រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ហត្ថបាស

នាម

អត្ថន័យ

  1. 1

    នាម

    អន្ទាក់​ដៃ​។​ក្នុង​វិន័យ​ពុទ្ធ​សាសនា​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​រង្វាស់​ប្រវែង​២​ហត្ថ​មួយ​ចំអាម; មាន​បែប​កំណត់​២​យ៉ាង​គឺ​សម្រាប់​ភិក្ខុ​សង្ឃ​អង្គុយ​ឬ​ឈរ​ប្រជុំ​គ្នា​ធ្វើ​សង្ឃ​កម្ម​ផ្សេង​ៗ​ឱ្យ​គិត​ពី​ទី​បំផុត​ខាង​ក្រៅ​អវយវៈ​រាល់​ខ្លួន​ចូល​មក​អស់​ម្ខាង​១​ហត្ថ​នៅ​សល់​ចន្លោះ​១​ចំអាម​គឺ​ឱ្យ​ឃ្លាត​១​ចំអាម​ពី​គ្នា​រួម​ជា​២​ហត្ថ​១​ចំអាម​។​សម្រាប់​ប្រគេន​របស់​ឆាន់​ដល់​បព្វជិត, ចំណែក​ខាង​ទាយក​ឬ​ទាយិកា​ឱ្យ​គិត​ពី​ទី​បំផុត​ខាង​ក្នុង​អវយវៈ​ចូល​ទៅ, ចំណែក​ខាង​បដិគ្គាហក​ឱ្យ​គិត​ពី​ទី​បំផុត​ខាង​ក្រៅ​អវយវៈ​ចូល​មក​រួម​ទាំង​ពីរ​ខាង​ឱ្យ​បាន​២​ហត្ថ​១​ចំអាម​។​ខ្មែរ​ហៅ​ភិក្ខុ​សង្ឃ​ដែល​គង់​ជា​គណបូរកៈ​ក្នុង​ឧបសម្បទា​កម្ម​ជាដើម​ថា​ហត្ថ​បាស​ដែរ

    ឧទាហរណ៍ ភិក្ខុគង់ហត្ថបាស, ប្រគេនអីវ៉ាន់លោកហត្ថបាស។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម