វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1023 / 1268
-
ហត្ថច្ឆេទ នាម
កាត់ដៃ; ការកាត់ដៃ
-
ហត្ថជាងឈើ នាម
( ម . ព . ហត្ថខ្នាត )។
-
ហត្ថបាស នាម
អន្ទាក់ដៃ។ក្នុងវិន័យពុទ្ធសាសនាប្រើពាក្យនេះជាឈ្មោះរង្វាស់ប្រវែង២ហត្ថមួយចំអាម; មានបែបកំណត់២យ៉ាងគឺសម្រាប់ភិក្ខុសង្ឃអង្គុយឬឈរប្រជុំគ្នាធ្វើសង្ឃកម្មផ្សេងៗឱ្យគិតពីទីបំផុតខាងក្រៅអវយវៈរាល់ខ្លួនចូលមកអស់ម្ខាង១ហត្ថនៅសល់ចន្លោះ១ចំអាមគឺឱ្យឃ្លាត១ចំអាមពីគ្នារួមជា២ហត្ថ១ចំអាម។សម្រាប់ប្រគេនរបស់ឆាន់ដល់បព្វជិត, ចំណែកខាងទាយកឬទាយិកាឱ្យគិតពីទីបំផុតខាងក្នុងអវយវៈចូលទៅ, ចំណែកខាងបដិគ្គាហកឱ្យគិតពីទីបំផុតខាងក្រៅអវយវៈចូលមករួមទាំងពីរខាងឱ្យបាន២ហត្ថ១ចំអាម។ខ្មែរហៅភិក្ខុសង្ឃដែលគង់ជាគណបូរកៈក្នុងឧបសម្បទាកម្មជាដើមថាហត្ថបាសដែរ
-
ហត្ថប្បហារ
ការប្រហារដោយដៃ ( មានវាយ, ទះ, តប់ជាដើម )
-
ហត្ថពល
កម្លាំងដៃ។
-
ហត្ថពលិក នាម
អ្នកធ្វើការងារដោយកម្លាំងកម្លាំងពលកម្ម។
-
ហត្ថមជ្ឈិមបុរស នាម
( ម . ព . ហត្ថខ្នាត )។
-
ហត្ថលេខ នាម
សញ្ញាឬគំនូសដែលគេធ្វើឬចុះផ្នែកខាងក្រោមលិខិតសន្លឹកឯកសារជាដើមសម្រាប់ជាសម្គាល់តាងឱ្យហត្ថលេខាឬឈ្មោះបុគ្គលខ្លួនឯងដើម្បីបញ្ជាក់ថាលិខិតឬសន្លឹកឯកសារនោះបានត្រួតពិនិត្យត្រឹមត្រូវនិងបង្ការការក្លែងបន្លំ។
-
ហត្ថលេខា នាម
សម័យបច្ចុប្បន្ននេះប្រើសំដៅការចុះនាមដោយដៃខ្លួនឯងគឺឈ្មោះរបស់ខ្លួនដែលខ្លួនបានសរសេររួចហើយដោយដៃខ្លួនឯងតាមចំណាំរៀងមក; សព្វថ្ងៃនេះប្រើពាក្យហត្ថលេខាតាមសម័យនិយមរបស់ប្រទេសកម្ពុជាឯករាជ្យអព្យាក្រឹតទៅហើយ; ( រ . ស .) ជាព្រះហស្ដលេខា; ទ្រង់ឡាយព្រះហស្ដលេខា។ល។ ( គួរកុំច្រឡំហស្ដជាហស្ថ )
-
ហត្ថលេខាឌីជីផល នាម
( ប . ព .) ទិន្នន័យដែលភ្ជាប់នឹងសារអេឡិកត្រូនិកដើម្បីបញ្ជាក់អត្តសញ្ញាណនៃហត្ថលេខីឌីជីថលនិងផ្ទៀងផ្ទាត់ស្ថានភាពដើមនៃសារអេឡិចត្រូនិកដែលហត្ថលេខីឌីជីថលបានចុះហត្ថលេខា។
-
ហត្ថលេខាអេឡិចត្រូនិក នាម
( ប . ព .) រាល់ហត្ថលេខាដែលបានបង្កើតឡើងតាមមធ្យោបាយអេឡិចត្រូនិកសម្រាប់ប្រើប្រាស់កំណត់អត្តសញ្ញាណរបស់ហត្ថលេខីដូចជាហត្ថលេខាឌីជីថលជាដើម។
-
ហត្ថលេខី នាម
អ្នកជាម្ចាស់ហត្ថលេខា។
-
ហត្ថសាទរ នាម
ការទះដៃសាទរ។
-
ហត្ថសូត្រ
អំបោះចំណងដៃ ( ដែលចងក្នុងវេលាធ្វើអាវាហមង្គលជាដើម )។
-
ហត្ថហារីយ៍
ដែលល្មមចាប់កាន់ដោយដៃយកទៅមកបាន
-
ហត្ថាចារ្យ
អ្នកបង្ហាត់ដំរី ( ហ្មដំរី )។
-
ហត្ថានីក
កងទ័ពអ្នកជិះដំរី ( កងទ័ពដំរី )។
-
ហត្ថាភរណៈ
គ្រឿងប្រដាប់សម្រាប់តាក់តែងដៃ ( មានចិញ្ចៀនជាដើម )។
-
ហត្ថាលង្ការ
( ម . ព . ហត្ថាភរណៈ )។
-
ហត្ថិគោបក នាម
អ្នករក្សាដំរី, គង្វាលដំរី។
-
ហត្ថិគោបិកា នាម
( ម . ព . ហត្ថិគោបក )។
-
ហត្ថិនី នាម
( ម . ព . ហត្ថី )។
-
ហត្ថិបាល នាម
( ម . ព . ហត្ថិគោបក )។
-
ហត្ថិបាលិកា នាម
( ម . ព . ហត្ថិបាល )។
-
ហត្ថិមារក នាម
អ្នកសម្លាប់ដំរី ( ព្រានអ្នកបាញ់ដំរី, ព្រានដំរី )។
-
ហត្ថិរ័តន៍
ដំរីកែវ ( សម្រាប់ព្រះរាជាចក្រពត្តិ )។
-
ហត្ថិលិង្គ នាម
សត្វបក្សីមួយប្រភេទមាឌធំសម្បើមមានរូបសណ្ឋានស្រដៀងនឹងដំរីមានចំពុះមានក្រញាំជើងធំមាំមានចំអេងស្លាបធំវែងអាចឆាបឆក់សត្វធំៗមានម្រឹគជាដើមយកធ្វើជាចំណីរបស់វាបានមានកំណើតនិងលំនៅនាទ្រូងព្រៃហិមពាន្តវាតែងហើរចេញមករកឆាបឆក់ចំណីឯប្រទេសជិតៗព្រៃហិមពាន្តមួយដងមួយកាល; មានរឿងតំណាលថាសត្វហត្ថិលិង្គនេះឯងវាបានឆាបឆក់ព្រះនាងទេវីជាព្រះអគ្គមហេសីនៃព្រះបាទបរន្តបៈវានាំយកព្រះនាងទៅដាក់លើប្រគាបឈើព្រះនាងទេវីក៏ប្រសូតព្រះរាជបុត្រគឺឧទេនកុមារដែលតមកបានសោយរាជ្យតសន្តតិវង្សពីព្រះវរបិតាមានព្រះកិត្តិនាមថាព្រះបាទឧទេនទ្រង់ជ្រាបមន្តវិជ្ជាខាងការហៅដំរីព្រៃមានល្បីក្នុងផ្ទៃរឿងនិទានជាប់មានជាប្រពៃណីឱ្យព្រះមហាក្សត្រិយ៍ពុទ្ធសាសនិកយកព្រះបរមនាមនោះមកតាំងជាឋានន្តរគឺងារនៃពួកមន្ត្រីដែលមានមុខងារនាទីជាអ្នករក្សាដំរីព្រះរាជទ្រព្យក្នុងរជ្ជកាលសម័យបុរាណមានពាក្យថាឧទេនៗមានភក្ដីឧទេន, ជំនិតឧទេន, ឧទេនស្នេហាជាដើម។ឃើញថាក្នុងសម័យព្រេងនាយនោះមានមហាបក្សីហត្ថិលិង្គនេះពិតមែន ( ប្រើជាហត្ថីលិង្គឱ្យមានសំឡេងវែងតាមការស្រួលមាត់ហៅក៏បាន )។
-
ហត្ថី នាម
សត្វមានដៃគឺមានប្រមោយ ( ដំរីឈ្មោល )។
-
ហត្ថីលិង្គ នាម
( ម . ព . ហត្ថិលិង្គ )។
-
ហត្ថូបករណ៍ នាម
គ្រឿងឬឧបករណ៍ដែលប្រើដោយដៃសម្រាប់ជាង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។