វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 19 / 1268
-
កម្រិតតំប៉ុង នាម
( គីមី .) លទ្ធភាពនៃសូលុយស្យុងតំប៉ុងមួយដើម្បីស្រូបប្រូតុងឬអ៊ីយ៉ុងអ៊ីដ្រុកស៊ីដដោយមិនមានការប្រែប្រួលជាសំខាន់នៅក្នុង pH។
-
កម្រិតវប្បធម៌ នាម
កម្រិតសញ្ញាបត្របញ្ជាក់ពីការអប់រំដែលបានទទួល។
-
កម្រិន គុណនាម
ដែលក្រិន
-
កម្រើក កិរិយាសព្ទ
កក្រើក, រំជួល
-
កម្រៀម នាម
អ្វីៗដែលក្រៀម
-
កម្រៀមកម្រោះ នាម
ម្ហូបក្រៀមក្រោះ។
-
កម្រៀវ នាម
សត្វឬឈើដែលក្រៀវ
-
កម្រៃ នាម
អ្វីៗដែលចំណេញ, ដែលបានមកលើសដើម
-
កម្រៃក្រៅផ្លូវការ នាម
កម្រៃដែលទទួលបានបន្ថែមពីលើតម្លៃផ្លូវការ
-
កម្រៃខ្ពស់ នាម
អ្វីៗដែលទទួលបានឬផ្តល់ឱ្យច្រើនជាងធម្មតាដើម្បីជាការតបស្នងក្នុងការធ្វើអ្វីមួយ
-
កម្រៃជើងសា នាម
ភាគរយនៃថ្លៃទំនិញឬអត្ថប្រយោជន៍ ( ទំនិញ, របស់, ប្រាក់ ...) ដែលភ្នាក់ងារទិញលក់ឬភ្នាក់ងារដទៃទៀតត្រូវបានទទួលក្នុងទំនាក់ទំនងការងារនោះ។ — គាត់ទទួលបានប្រាក់កម្រៃជើងសាជាច្រើន។
-
កម្លា កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យក្លា; ដែលធ្វើតែឫកខាងក្រៅឱ្យគេឃើញថាក្លាឥតខ្លាចឥតញញើតតែខាងក្នុងចិត្តនោះខ្លាចញញើតទេ
-
កម្លាច គុណនាម
( ព . ទ្រ ) ដែលខ្លាច
-
កម្លាចិត្ត កិរិយាសព្ទ
ធ្វើចិត្តឱ្យអង់អាច។
-
កម្លាំង នាម
អំណាចធាតុដែលធ្វើអវយវៈឱ្យកម្រើក, ឱ្យខ្លាំង, ឱ្យប្រព្រឹត្តទៅបាន។
-
កម្លាំងចលករ នាម
( សេ . ហិ .) គោលនយោបាយវិធានការឬកម្លាំង ( ចំណេះដឹងសមត្ថភាពគ្រប់គ្រងកម្លាំងពលកម្មបច្ចេកវិទ្យា ...) ដែលមានឥទ្ធិពលឬជំរុញឱ្យមានលំនឹងឬកំណើនសេដ្ឋកិច្ច
-
កម្លាំងចិត្ត នាម
ថាមពលឬអំណាចផ្លូវចិត្តដែលផ្ដល់ដោយខ្លួនឯងនិងទទួលបានពីអ្នកដទៃ
-
កម្លាំងធាតុ នាម
សក្ដានុពលក្នុងការបញ្ចេញកម្លាំងកាយ។
-
កម្លាំងនយោបាយ នាម
ការស្តែងចេញឱ្យឃើញជាសាធារណៈនូវឫទ្ធានុភាពឬសន្ទុះខាងនយោបាយទាំងរូបីទាំងអរូបី
-
កម្លាំងបាយ នាម
កម្លាំងកាយដែលបានពីអាហារដោយមិនប្រើប្រាជ្ញា, ការប្រើអំពើហិង្សាដោយវាយតប់ឬដោយប្រើអាវុធ
-
កម្លាំងពលកម្ម នាម
( សេ . ហិ .) ចំនួនមនុស្សគ្រប់អាយុធ្វើការដែលមានការងារធ្វើនិងកំពុងស្វែងរកការងារធ្វើនៅក្នុងប្រទេសមួយឬតំបន់មួយក្នុងរយៈពេលមួយជាក់លាក់
-
កម្លាំងលក់ នាម
សម្ទុះក្នុងការលក់ទំនិញ។
-
កម្លាំងវេទមន្ត នាម
ឫទ្ធិអំណាចដែលកើតឡើងតាមរយៈមន្តអាគមបែបអបិយជំនឿ
-
កម្លាំងអូសទាញ នាម
សត្វដែលគេប្រើដើម្បីជួយកិច្ចការផ្សេងៗ
-
កម្លាំងអេឡិចត្រូម៉ាញ៉េទិក នាម
កម្លាំងមួយក្នុងចំណោមកម្លាំងចម្បងទាំងបូនដែលបញ្ជាក់ពីអត្ថិភាពនៃដែនអេឡិចត្រូម៉ាញ៉េទិកដូចជាដែនម៉ាញ៉េទិកដែនអគ្គិសនីនិងកាំរស្មីជាដើម។
-
កម្លោច កិរិយាសព្ទ
ធ្វើឱ្យខ្លោច
-
កម្លៅ នាម
មនុស្សដែលខ្លៅល្ងង់
-
កម្សត់ គុណនាម
ដែលខ្សត់អត់ឃ្លានមានសុខទុក្ខជាមួយគ្នា
-
កម្សត់កម្រ គុណនាម
ដែលក្រខ្សត់អត់ឃ្លានរងទុក្ខ, រួមសុខទុក្ខជាមួយគ្នាដោយនៅស្រុកខ្លួនឬទៅនៅស្រុកដទៃទោះនៅយូរក្ដីឆាប់ក្ដីឆ្ងាយក្ដីជិតក្ដី
-
កម្សាន្ត កិរិយាសព្ទ
សម្រាកចិត្ត, ធ្វើឱ្យក្សាន្តចិត្ត, លំហើយចិត្ត, ធ្វើចិត្តឱ្យស្រាកស្រាន្ត, ឱ្យស្បើយចាកអារម្មណ៍ផ្សេងៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។