ឧដ្ឋាន
នាម
អត្ថន័យ
-
1
នាម
ការក្រោក; ការក្រោកពីដេក; សេចក្ដីព្យាយាមក្លៀវក្លា, សេចក្ដីខំប្រឹងពេញកម្លាំងសេចក្ដីក្រវើនក្រតើនធ្វើការដោយមិនខ្ជិលច្រអូស
ឧទាហរណ៍ មនុស្សមានឧដ្ឋានៈតែងចួបប្រទះប្រយោជន៍ជាដរាបពុំដែលខាន។ (សុភាសិត) អ្នកមានឧដ្ឋានតែងបានទ្រព្យធន។ (ព.កា.) ឧដ្ឋានគឺព្យាយាមមិនទីមទាមដោយក្ដីខ្ជិលមិនក្រាញឱ្យរេចរិលអាចរំកិលបង្វិលការ។ជាគុណធម៌ថ្លៃអ្នកឈ្លាសវៃមានវិចារណ៍ពុំដែលមានថ្លោះការព្រោះដោយសារមានឧដ្ឋាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)