វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 161 / 1268
-
ច្បង គុណនាម
ដែលជាបងបង្អស់, ដែលជាដើមបង្អស់, ដែលជាប្រធានធំជាងគេ
-
ច្បត់ កិរិយាសព្ទគុណនាម
បត់ទាល់តែទល់នឹងអ្វីមួយ
-
ច្បា នាម
ឈ្មោះឈើផ្កាមួយប្រភេទផ្កាឥតក្លិន។
-
ច្បាក់ នាម
សរសៃត្រង់ល្បាក់ឬសរសៃចំឡក
-
ច្បាប់ នាម
សេចក្ដីបញ្ញត្តសម្រាប់ឱ្យអ្នកនគរប្រតិបត្តិតាម
-
ច្បាប់ក្រម នាម
ឈ្មោះសាស្ត្រាសុភាសិតសម្រាយកាព្យពាក្យ៤មួយច្បាប់
-
ច្បាប់វិជ្ជមាន នាម
បញ្ញត្តិដែលមិនទាន់លើកលែង
-
ច្បាម កិរិយាសព្ទ
ឆ្ពាមដោយម្រាមដៃ។
-
ច្បារ នាម
សួនដំណាំ, ទីដីដែលដាំបន្លែឬដាំដំណាំរាយរងផ្សេងៗដែលមានចំណារដោយឡែកដោយសង្កាត់
-
ច្បាស់ គុណកិរិយាគុណនាម
ដែលជាក់, ស្ដែង, ប្រាកដ, ដែលមិនព្រលាំ
-
ច្បាស់ច្បង គុណនាម
ដែលប្រាកដជាបង, ធំបណ្ដាច់ ( សម្រាប់ប្រើតែក្នុងកាព្យ )
-
ច្បាស់លាស់ គុណកិរិយាគុណនាម
ដែលច្បាស់ណាស់, ច្បាស់ប្រាកដ, ច្បាស់ឥតព្រលាំ
-
ច្បាស់លះ គុណកិរិយាគុណនាម
( ម . ព . ច្បាស់លាស់ )។
-
ច្បាំង កិរិយាសព្ទ
ប្រណាំងយកជ័យជំនះដោយគ្រឿងសាស្ត្រាវុធ។
-
ច្បិច កិរិយាសព្ទ
ចាប់យកតែបន្តិចៗដោយម្រាមដៃ។
-
ច្បិចច្បើម គុណកិរិយា
ដែលធ្វើអ្វីៗឬបរិភោគអាហារដោយស្ទាក់ស្ទើរ, ដោយញញើតញញើម, ដោយចាប់ច្បិចៗបន្តិចបន្តួច
-
ច្បុច កិរិយាសព្ទគុណកិរិយា
ចាប់ចុងច្របុចចង។
-
ច្បូក នាម
ប្រដាប់នេសាទធ្វើដោយដែកមានចម្ពាមបីមានដងមានងៀង។
-
ច្បូត កិរិយាសព្ទ
ចាប់បូត, ចាប់ច្របាច់បូត
-
ច្បែប គុណកិរិយាគុណនាម
អំពីសភាពឬអាការៈរបស់មាត់ដែលមិនជាធម្មតា, ដែលមានទំនងដូចគេពេប
-
ច្បោល កិរិយាសព្ទ
ចាប់ធ្វើដោយដុំដោយអន្លើ, ត្រាយ, ទ្រួស។
-
ច្បោលៗ គុណកិរិយា
ទ្រួសៗ, ព្រួលៗ
-
ច្បោស នាម
កងធ្វើដោយបន្ទោះផ្ដៅជាដើមសម្រាប់ស៊កប្រហករឹតអ្វីៗដែលគ្រេចឬដែលអបដែលតស្ទបមុខឱ្យមាំ។
-
ច្បោះ នាម
គោលសម្រាប់សម្គាល់នាទីឬសម្រាប់ទប់អ្វីៗឱ្យនឹង
-
ច្យុត កិរិយាសព្ទ
ឃ្លាត, របូត, ស្លាប់, ដែលស្លាប់ហើយ; ច្រើននិយាយចំពោះតែទេវតាអស់ជីវិត
-
ច្យុតិ នាម
កិរិយាឃ្លាត, របូត, កិរិយាឃ្លាតវិញ្ញាណគឺសេចក្ដីស្លាប់។
-
ច្រក កិរិយាសព្ទនាម
បង្អកទឹកឱ្យលេប, បញ្ចូល, បំពេញ
-
ច្រកបែងចែក នាម
ផ្លូវដែលទំនិញនិងសេវាត្រូវបានចែកចាយដោយគិតចាប់ពីក្រោយការផលិតរហូតដល់ការប្រើប្រាស់។
-
ច្រកព្រំដែន នាម
ផ្លូវឆ្លងកាត់រវាងប្រទេស
-
ច្រករហក កិរិយាសព្ទ
ច្រកដែលបត់បែន, កេលកុង, ក្រវិចក្រវៀន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។