វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 336 / 1268
-
ធម្មសង្គីតិកាចារ្យ នាម
ពួកលោកអាចារ្យអ្នកផ្ទៀងផ្ទាត់រួបរួមធម៌ ( ពាក្យនេះជាវេវចនៈនៃធម្មសង្គាហកត្ថេរ )។
-
ធម្មសភា នាម
សាលាសម្រាប់ប្រជុំប្រឹក្សាអំពីធម៌។សាលាយុត្តិធម៌សាលាជំនុំក្ដី។
-
ធម្មសាកច្ឆា នាម
ការសន្ទនាអំពីធម៌, ការប្រឹក្សា, សាកសួរអំពីធម៌
-
ធម្មសាត្រ នាម
( ម . ព . ធម្មសាស្ត្រ២)។
-
ធម្មសាមី នាម
ម្ចាស់លើគេព្រោះបានត្រាស់ដឹងធម៌ ( ព្រះសព្វញ្ញុពុទ្ធ )
-
ធម្មសារ នាម
ខ្លឹមធម៌, ធម៌មានខ្លឹមគឺធម៌ដែលនាំអ្នកប្រព្រឹត្តឱ្យរួចចាកទុក្ខ។
-
ធម្មសាលា នាម
សាលាសម្រាប់សាធុជនប្រជុំស្ដាប់ធម៌, ប្រឹក្សាអំពីធម៌; សាលាសម្រាប់ប្រជុំរៀនធម៌ ( រោងរៀនធម៌ )។
-
ធម្មសាសន៍ នាម
ពាក្យប្រដៅប្រកបដោយធម៌, ពាក្យបណ្ដាំឬឱវាទដែលទាក់ទងដោយច្បាប់។
-
ធម្មសាស្ត្រ នាម
ឈ្មោះក្រមច្បាប់យុត្តិធម៌ ( ខាងតុលាការ )
-
ធម្មសេនាបតី នាម
នាមវិសេសរបស់ព្រះសារីបុត្តត្ថេរជាអគ្គសាវ័ក ( សាវ័កខាងស្ដាំ ) នៃព្រះសក្យមុនីសម្ពុទ្ធ; មានន័យមួយផ្សេងថាព្រះខីណាស្រពទាំងអស់ក៏សុទ្ធតែមាននាមវិសេសថាធម្មសេនាបតីបានដែរព្រោះលោកច្បាំងឈ្នះសេនាគឺអកុសលធម៌ដោយកម្លាំងរេហ៍ពលគឺកុសលធម៌ដូចៗគ្នាទាំងអស់; ប៉ុន្តែពាក្យនេះដែលប្រើប្រាកដចំពោះតែជានាមវិសេសរបស់ព្រះសារីបុត្តត្ថេរប៉ុណ្ណោះ
-
ធម្មសំវេគ នាម
សេចក្ដីសំវេគចំពោះធម៌មានទុក្ខំអនិច្ចំអនត្តាជាដើម។
-
ធម្មស្សវនកាល នាម
កាល, ពេលដែលសាធុជនគួរស្ដាប់ធម៌ ( ថ្ងៃសីលឬក្រៅពីថ្ងៃសីលក៏ដោយដែលមានពេលឱកាសគួរសាធុជនស្ដាប់ធម៌ហៅថាធម្មស្សវនកាល )។
-
ធម្មាចារ្យ នាម
អាចារ្យអ្នកបង្រៀនធម៌, គ្រូព្រះធម៌
-
ធម្មាធិករណ៍ នាម
អធិករណ៍អំពីធម៌; សាលាយុត្តិធម៌, សាលាជំនុំក្ដី។
-
ធម្មាធិការ នាម
ដូចគ្នានឹងធម្មាធិករណ៍ដែរ។
-
ធម្មាធិការនាយក នាម
នាយក ( អធិបតីឬចាងហ្វាង ) សាលាជំនុំក្ដី។
-
ធម្មាធិការី នាម
អ្នកពិភាក្សាក្ដី, អ្នកជំនុំក្ដី ( ចៅក្រម )។
-
ធម្មាធិដ្ឋាន នាម
ការផ្គងតាំងចិត្តចំពោះធម៌; ការលើកយកធម៌ឬយកច្បាប់មកជាទីតាំង, ពាក្យឬប្រយោគដែលនិយាយសំដៅចំពោះអំពើឬចំពោះធម៌ត្រង់ៗតែម្យ៉ាងមិនបាននិយាយដល់រូបបុគ្គលអ្នកធ្វើអ្នកប្រព្រឹត្តដូចជាប្រយោគថា
-
ធម្មាធិបតេយ្យ នាមគុណនាម
អ្នកដែលមានធម៌ជាអធិបតីគឺអ្នកដែលធ្វើអ្វីៗអាងដល់ធម៌និងច្បាប់ជាធំ; ដំណើរដែលអាងដល់ធម៌និងច្បាប់ជាធំ។
-
ធម្មាធិប្បាយ នាម
សេចក្ដីអធិប្បាយធម៌, ដំណើរពន្យល់ធម៌។
-
ធម្មានុរក្ស
ការរក្សាធម៌, អ្នកកាន់តាមធម៌។
-
ធម្មានុរូប គុណនាម
ដែលសមគួរ, ដែលមានទំនងដ៏សមគួរតាមធម៌, ដែលស្របទៅតាមធម៌, ដែលសមរម្យត្រឹមត្រូវតាមច្បាប់។
-
ធម្មារម្មណ៍ នាម
អារម្មណ៍របស់ចិត្ត; អារម្មណ៍គឺធម៌ឬធម៌ជាអារម្មណ៍។ក្នុងអភិធម្មត្ថសង្គហៈថាធម៌៦យ៉ាងគឺបសាទរូប១សុខុមរូប១ចិត្ត១ចេតសិក១រូប១និព្វាន១ហៅថាធម្មារម្មណ៍។
-
ធម្មាសនៈ នាម
អាសនៈសម្រាប់អង្គុយសំដែងធម៌ឬសម្រាប់អង្គុយសូត្រធម៌, គ្រែសម្រាប់អង្គុយសម្ដែងធម៌
-
ធម្មាសន៍ នាម
( ម . ព . ធម្មាសនៈ )។
-
ធម្មិក គុណនាម
ដែលប្រកបដោយធម៌
-
ធម្មិករាជ នាម
ស្ដេចប្រកបដោយធម៌, ស្ដេចទ្រង់ទសពិធធម៌
-
ធម្មិកលាភ
( ម . ព . ធម្មលាភ )។
-
ធម្មុទ្ទេស នាម
ការលើកយកចំនួនមាតិកាធម៌នីមួយៗមកសម្ដែងប្រាប់ឱ្យដឹងថាប៉ុណ្ណេះប៉ុណ្ណោះ
-
ធរណិន្ទ នាម
អ្នកដែលជាធំលើផែនដី ( ក្សត្រទ្រង់រាជ្យ )។ ( ច្រើនតែប្រើក្នុងកាព្យ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។