ជិត
អត្ថន័យ (3)
-
1
គុ.កិ., គុ.
ដែលទីទៃពីឆ្ងាយគឺទៀប, ក្បែរ, ខាងគ្នា; ដែលទៅមកឆាប់ដល់
ឧទាហរណ៍ ផ្លូវនុះជិតដែរទេ។
-
2
គុ.កិ., គុ.
ដែលមានសាច់ហាប់ស្និទ្ធជិត; ដែលគ្មានចន្លោះធ្លុះធ្លាយ, គ្មានប្រហោងគ្មានច្រកចេញចូល
ឧទាហរណ៍ ពាងនេះមានសាច់ជិតល្អណាស់មិនលេចទឹកទេ; ផ្លូវនេះត្រូវធ្វើរបងបិទរាំងឱ្យជិតកុំឱ្យគេដើរចេញចូលទៀត។
-
3
ឧទានសព្ទ
សូរសម្ដីហៅដំរីឱ្យដើរចូលមកជិត
ឧទាហរណ៍ ជិត! អាប្រកប! ជិតម៏! អាប្រកប!។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)