វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 338 / 1268
-
ធាត្រី នាម
មេដោះ, ស្រីជាបងរក្សា។
-
ធាន ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យធន
-
ធានា នាម
ដំណើរទទួលអះអាង, ទទួលរ៉ាប់រងលើខ្លួន។ប្រើតាមទម្លាប់ជាកិ . ឬន . ក៏បាន
-
ធានារ៉ាប់រង កិរិយាសព្ទ
ធានាថានឹងទទួលខុសត្រូវចំពោះការខូចខាតឬការបាត់បង់ណាមួយដែលកើតឡើង។
-
ធានាអះអាង កិរិយាសព្ទ
ធានាទទួលខុសត្រូវលើខ្លួន
-
ធានី នាម
នគរ, ក្រុង; ខេត្ត, ស្រុក; ច្រើនប្រើជារាជធានីក្រុងដែលមានក្សត្រទ្រង់រាជ្យគង់នៅជាប្រធាន។បើប្រទេសដែលឥតក្សត្រិយ៍ទ្រង់រាជ្យហៅថារដ្ឋធានី។ពាក្យនេះជាវេវចនៈនឹងពាក្យឋានីយ។
-
ធារ នាម
ពំនូកស្រូវ, អង្ករឬគ្រាប់អ្វីៗដែលចាក់បង្ហូរគរទុក
-
ធារាសាស្រ្ត នាម
វិទ្សាសាស្រ្តដែលសិក្សាអំពីផ្លូវទឹក, ប្រព័ន្ធផ្លូវទឹកក្នុងប្រទេសឬតំបន់ណាមួយ
-
ធារាសាស្រ្តកសិកម្ម នាម
វិទ្សាសាស្រ្តដែលសិក្សាអំពីការគ្រប់គ្រងទឹកសម្រាប់បម្រើវិស័យកសិកម្មជាពិសេសការស្រោចស្រពផ្គត់ផ្គង់ទឹក
-
ធាវកបក្សី នាម
ប្រភេទបក្សីម្យ៉ាងដែលរស់នៅនឹងដីវាច្រើនដើរឬរត់ជាងហើរ។
-
ធី កិរិយាសព្ទ
ប្រឡង, ប្រណាំងគ្នា
-
ធីតា នាម
កូនស្រី
-
ធីប កិរិយាសព្ទនាម
បំបាត់ចោល, លើកឬបដិសេធចោល, លើកទុកមួយអន្លើ
-
ធឹង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យនឹង
-
ធឺ នាម
បែប, យ៉ាង, មុខ
-
ធុង នាម
លូឬគ្រុសសម្រាប់ដងទឹក, ដាក់ទឹក, ដាក់វត្ថុរាវផ្សេងៗឬដាក់វត្ថុដែលជាផង់។
-
ធុងទឹកកក នាម
ធុងផ្ទុកដុំទឹកកកសម្រាប់រក្សាភាពត្រជាក់បានយូរ
-
ធុងអាគុយ នាម
( ម . ព . អាគុយ )។
-
ធុញ កិរិយាសព្ទ
ទញ់ទាល់ក្នុងចិត្ត, ទ្រាន់ចិត្ត, ជិនឆ្អន់, នឿយណាយរសាយគំនិត
-
ធុញថប់
ធុញផងថប់បារម្ភផង។
-
ធុញទ្រាន់
ធុញផងទ្រាន់ដៃឬទ្រាន់ចិត្តផង។
-
ធុតង្គ នាម
អង្គរបស់ធម៌ជាគ្រឿងកម្ចាត់នូវកិលេស។
-
ធុន នាម
រួតអ្វីៗនីមួយដែលមានបែបយ៉ាងនិងកំណើតជាមួយគ្នា
-
ធុរកិច្ច នាម
ការធ្វើជំនួញពាណិជ្ជកម្មការវិនិយោគសកម្មភាពរបស់បុគ្គលម្នាក់ៗឬអង្គការណាមួយដើម្បីរកប្រាក់ចំណេញ។
-
ធុរជន នាម
អ្នកធ្វើធុរកិច្ច។
-
ធុរនិក្ខេប នាម
ការដាក់ធុរៈ, ការលែងរវល់។
-
ធុរៈ នាម
រវល់, ដំណើរជំពាក់ដោយកិច្ចនីមួយ
-
ធុំ កិរិយាសព្ទ
ចាប់ក្លិន, ដឹងក្លិនដោយច្រមុះ
-
ធុំមាត់ កិរិយាសព្ទ
ធុំក្លិនអាក្រក់ពីមាត់។
-
ធុំល្មុត កិរិយាសព្ទ
( សំនួន .) មានក្លិនដូចល្មុតទុំច្រើននិយាយចំពោះអ្នកទទួលទានគ្រឿងស្រវឹង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។