វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1214 / 1268
-
អ៊ីដ្រូសែនកម្ម នាម
( គីមី .) ប្រតិកម្មបូកនៃអាតូមអ៊ីដ្រូហ្សែនជាមួយម៉ូលេគុលមួយផ្សេងទៀតបង្កើតបានជាសមាសធាតុថ្មីមួយ។
-
អ៊ីណុក នាម
សំលោហៈម៉្យាងដែលមិនច្រេះប្រើសម្រាប់ជ្រលក់លោហៈដទៃការពារច្រេះចាប់និងមានសម្បុរសភ្លឺ
-
អ៊ីនត្រាណិត នាម
( ប . ព .) បណ្ដាញរបស់ស្ថាប័នមួយដែលប្រើបច្ចេកវិទ្យាអ៊ីនធឺណិតដើម្បីបញ្ជូនទិន្នន័យ។
-
អ៊ីនធឺណិត នាម
( ប . ព .) បណ្ដាញកុំព្យូទ័រពិភពលោកដែលអាចឱ្យមនុស្សចែករំលែកព័ត៌មាននិងទាក់ទងគ្នាទៅវិញទៅមក។
-
អ៊ីប្រ៊ីត នាម
( កសិ .) សត្វឬរុក្ខជាតិដែលជាលទ្ធផលនៃការបង្កាត់ពូជប្រភេទដូចគ្នាឬខុសគ្នា។ជាទូទៅអ៊ីប៊្រីតមិនអាចបន្តពូជបានទេឬអារតែអ៊ីប៊្រីតញីអាចបន្តពូជក្នុងករណីកម្រ
-
អ៊ីប្រ៊ីតកម្ម នាម
( កសិ .) ដំណើរការបង្កាត់ពូជរវាងរុក្ខជាតិពីរឬសត្វពីរដែលមានប្រភេទដូចគ្នាឬខុសគ្នា។
-
អ៊ីមែល នាម
( ប . ព .) សារជាអក្សររូបភាពសំឡេងវីដេអូដែលត្រូវបញ្ជូនតាមរយៈបណ្ដាញអេឡិចត្រូនិកនានា។
-
អ៊ីយ៉ុង នាម
( គីមី .) អាតូមឬបណ្ដុំអាតូមដែលមានបន្ទុកអគ្គិសនី។
-
អ៊ីសូតូប នាម
( គីមី .) ពាក្យសម្រាប់សម្គាល់បណ្ដាអាតូមនៃធាតុគីមីមួយដែលមានលេខអាតូមដូចគ្នាប៉ុន្តែមានចំនួនម៉ាសខុសគ្នាដូចជា 6C12 6C13 6C14។ជាធម្មតាលេខអាតូមកាបូនមាន៦មានន័យថាអាតូមកាបូននីមួយៗមានប្រូតុង៦។ដូច្នេះចំនួនណឺត្រុងនៃអ៊ីសូតូបរបស់វាគឺ៦, ៧, និង៨។
-
អ៊ីសូឡង់ នាម
( រូប .) សារធាតុដែលមិនចម្លងចរន្តអគ្គិសនីកម្ដៅឬសំឡេង។
-
អ៊ឹម កិរិយាសព្ទ
( ម . ព . អ៊ិម )។
-
អ៊ឺត កិរិយាសព្ទ
( ម . ព . អ៊ ឺត២)។
-
អ៊ឺះ ឧទានសព្ទ
( ម . ព . អ៊ ឹះ )។
-
អ៊ុង៉ាៗ ឧទានសព្ទ
សូរកូនខ្ចីយំខ្លាំង។
-
អ៊ុត កិរិយាសព្ទ
សង្កត់ឱ្យរាបសាច់សំពត់ដោយឆ្នាំងក្ដៅ
-
អ៊ុតសក់
ធ្វើសក់ក្បាលឱ្យមានសណ្ឋានផ្សេងៗដោយប្រដាប់អ៊ុតតាមសម័យនិយម។
-
អ៊ុយ នាម
ល្អីភាជន៍តូចមានដៃយួរបានសម្រាប់ដាក់អីវ៉ាន់យួរឬសម្រាប់ដាក់អីវ៉ាន់ថ្លឹង
-
អ៊ុយរ៉ានុស នាម
ឈ្មោះភពមួយក្នុងប្រព័ន្ធព្រះអាទិត្យដែលនៅចន្លោះភពសៅរ៍និងភពណិបទូន
-
អ៊ុលអាល់ គុណកិរិយា
រញ៉ាល់; រចល់; អ៊ូអា, ឈូឆរ
-
អ៊ុះអ៊ះ កិរិយាសព្ទ
( ម . ព . អ៊ ឹះអ៊ះ )។
-
អ៊ូ គុណកិរិយានាម
ដែលផ្អើលឈូ
-
អ៊ូង គុណនាម
( ព . សា .) ធំគ្រមាំង
-
អ៊ូងព្រនូង គុណនាម
( ព . សា .) ដែលធំសំពោងមិនសមរម្យ
-
អ៊ូច គុណនាម
ទូច ( តូច )។សម្ដីទំយើសម្រាប់ហៅក្មេងតូច
-
អ៊ូញ គុណនាម
ខ្មៅឥតលម្អ, ខ្មៅព្រមឹក, ញូញ
-
អ៊ូទ្រូ គុណនាម
ដូចគ្នានឹងស៊ូទ្រូ ( និយាយតាមទម្លាប់ប្រើ )។
-
អ៊ូប៉ទ្រូ គុណនាម
( ម . ព . ស៊ូទ្រូ ) ( និយាយតាមទម្លាប់ប្រើ )។
-
អ៊ូយ ឧទានសព្ទ
( ម . ព . អូយ!)។
-
អ៊ូអរ គុណកិរិយា
ឈូឆរដោយមានអំណរ, ដោយស្រុះស្រួល
-
អ៊ូអា គុណកិរិយា
ដែលផ្អើលស្ទុះស្ទារចល់រាល់គ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។