វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 21 / 1268
-
កល្ប នាម
( ម . ព . កប្ប )។
-
កល្បព្រឹក្ស នាម
( ម . ព . កប្បព្រឹក្ស )។
-
កល្បសព្ទ នាម
ពាក្យដែលមានសូរដូចគ្នាប៉ុន្តែមានអត្ថន័យផ្សេងគ្នាដូចជាក ( កមនុស្សសត្វ ); ក ( សាង, សង់ ); កល ( ល្បិច ); កល់ ( ដាក់ទ្រពីក្រោម ...); ខារ ( ក្លិនឬរសខារ ); ខារ ( ខារឈើហុប ); ខិត ( កកិលចូល ...); ខិត ( សូត្រមួយខិត ); គ ( ដើមគ ); គ ( មនុស្សគ ); មៀន ( ដើមមៀន ); មៀន ( មៀនកាំបិត )។ល។
-
កល្បាវសាន នាម
អវសាននៃកប្ប, ពេលចុងក្រោយទីបំផុតនៃជីវិត។
-
កល្យាណ គុណនាម
ល្អ, ដែលមានលំអ។
-
កល្យាណកម្ម នាម
អំពើល្អ, កុសលកម្ម។
-
កល្យាណការិនី នាម
( ម . ព . កល្យាណការី )។
-
កល្យាណការី នាម
ជនអ្នកធ្វើអំពើល្អ, អ្នកធ្វើការកុសល។
-
កល្យាណមិត្ត នាម
មិត្តល្អ, មិត្តត្រឹមត្រូវដែលបុគ្គលគួរសេពគប់គួររាប់រកយកជាគ្នា។
-
កល្យាណី នាម
ស្ត្រីមានលំអ, នាងល្អ
-
កវី នាម
អ្នកប្រាជ្ញដែលចេះតែងឆន្ទ, កាព្យឃ្លោង ( អ្នកប្រាជ្ញខាងសម្ដី )។
-
កវីនិពន្ធ នាម
កវីជាអ្នកនិពន្ធ, អ្នកនិពន្ធខាងកាព្យឃ្លោង។
-
កវីនិពន្ធន៍ នាម
ការរៀបរៀង, ការចងក្រង, ការតែងឆន្ទរបស់កវី។
-
កសាង កិរិយាសព្ទ
ធ្វើ, សង់, បង្កើតឡើង, ស្ថាបនា
-
កសាងខ្លួន កិរិយាសព្ទ
កែលម្អអាកប្បកិរិយារបស់ខ្លួន
-
កសិកម្ម នាម
ការដាំដុះនិងការចិញ្ចឹមសត្វ។
-
កសិកម្មគោចរ នាម
ការដាំដុះនិងការចិញ្ចឹមសត្វដោយការផ្លាស់ប្ដូរទីកន្លែងទៅតាមលក្ខខណ្ឌភូមិសាស្ត្រ ( ទឹកដីស្មៅរដូវ ...)។
-
កសិកម្មចល័ត នាម
( ម . ព . កសិកម្មគោចរ )។
-
កសិកម្មចិញ្ចឹមពោះ នាម
កសិកម្មសម្រាប់ផ្គត់ផ្គង់ស្បៀងក្នុងគ្រួសារដើម្បីការរស់រានមានជីវិតដោយមិនសំដៅទៅលើការលក់ដូរឬធ្វើពាណិជ្ជកម្មទេ
-
កសិកម្មតាមកិច្ចសន្យា នាម
ផលិតកម្មកសិកម្មផ្អែកលើកិច្ចសន្យារវាងអ្នកផលិតនិងអ្នកទិញកសិផលដែលបានព្រមព្រៀងគ្នាទៅលើបរិមាណផ្គត់ផ្គង់គុណភាពកសិផលថ្លៃកសិផលពេលវេលាទិញលក់ការផ្តល់បច្ចេកទេសពូជជីដើមទុនជាដើម។
-
កសិកម្មបៃតង នាម
ផលិតកម្មកសិកម្មដែលប្រើបច្ចេកវិទ្យាមិនបង្កការខូចខាតដល់បរិស្ថាននិងជីវិតមនុស្សសត្វ។
-
កសិកម្មប្រពៃណី នាម
កសិកម្មដែលប្រតិបត្តិការដាំដុះនិងការចិញ្ចឹមសត្វបន្តពីជំនាន់មុនដូចជារបៀបប្រើប្រាស់ពូជរបៀបដាំដុះការប្រើប្រាស់កម្លាំងពលកម្ម ( គោក្របី ) ... ហើយជាទូទៅទទួលផលតាមលក្ខខណ្ឌធម្មជាតិ។
-
កសិកម្មព្រៃដុត នាម
ការដាំដុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅតំបន់ព្រៃស្បាតដោយការកាប់ព្រៃហើយដុតនិងដាំដំណាំជាចម្ការវិលជុំ
-
កសិកម្មយថាផល នាម
ការដាំដុះឬការចិញ្ចឹមសត្វដែលប្រើទុននិងពលកម្មតិចហើយទទួលបានផលតាមលក្ខខណ្ឌធម្មជាតិ។
-
កសិកម្មអតិផល នាម
ការដាំដុះឬការចិញ្ចឹមសត្វដែលប្រើទុននិងបច្ចេកទេសខ្ពស់ហើយទទួលបានទិន្នផលខ្ពស់។
-
កសិករ គុណនាមនាម
អ្នកធ្វើកសិកម្ម។
-
កសិការ គុណនាមនាម
( ម . ព . កសិករ )។
-
កសិការិនី នាម
( ម . ព . កសិករ )។
-
កសិដ្ឋាន នាម
ទីដីរួមទាំងផ្ទះនិងអគារសម្រាប់បម្រើការដាំដុះឬការចិញ្ចឹមសត្វ
-
កសិណ គុណនាមនាម
ទាំងអស់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។