វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 729 / 1268
-
លីងល័ខ នាម
( ម . ព . លីងល័ក្ដ )។
-
លីត្រ នាម
ឈ្មោះរង្វាល់ ( មាត្រា ) មួយប្រភេទប្រើសម្រាប់វាល់វត្ថុរាវឬឧស្ម័ន
-
លីប៉ូម នាម
( ម . ព . ដុំពកខ្លាញ់ )។
-
លីពីដ នាម
សារធាតុប្រេងខ្លាញ់ដែលមិនរលាយក្នុងទឹកតែរលាយក្នុងធាតុរំលាយសរីរាង្គ (solvant organique) ហើយដែលមានម៉ូលេគុលអាស៊ីដប្រេងខ្លាញ់ (acide gras)។
-
លីលា នាម
ដំណើរឬលំនាំកែក្រាយ, ដំណើរល្វតល្វៃ, ការយាងយាស; បែបភាពឬទ្រង់ទ្រាយល្អ, សមរម្យ; ការលេងសប្បាយ, ការរាំច្រៀងលោតលេងសប្បាយ
-
លីលាកមល នាម
ផ្កាឈូកដែលគេកាន់ដើរលេងឬកាន់រាំ។
-
លីលាគារ នាម
ដូចគ្នានឹងលីលាគ្រឹះដែរ។
-
លីលាគ្រឹះ នាម
ផ្ទះសម្រាប់លេងសប្បាយ; រោងរាំ, រោងល្ខោន។
-
លីលាបទុម នាម
( ម . ព . លីលាកមល )។
-
លីលាប់ កិរិយាសព្ទ
បាត់, សូន្យ, អស់; វិលវល់; ឡែឡប់
-
លីលាភរណ៍ នាម
គ្រឿងតែងខ្លួនឬស្អិតស្អាងខ្លួនលេងសប្បាយ ( ចំពោះតែរបស់ថោកៗសម្រាប់ប្រើតែម្ដងៗហើយចោល, ដូចយ៉ាងផ្កាកម្រងជាដើម )។
-
លីលាមន្ទីរ នាម
( ម . ព . លីលាគ្រឹះ )។
-
លីលារតិ នាម
តម្រេកក្នុងល្បែង, សេចក្ដីត្រេកត្រអាលក្នុងការលេង។
-
លីលាវតី នាម
លីលានារីស្ត្រីមានរូបល្អ, នាងល្អ។
-
លីលាវាបី នាម
ស្រះឬបឹងសម្រាប់លេងសប្បាយ។
-
លីលាស នាម
ដូចគ្នានឹងលីលាដែរ
-
លីលោទ្យាន នាម
ឧទ្យានសម្រាប់លេងសប្បាយ, សម្រាប់ដើរលេងកម្សាន្ត។ល។
-
លីវ គុណនាម
ដែលមិនទាន់ដែលមានប្រពន្ធឬមានប្ដីសោះនៅឡើយ
-
លីឡ្ហា នាម
លំអ, លំអដ៏រុងរឿង; ដំណើរយាងយាសដ៏សមរម្យ, ឥតឆ្គង។
-
លឹន កិរិយាសព្ទនាម
ដេរជាយសំពត់កុំឱ្យរសាត់
-
លឹប កិរិយាសព្ទ
ថយចូលផុតទៅខាងក្នុងឬមកខាងក្រោម
-
លឹបក្បាល កិរិយាសព្ទ
( សំនួន .) ខ្លាចរអារាងចាលលែងហ៊ានបង្ហាញមុខបង្ហាញខ្លួនឬបង្ហាញវត្តមាននៅទីណាមួយ
-
លឹបលៗ កិរិយាសព្ទ
រលឹបរល
-
លឹមៗ គុណកិរិយា
ដែលឃើញមិនច្បាស់, ព្រឹមៗព្រោះឆ្ងាយឬព្រោះមិនសូវភ្លឺ
-
លឺ សព្វនាម
អ្នក; ពាក្យសម្រាប់និយាយក្នុងទីចំពោះមុខទៅរកចិនសុទ្ធ ( ចិនឆៅ )
-
លឺជា គុណកិរិយា
( ម . ព . ឮជា )។
-
លឺជ័យ នាម
( ម . ព . ឮជ័យ )។
-
លឺលាន់ នាម
( ម . ព . ឮលាន់ )។
-
លឺសាយ គុណកិរិយា
( ម . ព . ឮសាយ )។
-
លុក កិរិយាសព្ទ
ចូលសំរុកមិនឱ្យដឹងខ្លួន; ចូលរុកទម្លាយ; ចូលរុករាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។