វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 528 / 1268
-
ព្រមត់ នាម
ការមិតពត់រាងកាយជាអាការៈរបស់មនុស្សខ្ជិលច្រអូសតែងតែធ្វើជាញឹកញាប់។
-
ព្រមទាំង ធ.ឈ.
រួមទាំង, ថែមទាំង, ហើយនិង
-
ព្រមព្រឹប គុណកិរិយា
ស្រុះគ្នាហាក់ដូចគេបាញ់កាំភ្លើងព្រមគ្នាឮសូរព្រឹប។
-
ព្រមព្រឺស គុណកិរិយា
ព្រមគ្នាធ្វើការដោយមូលចិត្តតែមួយ។
-
ព្រមព្រៀង កិរិយាសព្ទ
រួមចិត្តគំនិតជាមួយ, ស្រុះស្រួលជាមួយ។
-
ព្រមមូល គុណកិរិយាគុណនាម
ចួបជុំមូលគ្នា, គ្រប់គ្រាន់។
-
ព្រមរ នាម
ជ័រដែលស្លលាយវត្ថុស្អិតផ្សេងៗមានកាកល័ក្ដឬក្រមួនឃ្មុំជាដើមសម្រាប់បិទពរឬចាក់បញ្ចូលក្នុងក្រហូងគ្រឿងរចនាដោយប្រាក់ឬចាក់ក្នុងដោះគងធំជាដើម
-
ព្រមាន កិរិយាសព្ទ
ប្រាប់, រំឭក, ឱ្យដំណឹងជាមុនឱ្យដឹងថាអ្នកម្ខាងមានដំណើរភ្លាំងភ្លាត់ឬប្រព្រឹត្តល្មើសច្រឡើសលើស, ដូចយ៉ាងគោចូលលុកលុយក្នុងចម្ការដំណាំគេៗឱ្យដំណឹងដល់ម្ចាស់គោឱ្យប្រយ័ត្នតទៅជាដើម
-
ព្រមឹក គុណនាម
ដែលមានសម្បុរខ្មៅជាំស្រអាប់ឥតលម្អ
-
ព្រយ នាម
ឈ្មោះដង្កូវល្អិតពួកមួយស៊ីឈើ, ឫស្សីឬត្រីងៀតជាដើម
-
ព្រយឹត កិរិយាសព្ទ
យឹតទាញចុះមិនលែងឬយឹតរឿយៗ
-
ព្រយឹតប្រតោង កិរិយាសព្ទ
ប្រតោងយឹតទាញចុះមិនលែងឬរឿយៗ។
-
ព្រយឹតព្រយោង កិរិយាសព្ទ
ទាញយឹតអូសយោងដោយពេញកម្លាំង។
-
ព្រយឺត កិរិយាសព្ទ
យឺតទាញចុះមិនលែងឬយឺតរឿយៗ
-
ព្រយឺតប្រតោង
ប្រតោងយឺតទាញចុះមិនលែងឬរឿយៗ។
-
ព្រយឺតព្រយោង
ទាញយឺតអូសយោងដោយពេញកម្លាំង។
-
ព្រយុង កិរិយាសព្ទ
ចាប់តោងយឹតទប់ខ្លួនឱ្យនឹង
-
ព្រយោង ប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យព្រយឹតថា
-
ព្ររឹត កិរិយាសព្ទ
រឹតគ្នាទៅវិញទៅមករឿយៗ; ច្រើននិយាយថាប្រឱបព្ររឹតគឺឱបរឹតគ្នារឿយៗ។
-
ព្ររួត កិរិយាសព្ទ
រួតរឿយៗ; ច្រើននិយាយថាព្ររឹតព្ររួតគឺរឹតរួតរឿយៗ។
-
ព្រល គុណកិរិយា
ដែលធ្លាយចេញភលឬព្រល ( និយាយចំពោះតែវត្ថុខាប់ឬជ្រាយ )
-
ព្រលប់ នាម
វេលាជាខាងដើមយប់គឺពេលដែលទើបនឹងយប់
-
ព្រលប់ធំ នាម
ចុងព្រលប់គឺវេលាដែលចូលស៊ប់ជាយប់ហើយ។
-
ព្រលយ គុណនាម
ដែលពយ, លយចេញ
-
ព្រលានយន្តហោះ នាម
( ម . ព . អាកាសយានដ្ឋាន )។
-
ព្រលាំ គុណនាមគុណកិរិយា
ដែលមិនដាច់ស្រេច, មិនប្រាកដជាទៅខាងណា, មិនជាក់លាក់, មិនច្បាស់លាស់
-
ព្រលាំង កិរិយាសព្ទ
ចាប់ច្បាមលាបដោយបាតដៃ, លាបពាសពេញក្រាស់ៗស្ដើងៗស្រមកមិនសូវស្មើ
-
ព្រលិង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យព្រលាំងថាព្រលិងព្រលាំងគឺព្រលាំងតាមតែប្រទះ, តាមតែបាន ( ព . សា .)។
-
ព្រលិត នាម
( ម . ព . ព្រលឹត )។
-
ព្រលីត ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យព្រលែតថាព្រលីតព្រលែតគឺព្រលែតមិនស្មើសម្បុរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។