វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 30 / 1268
-
ការបន្តពូជភេទ នាម
ដំណើរការបង្កើតជំនាន់ក្រោយរបស់រុក្ខជាតិឬសត្វដោយមានការបង្កកំណើតនិងបណ្ដុំហ្សែនដែលភ្ជាប់មកតាមឯកត្តៈផ្សេងៗគ្នា។
-
ការបន្តពូជអភេទ នាម
ដំណើរការបង្កើតជំនាន់ក្រោយរបស់រុក្ខជាតិឬសត្វដែលប្រព្រឹត្តទៅពីឯកត្តៈតែមួយជួនកាលតាមរយៈការបំបែកខ្លួនពីកំណើតឬធម្មជាតិឬព្រឹត្តិការណ៍ចៃដន្យជួនកាលតាមរយៈការដុះពន្លកការបែកខ្នែងដែលបង្កើតឯកត្តៈជាច្រើនដូចគ្នាសុទ្ធសាធនឹងឯកត្តៈដើម
-
ការបំបែកកិរិយាសព្ទ នាម
ដំណើរបំបែកកិរិយាសព្ទដោយប្រើភាគខាងចុងប្លែកៗគ្នាទៅតាមបទមាលាតាមកាលនិងតាមបុរិសៈ
-
ការបំបែកនាម នាម
ដំណើរបំបែកនាមដោយប្រើភាគខាងចុងផ្សេងៗគ្នាទៅតាមវិភត្តិភេទនិងវចនៈ។
-
ការប៉ះទង្គិច នាម
( ប . ព .) ការប្រជ្រៀតគ្នានៃសញ្ញាពីរឬច្រើននៅក្នុងបណ្ដាញមួយដែលអាចធ្វើឱ្យទិន្នន័យមានភាពល្អៀងឬបាត់បង់។
-
ការប្រថុជ្ជន នាម
ការប្រកុនឬមមាញឹកណាស់។
-
ការប្រាក់ នាម
ថ្លៃសេវាផ្ដល់ដោយអ្នកខ្ចីប្រាក់ទៅឱ្យម្ចាស់ប្រាក់ក្នុងចំនួនកំណត់ណាមួយដែលបានព្រមព្រៀងគ្នាក្នុងរយៈពេលកំណត់ណាមួយ
-
ការពារ កិរិយាសព្ទ
បង្ហាញនិងបកស្រាយនូវប្រធានបទស្រាវជ្រាវដោយបេក្ខជននៅចំពោះមុខគណៈកម្មការវាយតម្លៃ
-
ការពារជាតិ កិរិយាសព្ទ
ថែរក្សាប្រទេសជាតិឱ្យគង់វង្ស, ទប់ស្កាត់ឬទប់ទល់ការគំរាមកំហែងណាមួយពីប្រទេសដទៃ
-
ការពារប្រទេស នាម
ពាក្យហៅឈ្មោះក្រសួងការពារជាតិពីមុន
-
ការពិត នាម
ការប្រាកដឬការឆ្លុះបញ្ចាំងនូវអ្វីដែលមានជាក់ស្តែង
-
ការរញ្ជួយដី នាម
លំញ័រនៃសំបកផែនដីរយៈពេលខ្លីជួនកាលច្រើនដងបណ្ដាលមកពីកម្លាំងខាងក្នុងនៃជម្រៅផែនដីឬបន្ទុះភ្នំភ្លើង។
-
ការរបរ
( ម . ព . របរការ )។
-
ការសាធារណៈ
ការដែលត្រូវធ្វើទាំងអស់គ្នា។
-
ការស្ងាប នាម
ការហាមាត់ដោយអចេតនាដកដង្ហើមចូលយ៉ាងខ្លាំងនិងបញ្ចេញខ្យល់បន្តិចម្ដងៗមកវិញ។សកម្មភាពនេះកើតមាននៅពេលអស់កម្លាំងងងុយដេកឬធុញថប់។
-
ការអ្វីៗ
ការនីមួយៗ។
-
ការាត់ នាម
ឈ្មោះតម្លឹងត្បូងទម្ងន់២០៥មិល្លីក្រាម។
-
ការិនី នាម
( ម . ព . ការី២)។
-
ការិយកម្ម នាម
កិច្ចការឬការងារដែលគេត្រូវធ្វើ។
-
ការិយបរិច្ឆេទ នាម
ការកំណត់ឬកម្រិតនៃកិច្ចការដែលត្រូវធ្វើ; កំណត់រយៈកាលនៃកិច្ចប្រតិបត្តិការខាងហិរញ្ញវត្ថុ, សម័យនៃការប្រព្រឹត្តិទៅរបស់ថវិកា
-
ការិយាធិបតេយ្យ នាម
ប្រព័ន្ធរដ្ឋបាលរបស់អង្គភាពមួយដែលការបែងចែកការងារត្រូវបានរៀបចំជាឋានានុក្រមដើម្បីអនុវត្តនូវភារកិច្ចជំនាញដោយឈរលើមូលដ្ឋានវិធានផ្ទៃក្នុងនិងនីតិវិធីរបស់អង្គភាពនេះ
-
ការិយាល័យ នាម
ទីកន្លែងធ្វើការ, កន្លែងដែលមានតុ, មានគ្រឿងសម្ភារៈសម្រាប់ធ្វើការ
-
ការិយាល័យឥណទាន នាម
ក្រុមហ៊ុនផ្តល់ព័ត៌មានហិរញ្ញវត្ថុឧបករណ៍វិភាគទិន្នន័យនិងរបាយការណ៍ឥណទានទៅដល់គ្រឹះស្ថានហិរញ្ញវត្ថុ។
-
ការី នាម
ឈ្មោះគ្រឿងសម្ល១យ៉ាងមកពីស្រុកក្លិង្គ; សម្លដែលស្លដាក់គ្រឿងនោះក៏ហៅសម្លការីដែរ។
-
ការីម៉ាឃិធីង នាម
( ម . ព . កិច្ចទីផ្សារការី )។
-
ការុង នាម
ប្រដាប់សម្រាប់ច្រកអ្វីៗពួកស្បោង, បាវ, ប៉ូវតេត្បាញដោយស្លឹកជ្រៃឬដោយចចូតជាដើមមានបាតសំប៉ែតមានរាងជ្រៅ
-
ការុញ្ញចិត្ត នាម
ចិត្តប្រកបដោយករុណា, ចិត្តដែលមានសេចក្ដីអាណិតអាសូរ។
-
ការុញ្ញភាព នាម
ភាពនៃចិត្តដែលមានករុណា, សេចក្ដីអាណិតអាសូរ។
-
ការុញ្ញហេតុ នាម
អំណាចនៃស្ថានភាពឬស្នាដៃនិពន្ធឬស្នាដៃសិល្បៈឬក៏វោហារសាស្ត្រដែលជំរុញឱ្យមនុស្សមានភាពទុក្ខព្រួយនិងអាណិតអាសូរ។
-
ការុណិក គុណនាមនាម
អ្នកមានករុណាឬដែលមានករុណា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។