វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1213 / 1268
-
អំពើ នាម
ការដែលធ្វើ, អ្វីៗដែលត្រូវធ្វើ ( កម្ម )
-
អំពើសហ័ស នាម
អំពើក្លាខ្លាំង, អំពើអាក្រក់ក្រៃពេក។
-
អំពៀរ កិរិយាសព្ទគុណកិរិយា
ដើរសសៀរគន់មើលម្ដងៗ; សសៀរមមៀរងាកនាយងាកអាយ
-
អំពេះ គុណនាម
ដែលមានមាឌតូចហួសពេកខុសពីធម្មតា ( ចំពោះតែសេះ )
-
អំពែ គុណនាម
ដែលមានមាឌតូចហួសពេកខុសពីធម្មតា ( ចំពោះតែគោ )
-
អំពែម៉ែត្រ នាម
ឧបករណ៍ប្រើសម្រាប់វាស់ចរន្តអគ្គិសនីនៅក្នុងសៀគ្វី។
-
អំពែះ គុណនាម
( ម . ព . អំពេះ )។
-
អំពៅ នាម
ឈ្មោះដំណាំពួកមួយ, ដើមមានថ្នាំងដូចឫស្សី, សាច់ជ្រួតជ្រាបពេញដោយទឹកមានរសផ្អែមសម្រាប់ប្រើការយកមកទំពារជញ្ជក់យកទឹកផ្អែម, គាបយកទឹកឬរម្ងាស់ទឹកធ្វើស្ករ។អំពៅមានច្រើនប្រភេទគឺអំពៅកែវ, អំពៅក្ដាម, អំពៅខ្មៅ, អំពៅដំឡាន់, អំពៅត្រែង, អំពៅស្ករជាដើម
-
អំពៅព្រៃ នាម
ឈ្មោះតិណជាតិដើមរឹងមួយប្រភេទពួកបបុសច្រើនដុះនៅទីដីសើមមានជីជាតិ។
-
អំពះ កិរិយាសព្ទ
ស៊ីរវះរវាមដោយល្មោភអាហារ ( ព . ទ្រ .)
-
អំព័ន្ធ ប.
( ម . ព . អំពាន់ )។
-
អំព្រឹក នាម
ម្ហូបម្យ៉ាងមានលក្ខណៈប្រហាក់ប្រហែលនឹងទឹកគ្រឿងដែលមានបុកម្ទេសក្រហមឬបុកម្ទេសដុតបន្ថែមជាម្ហូបនិយមរបស់អ្នកបាត់ដំបងបន្ទាយមានជ័យជាដើម។
-
អំព្រំ នាម
ឈ្មោះឈើមួយប្រភេទដើមស្ទើរជាវល្លិរឹងមានបន្លាវែងៗស្រួចៗបើមុតសាច់ឈឺចាប់ពើត, ផ្កាតូចៗសម្បុរសក្លិនក្រអូបឆ្ងាញ់ស្រដៀងនឹងក្លិនផ្កាកែវ, ផ្លែតូចៗស្រួចៗមានជ័រវេលាទុំឡើងសម្បុរក្រមៅមានរសផ្អែមលាយល្វីងបន្តិចៗបរិភោគបាន ( ជាចំណីក្មេង )
-
អំព្រំប្រែក្រោយ គុណកិរិយានាម
ឈ្មោះឈើមួយប្រភេទដើមតូចៗស្ទើរជាវល្លិរឹងស្លឹកខ្លីកំប៉ុះៗជាគូៗបែរខ្នងទល់គ្នា
-
អំភីបូល នាម
ប្រភេទថ្មរ៉ែម្យ៉ាង។
-
អំមិញ នាម
ពាក្យសាមញ្ញសម្រាប់និយាយដោយប្រញាប់ក្លាយមកពីពាក្យអម្បាញ់មិញ
-
អំម៉េញ នាម
( ម . ព . អំមិញ )។
-
អំលុង នាម
( ម . ព . អំឡុង )។
-
អំឡុង នាម
កាលយូរ
-
អះ ឧទានសព្ទ
សូរលាន់មាត់ដោយក្រោធខ្លាំង, ដោយភ្ញាក់, ស្លន់, ភ្លាត់ឬដោយថាជ្រួសជាដើម
-
អះអាង កិរិយាសព្ទ
ទទួលខ្លួនជាសំអាង, ទទួលខុសត្រូវលើខ្លួន, ទទួលរ៉ាប់រង
-
អះអាងជួស កិរិយាសព្ទ
ទទួលរ៉ាប់រងជួស, ទទួលខុសត្រូវជួស។
-
អ៊ិចត្រាណិត នាម
( ប . ព .) បណ្ដាញរបស់ស្ថាប័នមួយដែលផ្ដល់សិទ្ធិឱ្យអតិថិជនទាំងក្នុងនិងក្រៅប្រទេសអាចប្រើអ៊ីនត្រាណិតបានឬអ៊ីនត្រាណិតរបស់ស្ថាប័នមួយដែលផ្ដល់សិទ្ធិឱ្យអ្នកប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេសអាចផ្លាស់ប្ដូរឬចែករំលែកព័ត៌មានបាន។
-
អ៊ិចសាបៃ នាម
( ប . ព .) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤ផេថាបៃ។ជាទូទៅក្នុងការនិយាយគេកំណត់យក១អ៊ិចសាបៃស្មើនឹង១០០០ផេថាបៃហើយអក្សរកាត់គឺ EB។
-
អ៊ិចសាប៊ីត នាម
( ប . ព .) ខ្នាតនៃបន្ទុកព័ត៌មានឬទិន្នន័យកុំព្យូទ័រដែលស្មើនឹង១០២៤ផេថាប៊ីត។ជាទូទៅក្នុងការនិយាយគេកំណត់យក១អ៊ិចសាប៊ីតស្មើនឹង១០០០ផេថាប៊ីតហើយអក្សរកាត់គឺ Eb ឬ Ebit។
-
អ៊ិចស្កាវ៉ាទ័រ នាម
យានគ្រឿងចក្រម្យ៉ាងសម្រាប់កាយដី។
-
អ៊ិម កិរិយាសព្ទ
( ម . ព . អ៊ ិម )។
-
អ៊ី នាមសព្វនាម
មីងជាប្អូនឬអ៊ំជាបងរបស់ម្ដាយ, ពាក្យសម្រាប់ហៅសាច់ថ្លៃឋានៈស្មើគ្នាសន្មតដូចកូនត្រូវហៅ។
-
អ៊ីដ្រុកស៊ីដ នាម
អាញ៉ុងដែលមានអាតូមពីរគឺអុកស៊ីសែននិងអ៊ីដ្រូសែនមានរូបមន្ត OH។
-
អ៊ីដ្រូកាបួ នាម
( គីមី .) សមាសធាតុសរីរាង្គដែលបង្កើតឡើងដោយការរួមផ្សំរវាងកាបូននិងអ៊ីដ្រូសែន។រូបមន្តទូទៅគឺ CxHy
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។