វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1133 / 1268
-
អភិរតិ នាម
សេចក្ដីរីករាយក្រៃពេក; តម្រេកខ្លំាង។
-
អភិរម កិរិយាសព្ទនាម
រីករាយឬត្រេកអរក្រៃពេក; ពេញចិត្ត; នៅអាស្រ័យឬសម្នាក់អាស្រ័យដោយសប្បាយ ( ប្រើជាអភិរម្យក៏បាន, អ . ថ . រំ )។
-
អភិរម្យ នាម
ដូចគ្នានឹងអភិរម១កិ . ដែរ។
-
អភិរាជ នាម
អធិរាជ ( ម . ប្រ .)។
-
អភិរាម គុណនាម
ល្អ, ប្រពៃ, ថ្លៃថ្លា។
-
អភិរាស្ត្រមន្ត្រី គុណនាម
( ម . ព . អភិរដ្ឋមន្ត្រី )។
-
អភិរូប កិរិយាសព្ទ
មានរូបល្អ, មានលម្អ។
-
អភិរូបា នាម
( ម . ព . អភិរូប )។
-
អភិរូហ៍ នាម
ការលូតលាស់ចម្រើន, សេចក្ដីចម្រុងចម្រើន
-
អភិរោត នាម
( ម . ព . អភិរោធ )។
-
អភិរោធ នាម
ក្រោធខ្លាំង។
-
អភិរំ នាម
( ម . ព . អភិរម២)។
-
អភិរ័តិ នាម
( ម . ព . អភិរតិ )។
-
អភិលក្ខិតកាល នាម
កាលឬសម័យដែលកំណត់ទុក ( ដូចយ៉ាងថ្ងៃមាឃបូជា, វិសាខបូជា, ថ្ងៃត្រូវធ្វើទក្ខិណានុប្បទានចំពោះបុព្វបុរស, ថ្ងៃរំឭកគុណឬរំឭកដល់ហេតុណាមួយជាដើមដែលត្រូវធ្វើរៀងរាល់ឆ្នាំ )
-
អភិលក្ខិតសម័យ នាម
( ម . ព . អភិលក្ខិតកាល )។
-
អភិលាប នាម
ពាក្យ, ពាក្យពេចន៍; សត្យាធិស្ឋាន។
-
អភិលាស នាម
សេចក្ដីប្រាថ្នា; អភិជ្ឈា។
-
អភិលាសក នាម
អ្នកដែលមានអភិលាស។
-
អភិលាសិកា នាម
( ម . ព . អភិលាសក )។
-
អភិវឌ្ឍ កិរិយាសព្ទ
ចម្រើនក្រៃលែង, លូតលាស់ចម្រើន។
-
អភិវឌ្ឍន នាម
សេចក្ដីចម្រើនក្រៃលែង។
-
អភិវឌ្ឍនភាព នាម
ភាពនៃសេចក្ដីចម្រើន។
-
អភិវឌ្ឍនាការ នាម
អាការនៃអភិវឌ្ឍន៍។
-
អភិវឌ្ឍន៍ នាម
( ម . ព . អភិវឌ្ឍន )។
-
អភិវន្ទ កិរិយាសព្ទ
ថ្វាយបង្គំ, គំនប់, សំពះ, ក្រាបសំពះដោយគោរព ( ច្រើនប្រើក្នុងកាព្យ )
-
អភិវន្ទនាការ នាម
អាការនៃអភិវន្ទន៍ឬអភិវាទន៍។
-
អភិវន្ទន៍ នាម
កិរិយាថ្វាយបង្គំ, ការគំនាប់, ការសំពះឬការក្រាបសំពះដោយគោរព ( ច្រើនប្រើក្នុងកាព្យ )។
-
អភិវាទ កិរិយាសព្ទ
( ម . ព . អភិវន្ទ )។
-
អភិវាទនាការ នាម
( ម . ព . អភិវន្ទនាការ )។
-
អភិវាទន៍ នាម
( ម . ព . អភិវន្ទន៍ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។