វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 527 / 1268
-
ព្យុះស៊ីក្លូន នាម
( ម . ព . ព្យុះត្រូពិក )។
-
ព្យូហៈ នាម
( ម . ព . ព្យុហៈ )។
-
ព្យូហ៍ នាម
ឧបាយបញ្ឆោត, ការបញ្ឆោតដោយឧបាយកលឱ្យលង់គំនិត
-
ព្យូហ៍សឹក កិរិយាសព្ទ
បញ្ឆោតកងទ័ពខាងបច្ចាមិត្តដោយឧបាយកល។
-
ព្យួរ កិរិយាសព្ទ
ពាក់, ថ្ពក់, ចងបន្តោក, បន្តោង
-
ព្យួរក្រពះ នាម
ក្រពះដែលញាត់ឡើងលើមិនធ្លាក់ចុះក្រោមបណ្ដាលឱ្យក្អួតចង្អោរឬឱ្យបរិភោគអាហារពុំបាន។
-
ព្យួរទោស កិរិយាសព្ទ
កាត់ទោសផ្អាកទុកមានកំណត់កាល។
-
ព្យោការ នាម
ជាងដែក។
-
ព្យោម នាម
អាកាស, មេឃ, ទឹកដែលស្ថិតនៅឯអាកាសមិនទាន់ធ្លាក់ចុះដល់មក
-
ព្យោមា នាម
( ម . ព . ព្យោម )។
-
ព្យ័គ្ឃ នាម
( ម . ព . ព្យគ្ឃ )។
-
ព្រក កិរិយាសព្ទ
ដេរបន្សាបសំពត់តូចឬខ្លីឱ្យកើនសាច់ឡើងទៀត
-
ព្រងាល់ នាម
ឈ្មោះឈើមួយប្រភេទសំបកក្រាស់ប្រើបុកលាយនឹងសាច់ដូងទុំហើយរម្ងាស់ធ្វើជាថ្នាំលាបរមាស់ឬកម។
-
ព្រងើយ គុណកិរិយាគុណនាម
ដែលជើយ, កន្តើយ
-
ព្រងើយកន្តើយ
ដែលតាំងចិត្តជាកណ្ដាល, សោះអង្គើយ, មិនយកចិត្តទុកដាក់។
-
ព្រង់ នាម
( ព . បុ .) រន្ធ, រូង, ប្រហោង
-
ព្រញូញ គុណនាម
ដែលខ្មៅព្រលូសឬខ្មៅអ៊ូញឥតលម្អ
-
ព្រត នាម
ផ្នួស, ការបួសជាឥសី
-
ព្រតៗ ឧទានសព្ទ
សូរខ្យល់ដែលធ្លាយចេញឬធ្លាក់ចេញតាមប្រហោងឬរន្ធដ៏ចង្អៀត។
-
ព្រនង់ នាម
ដំបងយ៉ាងធំមានសណ្ឋានមូល
-
ព្រនម គុណនាម
ដែលមានអាការឬបែបភាពជាអ្នកទ្រមថមថយឥតអំណាច, ឥតរាសី
-
ព្រនរ កិរិយាសព្ទ
ពដោយខ្នងទាំងមូលឬដាក់ពាក់ពីលើខ្នងទាំងមូល
-
ព្រនាក់ កិរិយាសព្ទ
នាំយករបស់អ្វីៗដោយដាក់ផ្ទប់លើស្មានិងចំហៀងខ្នងឬដាក់ទាំងចំហៀងពីខាងមុខផង; ដាក់ពាក់លើខ្នងសំយុងចុះតាមខាងទាំងពីរ
-
ព្រនាក់ខ្សែត្បាញ នាម
ដោះស្ត្រីដែលមានសណ្ឋានរៀវចុងងស្ទើតទាំងគូ
-
ព្រនាក់បំពង នាម
អ្នកទំនុកទុកចិត្តដែលតាមកំដរជាគ្នា
-
ព្រនាក់បំពង់ នាម
អ្នកទំនុកទុកចិត្តដែលតាមកំដរជាគ្នា
-
ព្រនួត នាម
( ម . ព . ពំនួត )។
-
ព្រម កិរិយាសព្ទគុណកិរិយាគុណនាម
សុខចិត្ត, អនុលោមតាម, យល់តាម, មិនទទឹងទាស់
-
ព្រមចូល
ចួបជុំមូលគ្នា, គ្រប់គ្រាន់។
-
ព្រមដោយ ធ.
ប្រកបដោយ, ព្រមទាំង, ជាមួយដែរ, ជាមួយគ្នា, រួមគ្នា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។