វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1230 / 1268
-
ឧជុវាទិនី នាម
( ម . ព . ឧជុវាទី )។
-
ឧជុវាទី នាម
អ្នកដែលតែងតែនិយាយត្រង់។
-
ឧជុសណ្ឋាន នាម
សណ្ឋានត្រង់; អ្វីៗដែលមានសណ្ឋានត្រង់។
-
ឧជុសន្តាន នាម
សន្តានចិត្តត្រង់; អ្នកដែលមានសន្តានចិត្តត្រង់។
-
ឧជ្ឈាន នាម
ការសម្លឹងរំពៃទោសដើម្បីរិះគន់គេ, ការនិយាយអាក្រក់ពីគេ, ការពោលទោសគេ, ការនិយាយដើមគេ; សេចក្ដីរិះគន់គេ
-
ឧជ្ឈានកម្ម នាម
ការពោលទោសគេគឺការនិយាយរិះគន់ឬនិន្ទាត្មះតិះដៀលគេដោយមានហេតុឬដោយឥតហេតុ
-
ឧជ្ឈានប្បហាន នាម
ការលះឧជ្ឈានភាព។
-
ឧជ្ឈានភាព នាម
ភាវៈឬដំណើរនិយាយអាក្រក់ពីគេ។
-
ឧជ្ឈានសញ្ញា នាម
សេចក្ដីកួចកាន់ក្នុងការរិះគន់គេ, ការរំពៃទោសគេដោយសេចក្ដីរិះគន់។
-
ឧជ្ឈានសញ្ញិនី នាម
( ម . ព . ឧជ្ឈានសញ្ញី )។
-
ឧជ្ឈានសញ្ញី នាម
អ្នកដែលប៉ិនឬហៃខាងការរិះគន់គេ។
-
ឧដុង្គ គុណនាមនាម
ខ្ពស់, ខ្ពង់ខ្ពស់; ប្រសើរ; ថ្លៃថ្លា។
-
ឧដុង្គឧត្តម គុណនាម
ឧត្តមលើសលែង, ប្រសើរកន្លង ( សរសេរជាឧត្តុង្គឧត្តមក៏បាន )។
-
ឧដ្ឋាន នាម
ការក្រោក; ការក្រោកពីដេក; សេចក្ដីព្យាយាមក្លៀវក្លា, សេចក្ដីខំប្រឹងពេញកម្លាំងសេចក្ដីក្រវើនក្រតើនធ្វើការដោយមិនខ្ជិលច្រអូស
-
ឧដ្ឋានកាល នាម
កាលឬវេលាដែលត្រូវក្រោក។
-
ឧដ្ឋានភាព នាម
ភាវៈនៃឧដ្ឋានៈ។
-
ឧដ្ឋានវតី នាម
( ម . ព . ឧដ្ឋានវន្ត )។
-
ឧដ្ឋានវន្ត នាម
អ្នកដែលមានឧដ្ឋានៈ។
-
ឧដ្ឋានវន្តី នាម
( ម . ព . ឧដ្ឋានវន្ត )។
-
ឧដ្ឋានវេលា នាម
( ម . ព . ឧដ្ឋានកាល )។
-
ឧដ្ឋានសញ្ញា នាម
ការកំណត់វេលាដែលត្រូវភ្ញាក់ឬត្រូវក្រោកពីដេក
-
ឧដ្ឋានសម័យ នាម
សម័យដែលត្រូវក្រោក; សម័យដែលត្រូវខំប្រឹងប្រែងធ្វើកិច្ចការដោយពេញកម្លាំង
-
ឧដ្ឋានសម្បទា នាម
ការបរិបូណ៌ដោយសេចក្ដីខំប្រឹងពេញកម្លាំង
-
ឧដ្ឋានៈ នាម
( ម . ព . ឧដ្ឋាន )។
-
ឧណ្ណា នាម
រោមចៀម, រោមពពែឬរោមសត្វចតុប្បាទពួកចៀមពួកពពែ; សរសៃពីងពាង; រោមប្រជុំចិញ្ចើមគឺរោមដែលដុះនៅត្រង់ចន្លោះចិញ្ចើមទាំងពីរ។
-
ឧណ្ណានាភី នាម
ពីងពាង។
-
ឧណ្ណាពស្ត្រ នាម
សំពត់រោមចៀម។
-
ឧណ្ណាព័ស្ត្រ នាម
( ម . ព . ឧណ្ណាពស្ត្រ )។
-
ឧណ្ណាម័យ គុណនាម
ដែលធ្វើដោយរោមចៀម, ដែលយករោមចៀមធ្វើ
-
ឧណ្ណាលោម នាម
រោមប្រជុំចញ្ចើម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។