វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1025 / 1268
-
ហយវាហនៈ
( ម . ព . ហយពាហនៈ )។
-
ហយានីក
ពួកទាហានសេះ, កងទ័ពសេះ ( អស្សានីក )។
-
ហយិន នាម
អ្នកជិះសេះ; ទាហានសេះ។
-
ហយី នាម
( ម . ព . ហយិន )។
-
ហយោត្តម
សេះយ៉ាងល្អ, សេះពូកែ, សេះលឿន។
-
ហយៈ នាម
សេះ។
-
ហរនេត្រ
នេត្រព្រះសិវៈ។
-
ហរពល
កម្លាំងព្រះសិវៈ; ( ព . ប្រ .) អ្នកមានកម្លាំងដូចជាព្រះសិវៈ។
-
ហរិ គុណនាមនាម
ព្រះនារាយណ៍; ព្រះឥន្ទ្រ; ព្រះអាទិត្យ; សីហៈ; មាស; សម្បុរបៃតង; ពណ៌លឿង។
-
ហរិចន្ទន៍
ចន្ទន៍លឿង។
-
ហរិត គុណនាម
បៃតង; ខៀវខ្ចី; លឿង, លឿងទុំ; ខ្ចី។
-
ហរិតជាតិ
ជាតិអ្វីៗស្រស់ដែលមានសម្បុរខៀវយ៉ាងដូចស្មៅស្រស់ជាដើម។
-
ហរិតបណ្ណ
ស្លឹកខៀវខ្ចី; ស្លឹកស្រស់។
-
ហរិតបត្រ
( ម . ព . ហរិតបណ្ណ )។
-
ហរិតផល
ផ្លែខ្ចី; ផ្លែឈើស្រស់។
-
ហរិតាល នាម
វត្ថុមួយប្រភេទស្ទើរជាថ្មតែសាច់ទន់សម្បុរលឿងខ្ចីដុសឬកិនយកផង់ប្រើការធ្វើព័ណ៌លឿងជាដើម។
-
ហរិតាលមនោសិលា
មនោសិលាសម្បុរលឿងខ្ចី។
-
ហរិតាលម័យ
ដែលធ្វើដោយហរិតាល។
-
ហរិរក្ខ នាម
ព្រះនារាយណ៍; អ្នករក្សាព្រះនារាយណ៍។
-
ហរិរក្ស
( ម . ព . ហរិរក្ខ )។
-
ហរិរាជ
( ព . ប្រ .) ព្រះរាជាមានតេជះដូចជាព្រះនារាយណ៍ឬដូចជាព្រះអាទិត្យ, ដូចជាសីហៈ, ស្ដេចសីហៈ ( រាជសីហ៍ )។
-
ហរៈ នាម
ព្រះសិវៈ។
-
ហលាហល គុណនាម
ក្លាខ្លាំង; ដែលបណ្ដាលឱ្យក្ដៅអន្ទះអន្ទែង ( ច្រើនប្រើខាងថ្នាំឬពិស )
-
ហល់ កិរិយាសព្ទគុណនាម
ទល់ខ្យល់ហេលហល
-
ហល់ផ្ទៃ
ហើមពោះហល់ហែលហល។
-
ហល្លោ ឧទានសព្ទ
( ម . ព . អល្លោ!)។
-
ហវិស នាម
ទឹកដោះថ្លាសម្រាប់បូជាព្រះអគ្និឬបូជាទេវតា; ភោជនាហារដែលរៀបបួងសួងទេវតា, សង្វោយទេវតា; គ្រឿងបូជាយញ្ញ
-
ហស គុណកិរិយាឧទានសព្ទ
សូរដកដង្ហើមហត់ខ្លាំង
-
ហសនភាព
ភាវៈសើច, ការសើចសប្បាយ; ការរីករាយ។
-
ហសនវិទ
អ្នកស្គាល់សូរសំណើច ( អាចទាយបាន ...)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។