នាម
អ្នកបួស, ឥសី, តាបស; កវីអ្នកតែងវេទ, តែងមន្ត; អ្នកប្រាជ្ញ។ខាងពុទ្ធសាសនាហៅព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្តថាឫសីឬឥសីដែរព្រោះពុទ្ធាទិបណ្ឌិតទាំងនោះជាអ្នកស្វែងគុណធម៌មានសីលគុណជាដើម។
-
ឫសីកូល នាម
ត្រកូលឬវង្សអ្នកប្រាជ្ញ។
-
ឫសីប្លែងសារ នាម
ឈ្មោះវិធីសរសេរសំបុត្រប្លែងរបៀបអក្សរបំបាំងសេចក្ដី, ជាចំណេះរបស់ខ្មែរក្នុងបុរាណសម័យ, មានច្រើនបែប; មុនដំបូងត្រូវសរសេរសេចក្ដីឱ្យច្បាស់លាស់តាមធម្មតាសិន, ត្រូវប្រើបានចំពោះតែឃ្លារបះខ្លីៗឱ្យល្មមរាប់អក្សរស្រង់បានងាយ, រួចហើយត្រូវរាប់អក្សរបណ្ដោយពីដើមទៅចុងដកយកមួយតួម្ដងៗតាមកំណត់ចំនួនមកសរសេររៀបរៀង, ស្រៈបាំងឈើនិងលេខនិងសូន្យ (០) ក៏រាប់យកជាអក្សរមួយតួៗដែរតែវិសជ៌នីយមិនរាប់, រួចដាក់លេខត្រង់ខាងដើមឃ្លារបះថា "២ឬ៣, ៤, ៥" ជាដើមជាសញ្ញាឱ្យអ្នកទទួលសំបុត្រនោះអាចស្រង់អក្សរសរសេររៀបរៀងយកសេចក្ដីបានដោយងាយ។កាលដែលរាប់ដកអក្សរប្លែងបំបាំងសេចក្ដីហៅថាដក, ដល់រាប់អក្សរស្រង់ឱ្យឃើញជាសេចក្ដីវិញហៅថាស្រង់; ដកស្រង់មានចំនួនស្មើគ្នាក៏មានខុសគ្នាក៏មាន, ដែលមានចំនួនខុសគ្នាបើចង់ប្រើផ្លាស់ប្ដូរយកបែបដកជាស្រង់ឬបែបស្រង់ជាដកក៏បាន។ដក៣ស្រង់៣ដូចជាល្អក្រចិមិយូត្តនរ > ចិត្តល្អមិនក្រយូរ ( មាន៨អក្សរ ), កាលដែលដកត្រូវរាប់ពីចិដល់ល្អដកល្អ, ពីមិដល់ក្រដកក្រ, ... ពីល្អដល់នដកន, ពីក្រដល់រដករ, ត្រូវរាប់ដកបន្តគ្នា៨សាឱ្យទាល់តែគ្រប់ទាំង៨អក្សរឥតមានផ្ទួន ( បើមានផ្ទួនលើតួដដែលណាមួយទុកជាខុស ); ដល់វេលាស្រង់ក៏ដូចគ្នា, ត្រូវរាប់ពីល្អដល់ចិស្រង់ចិ, ... ពីត្តដល់រស្រង់រ! ដក២ស្រង់៤ដូចជា : ចះនច េមិឈ្នះង់ > ចេះមិនឈ្នះចង់ ( មាន៧អក្សរ ), ឬដក៤ស្រង់២ជានឈ្នេះចះចមិង់ក៏បាន, បើចង់ដក៣ស្រង់៥ឬដក៥ស្រង់៣វិញក៏បាន។ដក៣ស្រង់៩ដូចជា : ពីក់រខ្លួក្រេជាស់អំអាល្អបន > អំពើអាក្រក់ល្អជារបស់ខ្លួន ( មាន១៣អក្សរ )។ដក៤ស្រង់៧ដូចជា : ង់ល្ងេបសទីខ្មាចេះ > ខ្មាសល្ងង់ទើបចេះ ( មាន៩អក្សរ )។ដក៧ស្រង់៧ដូចជា : ប្រាលខ្ញុំតេ៥អាក់សិខ្ចីរៀឱ្យ០ណិ១ន > អាណិតឱ្យខ្ញុំខ្ចីប្រាក់១៥០រៀលសិន ( មាន១៦អក្សររាប់ទាំងសូន្យផង )។វណ្ណយុត្តដែលប្រើដាច់ដោយខ្លួនពីតួអក្សរដូចជា?;! ជាដើមក៏ត្រូវរាប់យកជាអក្សរមួយតួៗដែរ; បើត្រូវការសរសេរថាទៅមុនចុះកុំចាំខ្ញុំ! ត្រូវសរសេរជា៧នខ្ញុំមុចាំទៅកុំចេះ! ( គឺប្រាប់ថាឱ្យសង់៧); ឬសរសេរជា៤ចាំចុះមុេខ្ញុំកុំនទៅ! ក៏បាន ( គឺប្រាប់ថាឱ្យស្រង់៤); លេខដែលបង់ខាងដើមឃ្លារបះបើដាក់ក្នុងវង់ក្រចកជា (៧) ឬ (៤) ដូច្នេះក៏បាន។
-
ឫសីផ្សំស្រេច នាម
ឈ្មោះឈើមួយប្រភេទស្លឹកឆែកៗមានព័ណ៌ផ្សេងៗច្រើនបែប, ប្រើធ្វើជាថ្នាំរំងាប់រោគ។
-
ឫស្ដី នាម
ដាវ; ក្រប៊ី; លំពែង ( ព . កា .)។
-
ឫស្យា នាម
សេចក្ដីច្រណែន; សេចក្ដីឈ្នានីស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។