វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1136 / 1268
-
អមរ នាម
ទេវតា ( ទេវតាបានជាហៅអមរដោយអត្ថន័យថា " មិនស្លាប់ឬក្រស្លាប់ " សំដៅសេចក្ដីថា " មានអាយុវែងនៅបានយូរអង្វែងឆ្នាំណាស់ទើបស្លាប់ ")
-
អមរកញ្ញា នាម
ស្ត្រីក្រមុំទេវតា។
-
អមរកន្យា នាម
( ម . ព . អមរកញ្ញា )។
-
អមរគោយាន នាម
( ម . ព . អបរគោយាន )។
-
អមរទ្រុម នាម
ឈើរបស់ទេវតាគឺបារិជាតព្រឹក្ស ( ក្នុងឋានត្រ័យត្រិង្ស )។
-
អមរនិករ នាម
ពួកទេវតា។
-
អមរនិកាយ នាម
( ម . ព . អមរនិករ )។
-
អមរបតី នាម
ម្ចាស់ឬចៅហ្វាយទេវតា ( ព្រះឥន្ទ្រ )។
-
អមរបព៌ត នាម
ភ្នំទេវតាគឺភ្នំសុមេរុ។
-
អមរបុរី នាម
( ម . ព . អមរបុរៈ )។
-
អមរបុរៈ នាម
ក្រុងរបស់ទេវតា។
-
អមរពិមាន នាម
( ម . ព . អមរវិមាន )។
-
អមរយោសិត នាម
ស្រីសួគ៌។
-
អមររាជ នាម
ស្ដេចទេវតា ( ព្រះឥន្ទ្រ )។
-
អមររ័ត្ន នាម
ពេជ្រ។
-
អមរលោក នាម
ឋានសួគ៌។
-
អមរវិមាន នាម
វិមានឬលំនៅទេវតា។
-
អមរវេស្ម័ន នាម
( ម . ព . អមរវិមាន )។
-
អមរសព្ទ នាម
សំឡេងទេវតា។
-
អមរស្ត្រី នាម
( ម . ព . អមរយោសិត )។
-
អមរាគារ នាម
ផ្ទះទេវតា; ទេវស្ថាន; ចេតិយ, ចេតិយដ្ឋាន។
-
អមរាទ្រិ នាម
( ម . ព . អមរបព៌ត )។
-
អមរាវិក្ខេប នាម
ការនិយាយមិនឱ្យស្លាប់ពាក្យ។
-
អមរាវិក្ខេបទិដ្ឋិ នាម
( ម . ព . អមរាវិក្ខេប )។
-
អមរិន្ទ នាម
អ្នកដែលជាធំជាងទេវតា ( ព្រះឥន្ទ្រ )។
-
អមរេន្ទ្រ នាម
( ម . ព . អមរិន្ទ )។
-
អមាត្យ នាម
មន្ត្រីអ្នកស្និទ្ធជិតនឹងព្រះរាជា, មន្ត្រីអ្នកប្រឹក្សាកិច្ចការផែនដីជាមួយនឹងព្រះរាជា។ខ្មែរច្រើនប្រើសំដៅសេចក្ដីថា " នាហ្មឺនខ្ញុំរាជការក្នុងព្រះរាជសម្នាក់ឬខ្ញុំរាជការជិតព្រះអង្គ "។
-
អមាត្យាធិបតី នាម
អធិបតីនៃពួកអមាត្យ ( សេនាបតីធំ; នាយករដ្ឋមន្ត្រី )។
-
អមាវសី នាម
រាត្រីដែលមានពន្លឺព្រះអាទិត្យនិងពន្លឺព្រះចន្ទ្រនៅរួមជាមួយគ្នាឬរាត្រីដែលមានពន្លឺព្រះអាទិត្យគ្របបាំងពន្លឺព្រះចន្ទ្រគឺយប់ខែដាច់ ( យប់១៤រោចឬ១៥រោចនៃខែខាងចន្ទគតិ )
-
អមាវាសី នាម
( ម . ព . អមាវសី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។