វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1138 / 1268
-
អមោឃវាទិនី នាម
( ម . ព . អមោឃវាទិន )។
-
អមោឃវាទី នាម
( ម . ព . អមោឃវាទិន )។
-
អមោឃសព្ទ នាម
សព្ទមានប្រយោជន៍; អមោឃពាក្យ។
-
អមោហោ នាម
( ម . ព . អមោហៈ )។
-
អមោហៈ នាម
ការមិនវង្វេងស្មារតី, ការមិនភ័ន្តច្រឡំ, សេចក្ដីដឹង; ការស្គាល់ខុសត្រូវ; ប្រីជា, ប្រាជ្ញា
-
អម្ចត់ គុណនាម
( ព . បុ .) ( ម . ព . ម្ចត់ )។
-
អម្ចាស់ នាម
( ព . បុ .) ( ម . ព . ម្ចាស់ )។
-
អម្នេញ នាម
( ព . បុ .) ( ដូចគ្នានឹងម្នេញ )។
-
អម្បាញ់មិញ គុណកិរិយា
មួយរំពេចមុននេះ, ភ្លាមៗមុននេះ
-
អម្បាយ គុណនាម
( ព . បុ .) មាល្បាយ
-
អម្បាល គុណកិរិយា
ដូចជា, ប្រហែលដូច, ប្រហែលដូចជា
-
អម្បាលដូច
ដូចយ៉ាង
-
អម្បាលដូចយ៉ាង
( ម . ព . អម្បាលយ៉ាង )។
-
អម្បាលណា
ត្រឹមណា?, ប៉ុនណា?, យ៉ាងណា?
-
អម្បាលថ្ងៃ
ប៉ុន្មានថ្ងៃ? ( ច្រ . ប្រ . អម្បាលង៉ៃ ( ព . សា .)។
-
អម្បាលម៉ាន គុណកិរិយា
ប៉ុន្មាន, ម្ល៉ា, យ៉ាងណា
-
អម្បាលយ៉ាង
ប្រហែលដូចយ៉ាង
-
អម្បាលអី
ប្រហែលនឹងអ្វី?។
-
អម្បូរ នាម
ពូជ, ពូជពង្ស; វង្ស, ត្រកូល
-
អម្បោស នាម
ប្រដាប់សម្រាប់បោស
-
អម្ព នាម
ស្វាយ។
-
អម្ពកា នាម
មាតា, ម្ដាយ, ម៉ែ។
-
អម្ពផល នាម
ផ្លែស្វាយ។
-
អម្ពព្រឹក្ស នាម
ដើមស្វាយ។
-
អម្ពរ នាម
សំពត់; អាកាស។
-
អម្ពរគ័ភ៌ នាម
ផ្ទៃអាកាស, ផ្ទៃមេឃ។
-
អម្ពរពស្ត្រា នាម
សំពត់ផ្សេងៗសម្រាប់ស្លៀកពាក់តាក់តែងខ្លួន។
-
អម្ពវ័ន នាម
ព្រៃស្វាយ។
-
អម្ពា នាម
ដើមស្វាយទាំងឡាយ ( ព . កា .)។
-
អម្ពាលា នាម
មាតា, ម្ដាយ, ម៉ែ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។