វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 212 / 1268
-
ឈើស្ទន់ នាម
កំណាត់មែកឈើឬវល្លិស្រស់ជាដើមសម្រាប់ទំពាដុសឈ្លីជម្រះធ្មេញ ( ហៅត្រឹមតែស្ទន់ក៏បាន )។
-
ឈើស្រួច នាម
ឈើឬឫស្សីដែលគេបិតសម្រួចសម្រាប់រុកស្លឹកកណ្ដបឬភ្ជល់ជាដើមហើយដោតខ្នួច។
-
ឈើហុប នាម
ឈើវែងមានទំហំដែលគេចាំងជា៤ជ្រុងឬអារបំបែកជា៤ជ្រុង ( ហៅត្រឹមតែហុបក៏បាន )។
-
ឈើអណ្ដោត នាម
ឈើស្រួចប្រើជាអាវុធសម្រាប់ដោតពិឃាតមនុស្សដែលមានទោសដល់ប្រហារជីវិត ( មានប្រើតែក្នុងសម័យបុរាណរាជ្យពីដើម )។
-
ឈើអន្ទង នាម
ឈើសម្រាប់អន្ទងសូត្រឬអំបោះ។
-
ឈើអែម នាម
ឈ្មោះឈើឬវល្លិដើមធំសំបកមានរសផ្អែមសម្រាប់ប្រើជាថ្នាំកែរោគឬផ្សំធ្វើជាដំបែ។
-
ឈែត នាម
ការសន្ទនាគ្នាលេងដោយប្រើអក្សរសំឡេង ... តាមរយៈបណ្ដាញកុំព្យូទ័របណ្ដាញសកលឬអ៊ីនធឺណិត។
-
ឈែល កិរិយាសព្ទគុណកិរិយា
ពន្លូចធ្លែល ( ព . អា .)។
-
ឈោង កិរិយាសព្ទ
លូកដៃយោកទាំងខ្លួន
-
ឈ្ងប់ គុណកិរិយាគុណនាម
ដែលមានក្លិនក្រអូបងំឆ្អិត
-
ឈ្ងប់ឈ្ងុយ កិរិយាសព្ទគុណកិរិយា
ស្វិតស្វាញ, ផ្ទៀងផ្ទាត់, ពិនិត្យពិច័យ
-
ឈ្ងុយ គុណកិរិយាគុណនាម
មានក្លិនធុំផ្សាយអំពីវត្ថុអ្វីៗដែលលីង, ដុត, ឆ្អើរ, អាំងដល់ឡើងសម្បុរកន្លាត
-
ឈ្ងុយឆ្ងិត គុណនាម
( ម . ព . ឆ្ងិតឈ្ងុយ )។
-
ឈ្ងុយឈ្ងប់ គុណនាម
ឈ្ងុយងំខ្លាំង។
-
ឈ្ងៀម គុណកិរិយាគុណនាម
មានក្លិនធុំផ្សាយពីអ្វីៗដែលខ្លោច
-
ឈ្ងោក កិរិយាសព្ទ
បង្អោន, បន្ទោរក្បាលទាំងខ្លួនទៅមុខ
-
ឈ្នក់ នាម
ប្រដាប់នេសាទមច្ឆជាតិមួយប្រភេទមានសណ្ឋានដូចថ្នងមានចំពាស់៤មានដង១។
-
ឈ្នប់ នាម
ឧបករណ៍ឬអវយវៈសត្វសម្រាប់ជប់
-
ឈ្នាង នាម
ឈ្មោះប្រដាប់នេសាទមច្ឆជាតិ; ឈ្នាងមាន៣ប្រភេទគឺឈ្នាងដងធ្វើដោយបន្ទោះឫស្សីមានដង១មានកាំផងសម្រាប់ដួសដងកោយត្រីនៅទីទឹកជ្រៅ, ទឹកហូរ; ឈ្នាងដៃឬឈ្នាងជញ្ជាត់ធ្វើដោយបន្ទោះឫស្សីសម្រាប់ដួសកោយ ( ជញ្ជាត់ ) យកមច្ឆជាតិតូចៗ; ឈ្នាងត្រាំធ្វើដោយរនាបឫស្សីមានដង២មានកាំផងសម្រាប់អូសទាញលើកបានប្រើការដាក់ត្រាំក្នុងទឹក។
-
ឈ្នានីស កិរិយាសព្ទ
ច្រណែនឫស្យាបង្ខាតកាត់លាភកាត់ប្រយោជន៍គេ
-
ឈ្នាន់ នាម
ប្រដាប់សម្រាប់ជាន់, សម្រាប់ទ្រជើង
-
ឈ្នាប់ នាម
( ប . ព .) និមិត្តសញ្ញាមួយដែលតាងឱ្យផ្នែកដាច់ពីគ្នានៃរូបនិងកំណត់ទីតាំងដែលត្រូវភ្ជាប់បន្ត។
-
ឈ្នាប់ឃ្លា នាម
ពាក្យដែលប្រើសម្រាប់ភ្ជាប់ល្បះរណបទៅនឹងល្បះច្បង
-
ឈ្នាប់ចង នាម
ឈ្នាប់ប្រើសម្រាប់ភ្ជាប់ធាតុពីរឬច្រើនដែលធាតុទាំងនោះមានមុខងារដូចគ្នាឬប្រភេទពាក្យដូចគ្នាដោយមិនបណ្ដាលឱ្យធាតុណាមួយក្លាយជាធាតុរណបឡើយ
-
ឈ្នុល នាម
មុខតំណកក់បន្ទោះកន្ទេល
-
ឈ្នុលតង្ករ នាម
ប្រដាប់ធ្វើដោយឈើមានសណ្ឋានជមសំប៉ែតកំពុងកណ្ដាលសម្រាប់ថ្ករតម្បាញ។
-
ឈ្នូត នាម
កំណាត់សំពត់សម្រាប់ជូត, ប្រដាប់សម្រាប់ជូតសម្អាត
-
ឈ្នួត នាម
សំពត់សម្រាប់ជួត
-
ឈ្នួល នាម
ថ្លៃដែលជួល; មនុស្សដែលជួលមកប្រើ
-
ឈ្នៀង នាម
សំយាបដែលតពីគេហដ្ឋានចេញមកជារបៀង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។