វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 213 / 1268
-
ឈ្នះ កិរិយាសព្ទ
មានជម្នះ, ប្រកបបានពីលើគេ
-
ឈ្នះឈ្នាន គុណនាម
គឃ្លើន, ឈ្លានពាន, ឥតកោតញញើត
-
ឈ្មង គុណនាម
ល្អដោយមានអវយវៈពេញឥតឆ្គង, បំព្រង
-
ឈ្មុល កិរិយាសព្ទ
ត្បុលចូល, រុលរុកចូល, ឈ្មៀតចូល, ពុះពារចូល
-
ឈ្មុស កិរិយាសព្ទនាម
សត្វជើង៤ពួកសំពោចមានទឹកសុក្កៈឬទឹកកាមក្លិនប្រហើរភាយសម្រាប់លាយផ្សំធ្វើទឹកអប់; ឈ្មុសមានពីរប្រភេទគឺឈ្មុសស្បូវ១ប្រភេទឈ្មុសប្រែង១ប្រភេទ; ឈ្មុសប្រែងនឹងហៅថាឈ្មុសទេសក៏បាន, ឈ្មុសនេះឯងដែលគេយកទឹកកាមធ្វើទឹកអប់។
-
ឈ្មុសឈ្មុល កិរិយាសព្ទ
ពុះពារប្រឹងប្រែងដោយអំណត់
-
ឈ្មុសទេស នាម
ឈ្មោះគ្រឿងក្រអូបម្យ៉ាងដែលធ្វើអំពីទឹកសុក្កៈឬទឹកកាមឈ្មុសទេស។
-
ឈ្មួញ នាម
អ្នកដែលធ្វើជំនួញ, អ្នកជួញ។
-
ឈ្មួញសម្ពាយ នាម
( ម . ព . អ្នកស្ពាយ )។
-
ឈ្មួយ នាម
អ្នកជួយ, អ្នកធ្វើការជាជំនួយ ( ម . ប្រ .)។
-
ឈ្មៀត កិរិយាសព្ទ
ជ្រៀត, ជ្រែកចូលទៅក្នុងទីចង្អៀត
-
ឈ្មែ នាម
ឈ្មោះត្រសក់ល្វីងមួយប្រភេទផ្លែតូចដុះឯងមិនបាច់ដាំ
-
ឈ្មោល គុណនាម
ដែលមានភេទជាប្រុស; និយាយតែពីសត្វតិរច្ឆាននិងដើមឈើខ្លះ
-
ឈ្មោះ នាម
នាមគឺពាក្យដែលសន្មតសម្រាប់ហៅមនុស្ស, សត្វ, ទី, របស់ផ្សេងៗ។
-
ឈ្មោះដែន នាម
( ប . ព .) នាមឬអាសយដ្ឋានសម្រាប់សម្គាល់ស្ថាប័នក្នុងបណ្ដាញអ៊ីនធឺណិត : ជាទូទៅវាមានទម្រង់ Server.Organization.Type ដែលក្នុងនោះ Type សម្គាល់ឱ្យប្រភេទស្ថាប័ន Organization សម្គាល់ឱ្យឈ្មោះស្ថាប័ននិង Server សម្គាល់ឱ្យសេវូបករណ៍របស់ស្ថាប័ន
-
ឈ្លក់ កិរិយាសព្ទប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យឈ្លី
-
ឈ្លប កិរិយាសព្ទ
លបមើលដោយសម្ងាត់, លបស្ដាប់។
-
ឈ្លប់ គុណនាម
ពាក្យសម្រាប់ចម្រើនពាក្យងងឹតឱ្យប្លែកជាងប្រក្រតី
-
ឈ្លម គុណនាម
( ម . ព . ជ្រលម )។
-
ឈ្លានពាន កិរិយាសព្ទ
ទន្ទ្រានចូលទៅក្នុងទឹកដីប្រទេសដទៃដោយកម្លាំងទ័ព
-
ឈ្លាស គុណនាម
ប៉ិន, ប្រសប់, ស្ទាត់
-
ឈ្លាសវាងវៃ គុណនាម
ដែលប៉ិនប្រសប់, ដែលល្អប្រពៃ, ដែលជាបុណ្យ, ដែលមានប្រាជ្ញាយល់ដឹងអស់អាថ៌សព្វគ្រប់។
-
ឈ្លាសវៃ គុណនាម
ប៉ិនរហ័ស, វាងវៃ ( ប្រើជាឆ្លាត, ឆ្លាសផងដែរ )។
-
ឈ្លី កិរិយាសព្ទ
ញីដោយដៃដោយជើងជាដើម។
-
ឈ្លីក នាម
ឈ្មោះដើមឈើមួយប្រភេទមានខ្លឹមសម្បុរក្រមៅប្រើធ្វើជាសសរផ្ទះបាន។
-
ឈ្លីឈ្លក់ កិរិយាសព្ទ
( ម . ព . ឈ្លក់១ប .)។
-
ឈ្លូស នាម
សត្វម្រឹគមួយប្រភេទសន្តាននឹងក្ដាន់។
-
ឈ្លើង នាម
សត្វទឹកឥតឆ្អឹងស្បែកស្វិតយឺតរអិលទាមជញ្ជក់ឈាមមនុស្ស, សត្វ; ឈ្លើងមានច្រើនប្រភេទមានឈ្លើងកន្លាស់គឺឈ្លើងតូចៗនិងឈ្លើងព្រ័ត្រគឺឈ្លើងធំជាដើម។
-
ឈ្លើងសមុទ្រ នាម
ឈ្លើងធំៗមានសាច់ក្រាស់គេប្រើជាអាហារបាន។
-
ឈ្លើយ គុណនាមនាម
មនុស្សដែលគេចាប់បានក្នុងទ័ពឬសត្វដែលគេចាប់បានពីក្នុងព្រៃដោយមានធ្នាក់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។