វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 192 / 1268
-
ជាវ កិរិយាសព្ទ
លក់ឬទិញ ( ពាក្យគោរព )
-
ជាស នាម
ឈ្មោះសត្វមួយប្រភេទសន្តានបង្កួយមានរន្ធនៅក្នុងដី
-
ជាសោះសា
ជាស្រឡះ, ជាស្មោះស្មាន
-
ជាសះស្បើយ កិរិយាសព្ទ
ជាស្រឡះ, អស់ជំងឺ។
-
ជាឯក
ជាទីមួយ
-
ជាំ គុណនាម
ដែលឡើងសម្បុរខ្មៅសៅហ្មង, ខ្មៅខៀវ
-
ជិឃច្ឆា កិរិយាសព្ទ
( រ . ស .) ឃ្លាន
-
ជិញ្ជុវប្បកម្ម នាម
ការដាំទំពាំងបាយជូរ។
-
ជិញ្ជុវប្បករ នាម
អ្នកដាំទំពាំងបាយជូរ។
-
ជិណ្ណ គុណនាម
ដែលចាស់ដែលទ្រុឌទ្រោមដែលទន់ខ្សោយ។
-
ជិណ្ណកាយ គុណនាមនាម
កាយចាស់; ដែលមានរូបកាយចាស់គ្រាំគ្រាទ្រុឌទ្រោម, ទ្រម។
-
ជិណ្ណពាណិជ្ជ នាម
ជំនួញវត្ថុចាស់ៗ។
-
ជិណ្ណពាណិជ្ជករ នាម
ឈ្មួញដែលជួញដូរវត្ថុចាស់ៗ។
-
ជិណ្ណភាព នាម
ភាពចាស់ភាពទ្រុឌទ្រោមភាពទន់ខ្សោយភាពគ្មានតម្លៃ។
-
ជិណ្ណរូប នាម
( ម . ព . ជិណ្ណកាយ )។
-
ជិត គុណកិរិយាគុណនាមឧទានសព្ទ
ដែលទីទៃពីឆ្ងាយគឺទៀប, ក្បែរ, ខាងគ្នា; ដែលទៅមកឆាប់ដល់
-
ជិតខាង គុណនាម
ដែលនៅក្បែរខាង, ដែលរស់នៅជិតគ្នា, ដែលនៅជាប់របងគ្នា
-
ជិតឈឹង គុណនាម
ជិតស្លុងជិតមិនលេចសោះ, ដែលមិនលេចឮចេញទៅក្រៅ
-
ជិតដិត គុណនាម
មិនឆ្ងាយ, ជិតស្និទ្ធ, ស្និទ្ធស្នាល; ដិតដល់
-
ជិតម៏ ឧទានសព្ទ
( ម . ព . ជិត!)។
-
ជិតស្និទ្ធ គុណនាម
ជិតដិតណាស់, ស្និទ្ធស្នាល
-
ជិតិន្ទ្រិយ គុណនាមនាម
ដែលមានឥន្ទ្រិយឈ្នះហើយ ( ដែលឈ្នះឥន្ទ្រិយ ),។
-
ជិតំ កិរិយាសព្ទគុណនាមឧទានសព្ទ
ពាក្យសម្រាប់ស្រែកបន្លឺថាឈ្នះហើយ! ឬឈ្នះហើយៗ!។
-
ជិតំជិតំ កិរិយាសព្ទគុណនាមឧទានសព្ទ
( ម . ព . ជិតំ!)។
-
ជិន កិរិយាសព្ទ
ទ្រាន់ចិត្ត, ណាយចិត្ត, ទាស់ចិត្ត។
-
ជិនបុត្រ នាម
បុត្ររបស់លោកអ្នកឈ្នះ ( ច្រើនហៅបុព្វជិតក្នុងព្រះពុទ្ធសាសនាដោយសំដៅសេចក្ដីថាទុកស្មើដូចបុត្រនៃព្រះសព្វញ្ញុពុទ្ធដែលទ្រង់ឈ្នះកិលេសហើយ )។
-
ជិនវង្ស នាម
វង្សនៃអ្នកឈ្នះ។ព្រះនាមក្សត្រ១ព្រះអង្គក្នុងរឿងសាស្ត្រាល្បែងពាក្យកាព្យសម្រាយ; រឿងនុ៎ះឯងក៏ហៅថារឿងជិនវង្សដែរ ( ជារឿងប្រតិដ្ឋ " ប្រឌិដ្ឋ ")។
-
ជិនស្រី នាម
លោកអ្នកឈ្នះមានស្រីសួស្ដី ( ព្រះពុទ្ធ )
-
ជិនឫក កិរិយាសព្ទ
ទើសចិត្តណាយចិត្តទាស់ចិត្តនឹងអាកប្បកិរិយាឬទង្វើអ្នកណាម្នាក់
-
ជិនោរស នាម
( ម . ព . ជិនបុត្រ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។