វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1257 / 1268
-
ឫស្សី នាម
តចសារជាតិមួយប្រភេទដុះទំពាំងបែកចេញជាគុម្ពដើមមានថ្នាំង, មានច្រើនប្រភេទ
-
ឬ ឈ.នាម
ស្រៈសំស្ក្រឹតនេះជាទីឃៈជាមុទ្ធជៈមានសំឡេងកើតក្នុងក្បាល ( ដូចរដែរ ), មានប្រើបន្តិចបន្ទួច។
-
ឬក៏ ឈ.
ពុំនោះក៏
-
ឬថា
ពុំនោះថា
-
ឬទេ
ដែរទេ?
-
ឬអី
( ម . ព . ឬអ្វី?)។
-
ឬអ្វី
ឬដូចម្ដេច?, ឬម្ដេច?
-
ឭ នាម
ស្រៈសំស្ក្រឹតនេះជារស្សៈជាទន្តជៈមានសំឡេងកើតត្រង់ប្រទល់ធ្មេញ ( ដូចលដែរ ), សម្រាប់ភាសាខ្មែរប្រើចំពោះតែពាក្យពីរម៉ាត់គឺរឭក, រំឭកដែលប្រើជាជំនួសរលឹកឬរំលឹកបានតាមពេញចិត្តប្រើ។
-
ឮ កិរិយាសព្ទនាម
ស្រៈសំស្ក្រឹតនេះជាទីឃៈជាទន្តជៈមានសំឡេងកើតត្រង់ប្រទល់ធ្មេញ ( ដូចលដែរ ), មានប្រើបន្តិចបន្តួចដូចជា ( ព . បុ .) ថា
-
ឮជា គុណកិរិយាគុណនាម
( ព . បុ .) ដែលល្បីល្បាញ; ជាញជ័យ, អង់អាច, ហៅហាន។ច្រើនប្រើតែក្នុងកាព្យ, ដូចជា
-
ឮជ័យ នាម
ទីដែលលេចឮឈ្មោះថាជាទីមានជ័យគឺជានាមដំបូងបង្អស់នៃក្រុងឧដុង្គដែលក្នុងសម័យនោះហៅថាបន្ទាយ : បន្ទាយឮជ័យគឺក្រុងឧដុង្គឮជ័យ ( សរសេរជាលឺជ័យក៏បាន )។លុះចំណេរកាលតមកទើបព្រះរាជធានីនេះប្រែនាមថាក្រុងឧដុង្គមានជ័យវិញ
-
ឮឈ្មោះ កិរិយាសព្ទ
ល្បីឈ្មោះ, សាយឈ្មោះ។
-
ឮនាម កិរិយាសព្ទ
( ម . ព . ឮឈ្មោះ )។
-
ឮមាត់ កិរិយាសព្ទ
ឮសូរបញ្ចេញវាចា។
-
ឮមាត់ឮក កិរិយាសព្ទ
ឮសូរឈ្លោះទាស់ទែងគ្នារអែករអោកបន្តិចបន្តួច។
-
ឮមាត់ឮពាក្យ កិរិយាសព្ទ
ឮសូរសម្ដីរិះគន់បន្ទោសឬនិយាយដើម, ត្មះតិះដៀល។ល។
-
ឮរអេចរអូច កិរិយាសព្ទ
ឮគេនិយាយខ្សឹបខ្សៀវគ្នាមិនទាន់ជាក់ប្រាកដគ្រាន់តែប្រហាក់ប្រហែល។
-
ឮលាន់ គុណកិរិយាគុណនាម
ដែលគ្រាន់តែឮលាន់កងរំពងប៉ុន្តែឮពុំប្រាកដជាសូរសព្ទអ្វីឬរឿងហេតុអ្វីឡើយ។ច្រើនប្រើជាពាក្យលាយក្នុងកាព្យ, ដូចជា
-
ឮសាយ គុណកិរិយាគុណនាម
( ព . បុ .) ដែលមានកេរ្តិ៍ឈ្មោះពីរោះល្បីលេចឮសាយសុសសព្វទិសានុទិស : កេរ្តិ៍ឈ្មោះឮសាយ; រុងរឿង, ថ្កើងថ្កាន : លោកឮសាយសប្បាយអស្ចារ្យណាស់។ច្រើនប្រើលាយក្នុងកាព្យ, ដូចជា
-
ឯ ធ.
ខាង; ចំណែកខាង; នា, ឰដ៏; ត្រង់
-
ឯ.ឧ នាម
អក្សរសង្ខេបបំប្រួញអំពីឯកឧត្តម, ពាក្យខ្ពស់ជាឋានន្តរស័ក្ដិនៃនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី, ឯកអគ្គរាជទូតឬរដ្ឋមន្ត្រីដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទ្រង់ព្រះមេត្តាប្រោសព្រះរាជទាន
-
ឯក គុណនាមនាម
ប្រដាប់មួយប្រភេទមានដងសណ្ឋានស្រដៀងនឹងដងធ្នូប៉ុន្តែតូចរៀវមានស្លាបតែមួយមានសាយ, សម្រាប់ដាក់ស៊កភ្ជាប់នៅក្បាលខ្លែងព្នង, លាន់ឮសូរសព្ទឆ្លើយរងំដោយកម្លាំងខ្យល់ប៉ះត្រូវ
-
ឯកកោលាហល
ដំណើរជ្រួលជ្រើមព្រមគ្នា។
-
ឯកកោសិកា គុណនាម
ដែលមានកោសិកាតែមួយ។
-
ឯកក្ខរា នាម
លេខចំនួនដែលប្រតិស្ឋឡើងដោយយកតែអក្សរដើមមកផ្សំ ( ម . ព . អក្សរកាត់ )។
-
ឯកគ្គតា
ដំណើរតាំងនៅមូលស្លុងក្នុងអារម្មណ៍តែមួយ, ដំណើរមូលចិត្តស្លុងក្នុងអារម្មណ៍តែមួយ ( ហៅឯកគ្គតាចិត្តក៏បាន )។
-
ឯកង៉ាវ
ឈ្មោះឯកខ្លែងមួយប្រភេទមានតែស្លាបភ្ជាប់ឥតសាយធ្វើដោយស្លឹករឹតសកឱ្យស្ដើងចងភ្ជាប់នឹងចុងដងឮសូររនង៉ាវៗ។
-
ឯកចក្ខុ
ភ្នែកតែម្ខាង; អ្នកដែលមានភ្នែកតែម្ខាង ( ខ្វាក់ម្ខាង )។
-
ឯកចក្សុ
( ម . ព . ឯកចក្ខុ )។
-
ឯកចរ
ការត្រាច់ឬដើរម្នាក់ឯង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។