វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1217 / 1268
-
អ្នកចោទ នាម
បុគ្គលដែលចោទប្រកាន់ឬដែលដាក់ចំណោទ។
-
អ្នកឆ្លើយ នាម
ជនអ្នកឆ្លើយ។
-
អ្នកជា នាម
ភុជិស្សជន។
-
អ្នកជំនាញការ នាម
អ្នកប៉ិនធ្វើការ។
-
អ្នកជំនួញ នាម
ជនដែលធ្វើជំនួញ។
-
អ្នកឈ្លប នាម
បុគ្គលដែលឈ្លប។
-
អ្នកដឹង នាម
ជនដែលដឹង។
-
អ្នកដូន នាម
អ្នកជីដូន, អ្នកយាយ។
-
អ្នកណានឹងដឹងថាស្លាប់ក្នុងថ្ងៃស្អែក
សេចក្ដីស្លាប់រាល់រូបឥតអ្នកណាកំណត់បានថាអង្កាល់ឡើយ ( ព . ពុ .)។
-
អ្នកតា នាម
អ្នកជីតា។
-
អ្នកតាចាស់ស្រុក នាម
អ្នកតាសម្រាប់ស្រុកជាយូរអង្វែងមកហើយ។
-
អ្នកតូច នាម
បុគ្គលដែលតូចជាងគេ។
-
អ្នកទាប នាម
បុគ្គលដែលទាបថោក។
-
អ្នកទេសន៍ នាម
បព្វជិតដែលចេះទេសន៍ ( ធម្មកថិក )។
-
អ្នកធំ នាម
បុគ្គលជាធំ ( ឥស្សរជន )។
-
អ្នកធ្វើការ នាម
បុគ្គលដែលធ្វើការឬដែលកាន់ការ។
-
អ្នកនានាប្រទេស នាម
មនុស្សអ្នកនៅក្នុងដែនផ្សេងឬដែលមកអំពីដែនផ្សេងៗ។
-
អ្នកបច្ចេកទេស គុណនាម
អ្នកមានចំណេះពិតប្រាដកស្ទាត់ជំនាញក្នុងសិល្បៈឬក្នុងវិទ្យាសាស្ត្រនោះៗ។
-
អ្នកបាទ នាម
អ្នកដែលជាខ្ញុំបម្រើជិតបាទា។
-
អ្នកបុណ្យ នាម
អ្នកមានបុណ្យសំណាងអស្ចារ្យ
-
អ្នកបួស នាម
ជនដែលបួស ( បព្វជិត ) គឺអ្នកដែលកំពុងទ្រទ្រង់ភេទជាសមណៈ, អ្នកទ្រទ្រង់ផ្នួស ( ទីទៃពីគ្រហស្ថ )។
-
អ្នកប្រព័ន្ធ នាម
អ្នកតែងសេចក្ដីជាកាព្យរាយឬជាគាថា, ជាកាព្យ។
-
អ្នកប្រាជ្ញ នាម
បុគ្គលដែលមានប្រាជ្ញាស្គាល់ខុសត្រូវ។
-
អ្នកផង នាម
មហាជន, ជនានុជន, អ្នកទាំងពួង, ជនទាំងពួង, គេរាល់គ្នា
-
អ្នកផងទាំងពួង នាម
( ម . ព . អ្នកផង )។
-
អ្នកផ្លូវ នាម
អ្នកនាំផ្លូវសេចក្ដីគឺស្ត្រីជាអ្នកនាំមុខកូនស្រីចេញចូលតាមរយៈកិច្ចការក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍, ជាគូគ្នានឹងអ្នកមហា, ច្រើនហៅរួមថាអ្នកផ្លូវអ្នកមហាឬអ្នកផ្លូវចៅមហា។
-
អ្នកផ្សារ នាម
ជនដែលមានផ្ទះលំនៅក្នុងប្រជុំផ្សារឬដែលលក់ទំនិញក្នុងផ្សារ។
-
អ្នកព្រៃ នាម
ជនដែលនៅក្នុងស្រុកព្រៃ។
-
អ្នកភ្លេង នាម
មនុស្សដែលចេះភ្លេងឬដែលលេងភ្លេង។
-
អ្នកមហា នាម
បុរសដែលគេសន្មតឱ្យជាអ្នកស្ដីទីមហាទេពឬមហាមន្ត្រីគឺបុរសដែលជាអ្នកនាំមុខកូនប្រុសឡើងចុះតាមរយៈកិច្ចការក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍, ជាគូគ្នានឹងអ្នកផ្លូវ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។