វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 99 / 1268
-
គន គុណកិរិយានាម
កន្លែងលើខ្នងដំរីត្រង់ខាងក្រោយកូបឬរយាង។
-
គន់ កិរិយាសព្ទ
រកមើល; តែកម្រនិយាយដាច់តែឯងច្រើននិយាយថាគយគន់ឬគន់មើល ...។
-
គន់គូរ កិរិយាសព្ទ
ពិចារណាដោយក្បួនវេទមានវាយលេខជាដើម
-
គន្ថធុរៈ នាម
ធុរៈផ្នែកខាងគម្ពីរបាលី, កិច្ចការរៀនសូត្រខាងបរិយត្តិ ( ជាគូគ្នានឹងវិបស្សនាធុរៈ។
-
គន្ថរចនា នាម
ការរចនា, ការតែងគម្ពីរបាលីឬក្បួនច្បាប់ផ្សេងៗ។
-
គន្ថរចនាចារ្យ នាម
អាចារ្យអ្នកតែងគម្ពីរក្បួនច្បាប់
-
គន្ថៈ នាម
កម្រង; ចំណង, ...។
-
គន្ធ នាម
ក្លិន; គ្រឿងក្រអូប ( សម្រាប់ប្រើតែក្នុងកាព្យ )។
-
គន្ធជាត នាម
ក្លិន; គ្រឿងក្រអូប។
-
គន្ធពាណិជ នាម
អ្នកលក់គ្រឿងក្រអូប, អ្នកលក់ទឹកអប់ឬប្រេងក្រអូបផ្សេងៗ។
-
គន្ធពិដោរ នាម
ក្លិនក្រអូបល្អ, ក្លិនក្រអូបឈ្ងប់, ក្រអូបល្វេងល្វើយ។
-
គន្ធព្វ នាម
ទេវតាពួករបាំ
-
គន្ធព្វាធិប នាម
ស្ដេចរបស់គន្ធព្វគឺព្រះបាទធតរដ្ឋគ្រប់គ្រងទិសខាងកើត។
-
គន្ធរស នាម
ទឹកក្រអូប, ទឹកអប់។ល។
-
គន្ធវាណិជ នាម
( ម . ព . គន្ធពាណិជ )។
-
គន្ធារៈ នាម
ឈ្មោះដែនមួយក្នុងប្រទេសឥណ្ឌា។
-
គន្លង នាម
ជួរស្នាម; ជ្រលង; ដាន; លំអាន
-
គន្លងគោចរ នាម
ផ្លូវដែលភពនីមួយៗចល័តជុំវិញទៅតាមគន្លងរបស់វា
-
គន្លងធម៌ នាម
ការប្រព្រឹត្តល្អដឹងខុសដឹងត្រូវស្តាប់បង្គាប់និងគោរពចាស់ទុំ
-
គន្លងផែនដី នាម
គន្លងដែលមានរាងជាអេលីបបង្កើតឡើងដោយរង្វិលជុំរបស់ផែនដី។
-
គន្លងផ្លូវ នាម
ចំណែកមួយនៃទ្រូងផ្លូវខណ្ឌដោយគំនូសឬបរិក្ខារបែងផ្លូវជាចំណែកតាមបណ្ដោយទ្រូងផ្លូវដែលមានប្រវែងទទឹងគ្រប់គ្រាន់អាចឱ្យយានជំនិះគ្រប់ប្រភេទធ្វើដំណើរបានមួយជួរ។
-
គន្លាក់ នាម
កន្លែងដែលគេលាក់ឱ្យស្ដួចតូចជាងគេ, អ្វីៗដែលមានថ្នាក់មានជាន់ដូចគេលាក់
-
គន្លាក់កណ្ឌ នាម
( ភាសា .) សូរដែលកើតឡើងចន្លោះខ្សែសំឡេង។
-
គន្លាក់គន្លើន គុណនាម
ដែលមានគន្លាក់ច្រើនដង, ច្រើនសង្កាត់
-
គន្លាក់អាចម៍ នាម
អវយវៈរបស់មនុស្សត្រង់ប៉ែកខាងក្រោយជង្គង់។
-
គន្លាស់ កិរិយាសព្ទគុណកិរិយា
និយាយផ្ទុយពាក្យថាត្រឡប់ឡើងវិញទើបមានន័យច្បាស់ថាជានេះជានោះ, ដូចគន្លាស់ថាតានៅ? (= ទៅណា?); ម៉ាពីនក? (= មកពីណា?); ភឹកតឹក (= ផឹកទឹក?); សាយប៊ី (= ស៊ីបាយ?) ជាដើម
-
គន្លាស់គន្លោង គុណកិរិយាគុណនាម
ដែលគន្លាស់ជាកាព្យជាឃ្លោង, ដូចជាខ្ជៀនរឹល, សេកឌីសេកឌី, ត្អថាក្រូញ, ស៊េតែកុំ, អាសខ្មិត, ចក់អាក្រិត, អាមេត្តិត, ឃេពីកុស, ទាំងអ៊ាក្នស់, ក្នុកស្រុង ...។
-
គន្លិកគន្លាក់ គុណនាម
ដែលរដិបរដុប, ខ្ពស់ទាប, ស្ដួចខ្លះ, ធំខ្លះ។
-
គន្លឹះ នាម
រនុកបញ្ឈរ, ឬផ្ដេកចន្ទាស់សម្រាប់រុករុញចេញចូល
-
គន្លៀតគន្លោង នាម
កន្លៀតដែលមានកន្លែងបៀតបាំង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។