វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 367 / 1268
-
បង្កាច់បង្ខូច កិរិយាសព្ទ
បង្កាច់ឱ្យខូចកេរ្តិ៍ឈ្មោះ។
-
បង្កាត់ កិរិយាសព្ទនាម
ធ្វើឱ្យកាត់ឱ្យឆេះកើតជាភ្លើងឡើង
-
បង្កាត់បន្សាំ កិរិយាសព្ទ
ធ្វើឱ្យកាត់សាំគឺដឹកនាំឱ្យឆ្លងគំនិតតាមយោបល់ខ្លួន។
-
បង្កាត់ពូជ កិរិយាសព្ទ
ធ្វើឱ្យពូជសត្វឬរុក្ខជាតិក្នុងប្រភេទតែមួយឬផ្សេងគ្នាកាន់តែប្រសើរឡើង។
-
បង្កាត់ភ្លើង កិរិយាសព្ទ
ធ្វើភ្លើងឱ្យកាត់ឆេះច្រើនឡើងដោយសម្រាមនិងឧសជាដើម។
-
បង្កាន់ដៃ នាម
ប្រដាប់មានសណ្ឋានជាស្នួជារបាំងសម្រាប់ចាប់កាន់នឹងដៃដើម្បីនឹងអបអងទប់ខ្លួនកុំឱ្យភ្លាត់ជើង, កុំឱ្យដួល, កុំឱ្យធ្លាក់ឬកុំឱ្យស្ញើបញញើត
-
បង្កាន់ដៃក្លែង នាម
បង្កាន់ដៃដែលបានចេញឱ្យដោយក្លែងបន្លំខុសច្បាប់។
-
បង្កាន់ដៃព្រៃ កិរិយាសព្ទ
លិខិតបណ្ដោះអាសន្នដែលចេញឱ្យជាជំនួសបង្កាន់ដៃទៅសិនហើយនឹងចេញបង្កាន់ដៃត្រឹមត្រូវឱ្យជាខាងក្រោយហៅបង្កាន់ដៃបណ្ដោះអាសន្នក៏បាន។
-
បង្ការ កិរិយាសព្ទប.
រារាំង, ប្រុងប្រយ័ត្នការពារសេចក្ដីអន្តរាយឬការខ្វះខាតក្រែងនឹងមានទៅខាងមុខ
-
បង្កិន កិរិយាសព្ទប.
ពាក្យបរិវាររបស់ពាក្យបង្កាច់
-
បង្កិល កិរិយាសព្ទ
ធ្វើឱ្យកិល, ឱ្យខិតឃ្លាតចេញ។
-
បង្កុង កិរិយាសព្ទ
ធ្វើឱ្យកោងដូចជាកុង
-
បង្កូក កិរិយាសព្ទ
ស្រែកហៅឬឆ្លើយពីចម្ងាយដោយសំឡេងឮខ្លាំងសូរវែងខ្ពស់ថាកូ៎កជាមុន
-
បង្កូកប្រកាស កិរិយាសព្ទ
ស្រែកឮខ្លាំងថាកូ៎ករួចទើបប្រកាសសេចក្ដី ( កុំប្រើពាក្យថាប្រកូកប្រកាសឡើយ )។
-
បង្កូកស្នែង កិរិយាសព្ទ
អ្នកដើរក្នុងព្រៃជ្រៅផ្លុំស្នែងបង្កូកហៅគ្នា។
-
បង្កួយ នាម
សត្វតូចពួកថ្លែនតែមានទ្រនុងលើ - ក។
-
បង្កួយត្រង នាម
( ម . ព . ត្រង១)។
-
បង្កើច កិរិយាសព្ទ
ធ្វើឱ្យកើច, ឱ្យមានទ្រង់ទ្រាយដូចជាក្បាំង
-
បង្កើត កិរិយាសព្ទគុណនាម
ធ្វើឱ្យកើត
-
បង្កើន កិរិយាសព្ទ
ធ្វើឱ្យកើន, ឱ្យលើសច្រើនឡើង
-
បង្កើយ គុណនាម
ដែលជិតណាស់ដោយប្រៀបប្រដូចថាស្ទើរតែនឹងកើយបាន
-
បង្កើល កិរិយាសព្ទ
ធ្វើឱ្យកើល
-
បង្កឿង កិរិយាសព្ទ
ធ្វើឱ្យកឿង, ឱ្យកើល
-
បង្កៀរ ប.
ពាក្យបរិវាររបស់ពាក្យបង្គោះ
-
បង្កេល កិរិយាសព្ទ
ធ្វើឱ្យកេល, ធ្វើឱ្យវិលវង់ទៅម្ខាងៗ។
-
បង្កែក កិរិយាសព្ទ
ធ្វើឱ្យកែក, ឱ្យកន្ធែកចេញពីគ្នា។
-
បង្កៃ កិរិយាសព្ទនាម
ឈ្មោះសន្ទូចមួយប្រភេទមានដងសម្រាប់ដោត
-
បង្កៃសន្ទូច កិរិយាសព្ទ
( ម . ព . បង្កៃ១)។
-
បង្កោង កិរិយាសព្ទ
ធ្វើឱ្យកោង
-
បង្ក្រាប កិរិយាសព្ទ
ធ្វើឱ្យក្រាប, ឱ្យរាប, ឱ្យបាក់បប
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។