ច្បាប់
អត្ថន័យ (4)
-
1
នាម
សេចក្ដីបញ្ញត្តសម្រាប់ឱ្យអ្នកនគរប្រតិបត្តិតាម
ឧទាហរណ៍ ច្បាប់ស្ដីពីការបង្កើតថវិកា។
-
2
នាម
វិន័យ, ក្រឹត្យក្រម, ក្បួនប្រដៅមនុស្សឱ្យប្រព្រឹត្តល្អ
ឧទាហរណ៍ ច្បាប់ប្រុស, ច្បាប់កូនចៅ។
-
3
នាម
បែបយ៉ាង, តួយ៉ាង, គំរូ, សេចក្ដីដើម
ឧទាហរណ៍ បានចម្លងជា២ច្បាប់។
-
4
នាម
សេចក្ដីបញ្ញត្តដែលបង្កើតឡើងដោយអ្នកប្រាជ្ញឬអ្នកស្រាវជ្រាវប្រកបដោយមូលដ្ឋានវិទ្យាសាស្ត្រ
ឧទាហរណ៍ ច្បាប់ទំនាញសកល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)