វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1224 / 1268
-
ឥន្ទ្របក្សី
ព្រះឥន្ទដែលនិម្មិតមកជាបក្សី។
-
ឥន្ទ្របុរស
ព្រះឥន្ទដែលនិម្មិតមកជាបុរស។
-
ឥន្ទ្រប្រតិមា
( ម . ព . ឥន្ទប្បដិមាក្នុងបដិមា )។
-
ឥន្ទ្រប្រតិរូប
( ម . ព . ឥន្ទប្បដិមាក្នុងបដិមា )។
-
ឥន្ទ្រប្រ័ស្ថ នាម
( ម . ព . ឥន្ទបត្ត )។
-
ឥន្ទ្រយក្ស
ព្រះឥន្ទដែលនិម្មិតមកជាយក្ស។
-
ឥន្ទ្រា
( ម . ព . ឥន្ទ២)។
-
ឥន្ទ្រាទិត្យ នាម
ដួងពន្លឺដែលមានរស្មីចាំងជះដាច់គេក្នុងលោករកដួងពន្លឺដទៃដែលមានរស្មីស្មើពុំបាន។
-
ឥន្ទ្រាយុធ នាម
( ម . ព . ឥន្ទាវុធ )។
-
ឥន្ទ្រិយ នាម
ភាវៈជាធំ, ឥស្សរភាព; អានុភាព, អំណាច; គុណានុភាពឬគុណសម្បត្តិរបស់ព្រះឥន្ទ្រឬដែលជាប់ទាក់ទងអំពីព្រះឥន្ទ្រមក; រូបកាយ; កម្លាំង, កម្លាំងកាយ; សេចក្ដីដឹង, ប្រាជ្ញា; អារម្មណ៍; មុខការ, នាទី; អាយតនៈខាងក្នុង, ប្រសាទឬប្រសាទរូប
-
ឥន្ទ្រិយគោចរ
ដំណើរ, ខេត្តនៃអារម្មណ៍ឬនៃការដឹង។ដំណើរនៃឥន្ទ្រិយគឺភ្នែកត្រចៀកច្រមុះអណ្ដាតកាយចិត្ត។
-
ឥន្ទ្រិយរូបារម្មណ៍ នាម
( អ . សិ .) រូបារម្មណ៍ក្នុងអត្ថបទកំណាព្យអត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ឃ្លាប្រយោគដែលធ្វើឱ្យឥន្ទ្រិយនានា ( ចាប់ពីពីរឡើងទៅ ) របស់អ្នកអានអ្នកស្ដាប់ទទួលអារម្មណ៍រំភើប
-
ឥន្ទ្រិយសង្វរ
ការសង្រួមឥន្ទ្រិយគឺការប្រុងប្រយ័ត្នអាយតនៈខាងក្នុងទាំង៦មានភ្នែកជាដើម។
-
ឥន្ទ្រិយសំវរ
ការសង្រួមឥន្ទ្រិយ។
-
ឥន្ទ្រិយសំវរសីល
សីលដែលបរិសុទ្ធព្រោះការប្រុងប្រយ័ត្នអាយតនៈខាងក្នុង។
-
ឥន្ទ្រិយសំវរៈ
( ម . ព . ឥន្ទ្រិយសង្វរ )។
-
ឥន្ទ្រិយាង្គ
អង្គនៃឥន្ទ្រិយឬឥន្ទ្រិយដែលចែកជាពួក, មាន៣យ៉ាងគឺភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, ស្បែកហៅជ្ញានេន្ទ្រិយ (< ជ្ញាន " ការដឹង " + ឥន្ទ្រិយ " ភាវៈជាធំ "); ក, ដៃ, ជើង, វច្ចមគ្គ, បស្សាវមគ្គហៅកម៌េន្ទ្រិយ (< កម៌ " កិច្ចការ, ការងារ " + ឥន្ទ្រិយ ); ចិត្តហៅអន្តរេន្ទ្រិយ (< អន្តរ " វិញ្ញាណ " + ឥន្ទ្រិយ ); រួមជាអង្គនៃឥន្ទ្រិយ៣យ៉ាងឬប្រភេទនៃឥន្ទ្រិយ១១យ៉ាង ( តាមលទ្ធិព្រាហ្មណិក )។
-
ឥន្ទ្រី នាម
ឈ្មោះបក្សីមួយប្រភេទមានរូបសណ្ឋានស្រដៀងនឹងរអាតប៉ុន្តែមាឌធំសម្បើម; ជាពួកបក្សីមំសភ័ក្ខ; មាននិយាយក្នុងរឿងបុរាណថាច្រើនមាននៅទីប្រជុំភ្នំហិមពាន្ត ( ហិមាល័យ )។
-
ឥន្ទ្រីយ៍
( ម . ព . ឥន្ទ្រិយ )។
-
ឥន្ធន នាម
( ម . ព . ឥន្ធនៈ )។
-
ឥន្ធនភ័ណ្ឌ នាម
របស់ឬគ្រឿងសម្រាប់ដុត។
-
ឥន្ធនវត្ថុ នាម
របស់ឬគ្រឿងសម្រាប់ដុត។
-
ឥន្ធនសិលា នាម
( ម . ព . ធ្យូងថ្ម )។
-
ឥន្ធនៈ នាម
របស់សម្រាប់ដុត; គ្រឿងដុត ( មានឧសជាដើម ); ប្រើជាឥន្ធនវត្ថុឬភណ្ឌក៏បាន។
-
ឥរា នាម
ទឹក; អាហារ; គ្រឿងផឹក; សុរា; សរស្វតីទេវី; ស្ត្រីឆើតឆាយ។
-
ឥរាចរ
ព្រិល, ភ្លៀងធ្លាក់ព្រិល។
-
ឥរាវតី
ឈ្មោះនទីមួយក្នុងប្រទេសឥណ្ឌា។
-
ឥរាវ័ត
មេឃ, ពពក; សមុទ្រ។
-
ឥរិយា នាម
អាការកម្រើក; ការកម្រើកអង្គាវយវៈមានលើកដៃជើងជាដើម, ការផ្លាស់ប្រែលំនាំមានងាកបែរជាដើម; ឫក, ឫកពា, កិរិយា, លំនាំឫកពា
-
ឥរិយាបថ នាម
ផ្លូវឬគន្លងនៃឥរិយាគឺការដើរ, ឈរ, អង្គុយ, ដេក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។