វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1227 / 1268
-
ឦសាន នាម
ព្រះឥសូរ; ពន្លឺ; លម្អ។
-
ឦសូរ នាម
( ម . ព . ឥសូរ )។
-
ឦស្វរៈ នាម
ដូចគ្នានឹងឥស្សរៈ, ឥសូរ។
-
ឧក កិរិយាសព្ទ
ស្ដីឱ្យ, ស្ដីបន្ទោស; ជេរ; ត្រួតត្រាលើពេញអំណាចឥតកោតញញើត ( ច្រើនសរសេរអុកជាង )
-
ឧកញ៉ា នាម
ពាក្យប្រើជាឋានន្តរស័ក្ដិនៃមន្ត្រីថ្នាក់ខ្ពស់ជាងទីព្រះសំដៅសេចក្ដីថា " អ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬនាទីរបស់ខ្លួន " ( មកពីពាក្យខ្មែរឧកឬអុក " ត្រួតត្រាពេញអំណាច " + បា . ញា " ដឹង; ចេះ; ស្គាល់ "), ប្រើតាមលំដាប់ថ្នាក់ស័ក្ដិធំតូចថាលោកអ្នកឧកញ៉ា ..., អ្នកឧកញ៉ា ..., ឧកញ៉ា ... ( មាននិយាយក្នុងច្បាប់ទម្រង់ស័ក្ដិ )។មានអត្ថកោវិទខ្លះយល់ថាឧកក្លាយមកពីសំ . ឧ . " ព្រះព្រហ្ម; ព្រះឥសូរ " + បា . ញា " ដឹង; ចេះ; ស្គាល់ " សំដៅសេចក្ដីថា " អ្នកស្គាល់ការគោរពព្រះព្រហ្មឬព្រះឥសូរ " ( តាមលទ្ធិខ្មែរសម័យបុរាណ ); អត្ថកោវិទខ្លះយល់ថាឧកក្លាយមកពីសំ . ឧក្ដ " ពោល, ស្ដី, និយាយ, ថា " + បា . ញាសំដៅសេចក្ដីថា " អ្នកស្គាល់ការស្ដីនិយាយ " ( ការយល់ទាំងពីរយ៉ាងក្រោយនេះក៏បានសេចក្ដីដោយឡែកដែរគង់នៅប្រើជាឧកញ៉ាដូចគ្នាផ្សេងគ្នាតែសេចក្ដីប៉ុណ្ណោះ )។កាលក្នុងព . ស . ២៤៥៨គ . ស . ១៩១៤គណៈកម្មការបង្កើតវចនានុក្រមខ្មែរបានផ្ដើមប្រឹក្សាគ្នាជាដំបូងបង្អស់អំពីអក្សរ៤តួគឺឧ៊, ឪ, ឱ, ឪ ( អុក, អុវឬអូវ, អោ, អៅ ) នេះក៏បានយល់ព្រមគ្នាជាឯកច្ឆន្ទថាឧ៊បុរាណយក ( ៊ ) នេះដែលហៅថាសក់កមកដាក់ពីលើជាតួប្រកបជាជំនួសក ( ឧក ) ត្រូវលែងប្រើត្រូវប្រើឧកវិញ ( ឧកហ្មឺន ... ឧកញ៉ា )។ឱដែលប្រកបនឹងយជាឱយឬអោយនេះត្រូវកុំប្រើត្រូវប្រើឱ្យដូចពីដើមទុកថាជាអញ្ញត្រសព្ទ! ឪនិងឪដែលយកចុងឬកន្ទុយវមកដាក់ពីលើជាឪ, ឪ ( អុវ, អៅ ) ត្រូវទុកឱ្យនៅដូចពីដើម។សៀមសម័យបុរាណយកពាក្យឧកទៅប្រើជាអក, សរសេរជាអ្ចកប្រើជាពាក្យនាំមុខឋានន្តរមន្ត្រីគ្រប់ថ្នាក់ជាអ្ចកហ្មឺន, អ្ចកខុនអ្ចកហ្ល្វង, អ្ចកព្រះ, អ្ចកញា ( អកហ្មឺន, អកឃុ៎ន, អកហ្លួង, អកផ្រះ, អកយ៉ា )។អ្ចកនេះសៀមប្រើជាពាក្យហៅបិតាមាតាថាព្ច់អ្ចក, េមេ់អ្ចកផងក៏បាន ( អ . ថ . ផអក, ម៉ែអក " ឪពុកបង្កើត, ម្ដាយបង្កើត ")។លាវប្រើពាក្យព់អ្ចក, េមេ់អ្ចកនេះជាសម្ដីសម្រាប់បព្វជិតហៅឧបាសកឧបាសិកាផងក៏បាន។
-
ឧកហ្លួង នាម
ពាក្យប្រើជាឋានន្តរនៃមន្ត្រីពួកសូទ្រៈ ( អ្នកងារ ) ក្នុងសម័យបុរាណ, មាននាទីជាអ្នកត្រួតត្រាពួកសូទ្រៈគ្នាឯងប៉ុន្តែនៅក្រោមបង្គាប់មន្ត្រីមុខក្រសួងដែលខ្លួនត្រូវឡើង។សៀមសម័យបុរាណប្រើជាអ្ចកហ្ល្វងអ . ថ . អក - ហ្លួង ( ឧកហ្លួង ) ប៉ុន្តែមិនប្រើចំពោះពួកសូទ្រៈទេ។
-
ឧកាស ឧទានសព្ទ
ពាក្យគោរពសម្រាប់ផ្ដើមមុនបង្អស់ក្នុងវេលារៀបនឹងសូមអ្វីៗឬប្រកាសសេចក្ដីណាមួយ, ដោយសេចក្ដីថា " សូមគោរព!; សូមទាន!, សូមទានគោរព!; សូមមេត្តា!, សូមមេត្តាប្រោស!; ទានប្រោស, សូមទានប្រោស!" ( សម្រាប់ប្រើតែខាងសាសនាតាមសេចក្ដីពេញចិត្តឬធ្លាប់ប្រើ )
-
ឧកាសៈ ឧទានសព្ទ
( ម . ព . ឧកាស!)
-
ឧក្កដ្ឋ គុណនាម
ឧក្រិដ្ឋគឺធ្ងន់, យ៉ាងធ្ងន់; ធំ, យ៉ាងធំ; តឹង, យ៉ាងតឹង, យ៉ាងតឹងតែង, យ៉ាងរឹតត្បិត; ខ្ពស់, យ៉ាងខ្ពស់; ឧត្តម, ប្រសើរផុត; ចម្បង; កន្លង, ក្រៃលែង, លើសលែង, លើសលន់; ល្អប្រពៃ; ល្អកន្លង។
-
ឧក្កដ្ឋការណ៍
ដំណើរឬរឿងឧក្រិដ្ឋ ( រឿងធំ, រឿងធ្ងន់ )។
-
ឧក្កដ្ឋទោស
ទោសឧក្រិដ្ឋ ( ទោសធ្ងន់ )។
-
ឧក្កដ្ឋធម៌
ធម៌ឧត្តម។
-
ឧក្កដ្ឋនិយម នាម
ចរិយាសាស្រ្តតឹងរ៉ឹង, ការប្រកាន់មនោគមវិជ្ជាតឹងរ៉ឹង។
-
ឧក្កដ្ឋបរិច្ឆេទ
កំណត់, កម្រិត, ការប្រិតយ៉ាងតឹង។
-
ឧក្កដ្ឋបាត្រ
បាត្រខ្នាតធំ ( បាត្រយ៉ាងធំ )។
-
ឧក្កដ្ឋប្បញ្ញត្តិ
បញ្ញត្តិយ៉ាងតឹង ( ការហាមដោយដាច់ខាត )។
-
ឧក្កដ្ឋប្បដិបត្តិ
ប្រតិបត្តិយ៉ាងតឹង ( ការកាន់តឹង )។
-
ឧក្កដ្ឋប្បដិបទា
បដិបទាយ៉ាងតឹង ( ការកាន់តឹង )។
-
ឧក្កដ្ឋប្បមាណ
ខ្នាតយ៉ាងធំ, ( ខ្នាតធំ )។
-
ឧក្កដ្ឋភាព
ភាពឧត្តម។
-
ឧក្កដ្ឋិសព្ទ នាម
សូរហ៊ោ
-
ឧក្កដ្ឋៈ គុណនាម
( ម . ព . ឧក្កដ្ឋ )។
-
ឧក្កាបាត នាម
គប់ភ្លើងដែលធ្លាក់ពីអាកាសគឺកេតុធ្លាក់ឬកេតុដំដួល
-
ឧក្កំសនា នាម
ការលើកតម្កើងការលើកទឹកចិត្តការធ្វើឱ្យមានកិត្តិគុណការធ្វើឱ្យខ្លាំងក្លា។
-
ឧក្រិដ្ឋ គុណនាម
ធ្ងន់, យ៉ាងធ្ងន់; ធំ, យ៉ាងធំ; តឹង, យ៉ាងតឹង, យ៉ាងតឹងតែង, យ៉ាងម៉ឺងម៉ាត់។
-
ឧក្រិដ្ឋកម្ម នាម
បទល្មើសតាមច្បាប់ព្រហ្មទណ្ឌសាមញ្ញឬបទល្មើសនយោបាយដែលត្រូវផ្ដន្ទាទោសធ្ងន់បំផុត។
-
ឧក្រិដ្ឋជន នាម
ជនដែលបានប្រព្រឹត្តឧក្រិដ្ឋកម្ម។
-
ឧក្រិដ្ឋទោស នាម
( ម . ព . ទោសឧក្រិដ្ឋ )។
-
ឧក្រឹដ្ឋ គុណនាម
( ម . ព . ឧក្រិដ្ឋ )។
-
ឧគ្គហនិមិត្ត នាម
គ្រឿងសម្គាល់ដែលអ្នកចម្រើនកសិណកម្មដ្ឋានសង្កេតយកបានគឺរូបកសិណដែលជាក់ច្បាស់ដល់ដួងចិត្តនៃយោគីទោះធ្មេចភ្នែកទៅក៏នៅតែឃើញជាក់ច្បាស់ដូចកាលដែលបើកភ្នែកសម្លឹង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។