អាវុធ
អត្ថន័យ
-
1
នាម
គ្រឿងប្រហារឬគ្រឿងចម្បាំងផ្សេងៗដែលទីទៃពីសស្ត្រាធ្នូ, ស្នា, កាំភ្លើង, ... ហៅថាអាវុធ; ដាវ, លំពែង, ផ្គាក់, ... ហៅថាសស្ត្រា
ឧទាហរណ៍ (ព.កា.) ទាហានមោះមុតដែលមានអាវុធជាប់នៅក្នុងដៃកាលបើបានចួបចោរកាចចង្រៃមិនសូវសំចៃច្រើនតែគំរាម។ព្រោះមានអាវុធសម្រាប់ប្រយុទ្ធពុំដែលទីមទាមប្រទះសត្រូវច្រើនតទប់ភ្លាមស៊ូប្ដូរសាច់ឈាមពុំដែលរួញរា។ការពារប្រទេសពុំដែលមានធ្វេសគួររាស្ត្រប្រជាជួយឧបត្ថម្ភគាំទ្រយោធាដោយក្ដីស្នេហាស្រឡាញ់ទាហាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)