វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 27 / 1268
-
កាពិផៅ នាម
កាពិចៀន។
-
កាពីទែន នាម
អ្នកទទួលខុសត្រូវរួមលើនាវា, យន្តហោះ
-
កាព្យ នាម
របៀបពាក្យចួនមានឃ្លោងឃ្លា ( កំណាព្យ )
-
កាព្យនិទាន នាម
រឿងដែលនិពន្ធជាពាក្យកាព្យ។
-
កាព្យមាត្រ នាម
( ម . ព . រង្វាស់កាព្យ )។
-
កាព្យរស នាម
តម្លៃរបស់អត្ថបទជាពាក្យកាព្យដែលមានសម្ផស្សចួនរណ្ដំណែងណង
-
កាព្យសាស្ត្រ នាម
វិធីសាស្ត្រក្នុងការតែងកាព្យដែលក្នុងនោះមានរង្វាស់កាព្យចង្វាក់ចំណាប់ចួនផ្ទួនរណ្ដំហើយដែលតាមរយៈនោះអ្នកនិពន្ធអាចបង្កើតនូវរូបារម្មណ៍បំផុសនូវមនោសញ្ចេតនានិងចិត្តរំភើប។
-
កាម នាម
សេចក្ដីប្រាថ្នា, ចំណង់; ទ្រព្យសម្បត្តិនិងកិលេសដែលសត្វតែងប្រាថ្នា។
-
កាមគុណ នាម
ដំណើរចម្រើននៃសេចក្ដីប្រាថ្នានូវអារម្មណ៍ទាំង៥គឺរូប, សំឡេង, ក្លិន, រស, សម្ផស្ស។
-
កាមច្ឆន្ទៈ នាម
សេចក្ដីពេញចិត្តក្នុងកាម។
-
កាមតណ្ហា នាម
ចំណង់ចំពោះកាម, សេចក្ដីប្រាថ្នាមិនចេះចប់ក្នុងកាម។
-
កាមទុក្ខ នាម
សេចក្ដីលំបាកក្នុងកាម, ទុក្ខដែលកើតឡើងព្រោះកាម។
-
កាមទេព នាម
ទេវៈខាងកាម, ស្ដេចនៃតណ្ហា។
-
កាមបង្កៈ នាម
ភក់គឺកាមឬកាមដូចជាភក់។
-
កាមបរិឡាហៈ នាម
សេចក្ដីក្ដៅក្រហាយ, រោលរាល, អន្ទះអន្ទែងព្រោះកាម។
-
កាមភព នាម
ភពគឺកាមឬភពដែលប្រកបដោយកាមគុណទាំង៥, បានដល់ភព១១គឺទេវលោក៦, មនុស្សលោក១, អបាយភូមិ៤។
-
កាមភោគិនី នាម
( ម . ព . កាមភោគី )។
-
កាមភោគិសេយ្យា នាម
ដំណេករបស់បុគ្គលអ្នកបរិភោគកាម ( អ្នកបរិភោគកាមច្រើនដេកផ្អៀងទៅខាងឆ្វេង ) តាមអដ្ឋកថាសុត្តន្តបិដក។
-
កាមភោគី នាម
អ្នកបរិភោគកាម។
-
កាមយោគ នាម
សេចក្ដីប្រកបឬព្យាយាមក្នុងកាម។
-
កាមរតិ នាម
សេចក្ដីត្រេកត្រអាលទៅរកកាម, តម្រេកក្នុងកាមគុណ។
-
កាមរាគ នាម
តម្រេកក្នុងកាម។
-
កាមរាគានុស័យ នាម
កិលេសយ៉ាងល្អិតដែលដិតត្រាំប្រចាំនៅក្នុងសន្តានគឺកាមរាគ។
-
កាមរូបារម្មណ៍ នាម
រូបារម្មណ៍ដែលកើតឡើងតាមរយៈពាក្យពេចន៍ឃ្លាប្រយោគឬសេចក្ដីក្នុងកំណាព្យក្នុងអត្ថបទពាក្យរាយដែលធ្វើឱ្យអ្នកអានអ្នកស្តាប់មានការរំភើបស្រើបស្រាលទៅដោយកាមរាគ
-
កាមរោគ នាម
រោគកើតឡើងព្រោះកាម។
-
កាមវិតក្ក នាម
សេចក្ដីត្រិះរិះក្នុងកាម។
-
កាមវិយោគ នាម
ការព្រាត់ប្រាស់និរាសចាកកាម។
-
កាមសិនេហៈ នាម
សេចក្ដីស្រឡាញ់ជក់ជាប់ស្អិតក្នុងកាម។
-
កាមសុខ នាម
សុខក្នុងកាមឬសេចក្ដីសប្បាយដែលកើតឡើងអំពីកាម។
-
កាមសុខល្លិកានុយោគ នាម
ការប្រកបរឿយៗក្នុងកាមសុខ, ការប្រព្រឹត្តជាប់ចិត្តចំពោះកាមសុខ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។