វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 100 / 1268
-
គន្លោង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យគន្លាស់, ពាក្យកន្លៀត
-
គប់ កិរិយាសព្ទនាម
វាយ, សំពងដោយគប់
-
គប់គិត កិរិយាសព្ទ
រួមគំនិតគ្នា, គិតគូរគ្នា។
-
គប់វង់ នាម
ឈ្មោះល្បែងម្យ៉ាងដែលក្មេងៗចូលចិត្តលេងដោយយកស្បែកជើងគប់វត្ថុអ្វីមួយឱ្យខ្ទាតចេញពីវង់
-
គប្បី កិរិយាសព្ទ
ត្រូវតែ
-
គភ៌ នាម
សត្វកើតក្នុងផ្ទៃ
-
គភ៌ក្រៅស្បូន នាម
គភ៌ដែលតាំងទីនៅដៃស្បូនកន្សោមស្បូនឬឆិទ្ទដ្ឋានពោះ
-
គភ៌គ្រប់ខែ នាម
គភ៌ដែលមានអាយុមធ្យម៩ខែ១០ថ្ងៃរាប់ចាប់ពីថ្ងៃបាត់រដូវរហូតដល់ថ្ងៃសម្រាល ( កជភខ )
-
គភ៌ចាស់ខែ នាម
គភ៌ដែលមានអាយុលើសពី៤២សប្ដាហ៍គឺមានរយៈពេលវែងជាងគភ៌គ្រប់ខែធម្មតា
-
គម គុណនាមនាម
ដែលមានខ្នងពកកំពូកស្រដៀងនឹងបូកគោ
-
គមគាក់ នាម
គមនិងគាក់។
-
គមនាការ នាម
អាការៈទៅ, អាការៈដែលប្រុងធ្វើដំណើរទៅ, ដំណើរដែលប្រុងនឹងទៅ
-
គមនាគមន៍ នាម
ការទៅនិងការមក, ដំណើរទៅនិងដំណើរមក; ផ្លូវទាក់ទងសម្រាប់ធ្វើដំណើរទៅមក
-
គមនាគមន៍ទិន្នន័យ នាម
( ប . ព .) គមនាគមន៍ដែលសម្គាល់លើការបញ្ជូនទិន្នន័យជាលក្ខណៈឌីជីថល។
-
គម្ដែង នាម
មានន័យថាព្រះតេជព្រះគុណ; លោកជាម្ចាស់។លុះចំណេរកាលតៗមកខ្មែរយើងប្រើពាក្យនេះសំដៅសេចក្ដីថាលោកអ្នកមានបុណ្យច្រើនគួរជាទីគោរពគួរធ្វើសក្ការបូជា; លោកអ្នកមានស័ក្ដិយសខ្ពង់ខ្ពស់។
-
គម្ដែងក្រឡា នាម
ស្វាមី, ប្ដី។
-
គម្ដែងផ្ទៃក្រោម នាម
ព្រះរាជា, ក្សត្រិយ៍ទ្រង់រាជ្យ។
-
គម្ដែងសង្ឃ នាម
ព្រះភិក្ខុសង្ឃជាទីគោរព
-
គម្ពីរ នាម
សាស្ត្រា, ច្បាប់, ធម្មវិន័យដែលរួបរួមដោយពួកដោយប៉ែកដោយខ្សែ
-
គម្ពីរនិយម នាម
ការប្រកាន់យកទស្សនៈគំនិតគោលការណ៍ណាមួយថាសុទ្ធតែត្រឹមត្រូវដោយមិនបាច់ពិចារណា
-
គម្ពីរបរិសុទ្ធ នាម
ឈ្មោះគម្ពីរនៅក្នុងសាសនាគ្រិស្ត ( គម្ពីរប៊ីប )
-
គម្ភីរ គុណនាម
ដែលមានជម្រៅ, ជ្រៅ។
-
គម្ភីរបទ នាម
បទឬចំណែកនៃសេចក្ដីដ៏ជ្រាលជ្រៅ។
-
គម្ភីរភាព នាម
ភាពជ្រៅ, ជម្រៅ។
-
គម្ភីរមតិ នាម
មតិជ្រៅ, គំនិតជ្រៅ។
-
គម្រក់ គុណនាម
ដែលគគ្រក់, អាក្រក់យកជាការពុំបាន
-
គម្រង នាម
ការគ្រង, ការថែរក្សា
-
គម្រប នាម
ប្រដាប់សម្រាប់គ្រប
-
គម្របបាត្រ នាម
( ម . ព . គ្របបាត្រ )។
-
គម្រប់ កិរិយាសព្ទគុណនាម
ធ្វើឱ្យគ្រប់, បង្គ្រប់, បំពេញឱ្យគ្រប់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។