វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1196 / 1268
-
អាលបននិបាត នាម
ពាក្យមានសេចក្ដីជាអាលបនៈ, ដូចជាវ៉ី, វ៉ឺយ, ហឺយ!, ហេ!, ហ៊េ!, នែ! ជាដើម។
-
អាលបនៈ នាម
( ម . ព . អាលបន )។
-
អាលម្ពរ នាម
( ម . ព . អាឌម្ពរ )។
-
អាលម្ពាយ នាម
អ្នកចាប់ពស់, អ្នកចេះសិល្បវិទ្យាចាប់ពស់, ហ្មពស់ ( ច្រើនហៅក្លាយជាអាយលម្ពាយ, គួរលែងប្រើតទៅទៀត )។
-
អាលយប្បហាន នាម
ការលះអាល័យ។
-
អាលយប្រហាន
( ម . ព . អាលយប្បហាន )។
-
អាលយភាព នាម
ភាវៈនៃអាល័យ។
-
អាលយសមុគ្ឃាត នាម
ការដកអាល័យចោលឬការគាស់រំលើងអាល័យចោល; ការគាស់រំលើងឫសតណ្ហា។
-
អាលយសមុច្ឆេទ នាម
ការកាត់អាល័យដាច់ស្រឡះ, ការកាត់ផ្ដាច់តណ្ហា។
-
អាលលា ឧទានសព្ទ
អាល្មេញល្មើ! ( ព . ទ្រ .)។និយាយក្លាយជាលេលាក៏មាន។
-
អាលាញ
អាខូច!, អាហិនហោច! ( ពាក្យជេរ )។
-
អាលាប នាម
ការនិយាយរួសរាយ, រាក់ទាក់, រអាករពាយ។
-
អាលាបកថា នាម
សម្ដីរួសរាយរកគ្នា។
-
អាលាបសល្លាប នាម
ការនិយាយចរចារាក់ទាក់ទៅវិញទៅមករកគ្នា
-
អាលិង្គន នាម
ការឱប, ការឱបរឹត, ការប្រឱបគ្នា
-
អាលិង្គនកម្ម នាម
( ព . ខ្ព .), ( ព . គ .) ( ម . ព . អាលិង្គន )។
-
អាលិង្គនកិច្ច នាម
( ព . ខ្ព .), ( ព . គ .) ( ម . ព . អាលិង្គន )។
-
អាលិង្គនៈ នាម
( ម . ព . អាលិង្គន )។
-
អាលិច
អាខូច! ( ពាក្យជេរលេង )។
-
អាលុលិក គុណនាម
ផ្ដេសផ្ដាស, ឡេះឡោះ; ដែលវឹកវរ
-
អាលុលិកកម្ម នាម
អំពើវឹកវរ; ការធ្វើផ្ដេសផ្ដាស។
-
អាលុលិកពាក្យ នាម
( ម . ព . អាលុលិកវាចា )។
-
អាលុលិកវាចា នាម
សម្ដីអាលុលិក។
-
អាលុលិកវាទ នាម
( ម . ព . អាលុលិកវាចា )។
-
អាលុលិកវាទិនី នាម
( ម . ព . អាលុលិកវាទី )។
-
អាលុលិកវាទី នាម
អ្នកដែលច្រើនតែនិយាយពាក្យអាលុលិក, មនុស្សឡេះឡោះ
-
អាលែស៊ី នាម
ការមានប្រតិកម្មចំពោះវត្ថុឬធាតុអ្វីមួយ, ទាស់, ចាញ់
-
អាលោកកសិណ នាម
ឈ្មោះបែបចម្រើនសមថកម្មដ្ឋានមួយយ៉ាងមានវិធីឱ្យសម្លឹងពន្លឺដែលភ្លឺច្បាស់យកជាអារម្មណ៍រាប់ចូលក្នុងកសិណកម្មដ្ឋាន១០យ៉ាង ( ព . ពុ .)។
-
អាល់កាន នាម
( គីមី .) អ៊ីដ្រូកាបួមួយដែលមានតែសម្ព័ន្ធទោល C=C។ជាទូទៅអាល់កានមានរូបមន្ត CnH2n+2 (n តាងចំនួនកាបូនហើយ n≥1)
-
អាល់កុល នាម
( គីមី .) សមាសធាតុសរីរាង្គមួយប្រភេទដែលមានផ្ទុកបង្គុំនាទី (OH) យ៉ាងតិចមួយភ្ជាប់ទៅនឹងក្រុមអ៊ីដ្រូកាបួ។រូបមន្តទូទៅគឺ R-OH
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។