វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1198 / 1268
-
អាវម៉ង់តូ នាម
អាវរងាមួយប្រភេទធ្វើពីក្រណាត់ជិតក្រាស់រាងស្រុងច្រើនមានដៃវែងសម្រាប់ពាក់ពីក្រៅអាវដទៃទៀត។
-
អាវយឺត នាម
អាវមួយប្រភេទច្រើនមានសាច់យឺតៗស្ដើងឬក្រាស់វៀលកឬមានកដៃវែងឬដៃខ្លីឬវៀលក្លៀក
-
អាវរងា នាម
អាវទាំងឡាយណាដែលមានសាច់ជិតក្រាស់ៗដែលអាចធន់បាននឹងធាតុអាកាសត្រជាក់
-
អាវរណ នាម
គ្រឿងការពារ, រារាំង; គ្រឿងបិទ, បិទបាំង, គ្រឿងរាំង; គ្រឿងទប់, គ្រឿងខាំង, ទំនប់; គ្រឿងហាមឃាត់ឬការហាមឃាត់
-
អាវរណកម្ម នាម
ការហាមឃាត់។
-
អាវរណការណ៍ នាម
ហេតុនៃអាវរណកម្ម។
-
អាវរណបត្រ
( ម . ព . អាវរណប័ណ្ណ )។
-
អាវរណប័ណ្ណ នាម
សំបុត្រហាមឃាត់ឬសំបុត្រហាមប្រាម, បម្រាម
-
អាវរណភាព នាម
ភាវៈនៃអាវរណៈ។
-
អាវរណៈ នាម
( ម . ព . អាវរណ )។
-
អាវសឺមីស នាម
អាវមួយប្រភេទជាពិសេសសម្រាប់បុរសច្រើនធ្វើពីក្រណាត់ស្ដើងៗមានពណ៌លាតឬចម្រុះមានដៃវែងឬដៃខ្លីនិងមានកនិងឡេវនៅពីមុខ
-
អាវស្សការ នាម
អ្វីៗដែលអាចទារបានឬយកបាន។
-
អាវាដ នាម
ដូចគ្នានឹងអវាដដែរ។
-
អាវាស នាម
ទីនៅឬលំនៅ, ផ្ទះ, ផ្ទះលំនៅ; វត្ត; ការនៅគ្រប់គ្រង។
-
អាវាសាធិការ
( ម . ព . អារាមាធិការក្នុងអារាម )។
-
អាវាសិក នាម
អ្នកនៅគ្រប់គ្រងផ្ទះ, អ្នកនៅផ្ទះ, ( គ្រហស្ថ )។
-
អាវាសិកភិក្ខុ នាម
ភិក្ខុអ្នកនៅក្នុងវត្ត។
-
អាវាសិកវត្ត នាម
កិច្ចវត្តដែលអាគន្តុកភិក្ខុត្រូវធ្វើចំពោះអាវាសិកភិក្ខុ។
-
អាវាសិកា នាម
( ម . ព . អាវាសិក )។
-
អាវាសែ គុណកិរិយាគុណនាម
ណែលណោល, តែលតោល, ដែលឥតទីពឹងពំនាក់, ដែលសាត់អណ្ដែតទៅមកតាមតែបាន
-
អាវាហមង្គល នាម
( ម . ព . អាពាហ៍ពិពាហ៍ )។
-
អាវាហៈ នាម
( ម . ព . អាពាហ៍ពិពាហ៍ )។
-
អាវុធ នាម
គ្រឿងប្រហារឬគ្រឿងចម្បាំងផ្សេងៗដែលទីទៃពីសស្ត្រាធ្នូ, ស្នា, កាំភ្លើង, ... ហៅថាអាវុធ; ដាវ, លំពែង, ផ្គាក់, ... ហៅថាសស្ត្រា
-
អាវុធករ
អ្នកធ្វើអាវុធ, ជាងធ្វើអាវុធ។
-
អាវុធកោដ្ឋាគារ
ឃ្លាំងអាវុធឬឃ្លាំងដាក់គ្រឿងសស្ត្រាវុធ។
-
អាវុធប្រល័យលោក នាម
អាវុធទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សអស់យ៉ាងច្រើនឬបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធសិប្បនិម្មិត ( មានអគារជាដើម ) រចនាសម្ព័ន្ធធម្មជាតិ ( មានភ្នំជាដើម ) ឬជីវមណ្ឌល
-
អាវុធមហាប្រល័យ នាម
( ម . ព . អាវុធប្រល័យលោក )។
-
អាវុធយុទ្ធភណ្ឌ
គ្រឿងអាវុធនិងភណ្ឌៈសម្រាប់ច្បាំង។
-
អាវុធសន្និច្ច័យ
ការសន្សំអាវុធទុកឬការសាងគ្រឿងសស្ត្រាវុធទុក ( បម្រុងការពារប្រទេស )
-
អាវុធសាលា
សាលារៀនធ្វើអាវុធឬរោងធ្វើគ្រឿងសស្ត្រាវុធ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។