វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 728 / 1268
-
លិចទៅ កិរិយាសព្ទ
ខូចទៅ! ( ពាក្យឧទាន )។
-
លិចលង់ កិរិយាសព្ទ
វិនាសអន្តរាយដូចជាលិចលង់ក្នុងទឹក។
-
លិចលង់ផុងកៃ កិរិយាសព្ទ
( ព . ប្រ .) លិចលង់ហិនហោច, ស៊ុនជ្រុលខូចការ ( ព . សា .)។
-
លិចអណ្ដែត កិរិយាសព្ទ
លិចខាតហើយចំណេញៗហើយខាតទៅវិញឬបង់ហើយបានៗហើយបង់ទៅវិញ។
-
លិចអណ្ដែតៗ នាម
( ម . ព . លិចអណ្ដែត )។
-
លិញ នាម
ទាហាន ( យោធា )។
-
លិញគិញ នាម
ទាហានសម្ងាត់គឺចារបុរស, អ្នករាជការស៊ើបការសម្ងាត់។
-
លិឍ កិរិយាសព្ទ
កេវ, កាវ, កោយដោយអណ្ដាតឬផ្ដិតចុងអណ្ដាតលើអ្វីមួយ
-
លិទ្ធ កិរិយាសព្ទ
( ម . ព . លិឍ )។
-
លិនជី នាម
គូលែន ( ច្រើនប្រើតែក្នុងខេត្តបាត់ដំបងក្នុងសម័យពីដើម )។
-
លិបិការ នាម
អ្នកធ្វើអក្សរគឺស្មៀន, ស្មេរ; ជាងឆ្លាក់អក្សរ។
-
លិបិការកម្ម នាម
ការឬមុខការរបស់ស្មៀន។
-
លិបិការកិច្ច នាម
ការរវល់របស់ស្មៀន។
-
លិបិការក្រឹត្យ នាម
( ម . ព . លិបិការកិច្ច )។
-
លិបិការដ្ឋាន នាម
ទីធ្វើការរបស់ស្មៀន, កន្លែងស្មៀន។
-
លិបិការស្ថាន នាម
( ម . ព . លិបិការដ្ឋាន )។
-
លិបិការិកា នាម
( ម . ព . លិបិការ )។
-
លិបិក្រម នាម
លំដាប់ឬរបៀបអក្សរ។
-
លិបិសជ្ជា នាម
គ្រឿងសរសេរ។
-
លិប្ដា នាម
ឈ្មោះមាត្រាវាស់ឬកំណត់វេលាស្មើគ្នានឹង១នាទី (១មីនុត ); បើគិតជាមាត្រារង្វាស់ល្វែងមេឃវិញ៦០លិប្ដាជា១អង្សា ( ព . ហ .)។
-
លិប្សា នាម
សេចក្ដីប្រាថ្នា; បំណង ( ព . កា .)។
-
លិម្បកម្ម នាម
ការលាប; ការលាបថ្នាំ; ការបូកបាយអ
-
លិម្បការ នាម
អ្នកលាប; ជាងលាបថ្នាំ; ជាងកំបោរ។
-
លិម្បការិកា នាម
( ម . ព . លិម្បការ )។
-
លី កិរិយាសព្ទនាម
ដាក់អ្វីមួយទាំងស្រុងឬទាំងមូលលើស្មា
-
លីកលាន គុណកិរិយាគុណនាម
( ព . បុ .) ដែលលែនលន, ឡេះឡោះ, លូកល, លលេង, ជន្លជន្លេញ, ពាយងាយ
-
លីកែន នាម
រុក្ខជាតិសហប្រាណដែលកើតឡើងពីសារាយតូចល្អិតនិងផ្សិតសរសៃឆ្មារៗស្រដៀងនឹងស្លែដែលដុះនិងធ្វើរស្មីសំយោគជាមួយគ្នា
-
លីង កិរិយាសព្ទ
ដាក់អ្វីៗក្នុងអំបែងឬក្នុងខ្ទះដាំលើភ្លើងកូរវីវាចទៅមកៗដោយឈើអន្លីង
-
លីងលាជ កិរិយាសព្ទគុណកិរិយា
( ព . ប្រ .) ហើរខ្ពស់ត្រដែតក្រឡឹងវិលវង់ច្រើនសាច្រើនត្រឡប់
-
លីងល័ក្ដ នាម
ឈ្មោះបក្សីមួយប្រភេទក្នុងពួករនាល, សម្បុរចម្រុះក្រហមព័ណ៌ល័ក្ដ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។