វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 148 / 1268
-
ចុតហ្មាយ នាម
សំបុត្រកែនឬកោះយកខ្លួន, ដីកាកែន; ដីកាកោះ
-
ចុតហ្មាយហេតុ នាម
សំបុត្រសម្គាល់ឬប្រាប់ហេតុគឺសំបុត្រកត់ដំណឹងឬប្រាប់ដំណឹងក្នុងគ្រាដែលកន្លងទៅហើយ ( ម . ប្រ ., ច្រ . ប្រ . កំណត់ហេតុ )។
-
ចុតិ នាម
ដំណើរដែលឃ្លាតចាកជីវិតគឺសេចក្ដីស្លាប់។
-
ចុន គុណនាម
ដែលទ័ល, ដែលដុនដាប, ក្រទ្រព្យ, ទ័លគំនិត, ទ័លដំណើរ, ទ័លផ្លូវ, ទ័លសេចក្ដី, ចាញ់គេ ...។
-
ចុម្ពិត កិរិយាសព្ទគុណនាម
( រ . ស .) ថើប
-
ចុម្ពិតកម្ម នាម
ការបញ្ចុះមេដែក។
-
ចុម្ពិតពល នាម
ថាមពលមេដែក។
-
ចុម្ពិតភាព នាម
ភាពម៉ាញ៉េទិក។
-
ចុម្ពិតមាត្រ នាម
ឧបករណ៍សម្រាប់វាស់កម្លាំងនិងប៉ូលនៃមេដែក។
-
ចុម្ពិតមាត្រវិធី នាម
វិធីវាស់ចុម្ពិតពលដោយចុម្ពិតមាត្រ។
-
ចុម្ពិតអគ្គិសនី នាម
( ម . ព . អេឡិចត្រូម៉ាញ៉េទិក )។
-
ចុយ កិរិយាសព្ទ
សេពមេថុនធម្ម ( ពាក្យអាសគ្រាម ); ពាក្យថ្លៃថ្លាថាធ្វើមេថុនសេវនកិច្ច, រួមមេថុនសំវាស, រួមបវេណី, រួមដំណេក, រួមដំណេកបង្គយ។ ( ពាក្យនេះពុំគួរសមសោះឡើយប៉ុន្តែនឹងខានចុះសោះក៏ពុំកើតព្រោះជាមេពាក្យបង្គាប់ឱ្យយើងចុះតាមលក្ខណសម្បត្តិនៃវចនានុក្រមរបស់យើង, ទោះពាក្យអាសគ្រាមឯទៀតខ្លះក្រៅពីនេះក៏ត្រូវតែចុះដូចគ្នាដែរ )។
-
ចុល្ល គុណនាម
ពាក្យប្រើផ្សំនិងពាក្យដទៃមានន័យថាដែលតូចដែលតិច។
-
ចុល្លធនុគ្គហបណ្ឌិត នាម
ឈ្មោះបណ្ឌិតម្នាក់នៅសម័យពុទ្ធកាល។
-
ចុល្លព្រឹក្ស នាម
រុក្ខជាតិកម្ពស់មធ្យមដើមរឹងមានជាតិឈើនិងបែកមែកច្រើនមានអាយុលើសពី២ឬបីឆ្នាំ
-
ចុល្លភាព នាម
ភាពតូចស្តើងភាពតិចតួចភាពចង្អៀតភាពកំណាញ់។
-
ចុល្លរដ្ឋ នាម
ដែនឬប្រទេសតូច។
-
ចុល្លលិខិត នាម
លិខិតខ្លីៗកូនសៀវភៅចុះព័ត៌មានឬមតិយោបល់។
-
ចុល្លវាបី នាម
បឹងតូច
-
ចុល្លសករាជ នាម
សករាជតូច។កាលដែលតាំងចុល្លសករាជនៅថ្ងៃចន្ទ១២កើតខែចេត្រឆ្នាំកុរឯកស័កពុទ្ធសករាជ១១៨៣។
-
ចុល្លាប័ណ នាម
ផ្សារតូច។
-
ចុល្លុបដ្ឋាក នាម
អ្នកបម្រើបម្រាស់, កូនក្មួយអ្នកបង្ហាញមុខឬអ្នកដើរតាមឱ្យប្រើប្រាស់តាមការ។
-
ចុះ កិរិយាសព្ទគុណកិរិយា
ទៅពីទីខ្ពស់កាន់ទីទាបឬពីទីលើកាន់ទីក្រោម
-
ចុះចាញ់ កិរិយាសព្ទ
ទទួលព្រមចាញ់ហើយលុះនៅក្នុងអំណាចគេ, បោះបង់ចោលការប្រកួតឬការតស៊ូ
-
ចុះចិត្ត កិរិយាសព្ទ
ស៊ប់ចិត្ត, ស្លុងចិត្ត។
-
ចុះចូល កិរិយាសព្ទ
បាក់បបព្រមចូលជាចំណុះ។
-
ចុះជាប់ កិរិយាសព្ទ
ចូលរួមជានិច្ចមិនដែលខាន
-
ចុះតម្លៃ កិរិយាសព្ទ
បន្ទាបតម្លៃលក់ឱ្យទាបជាងតម្លៃធម្មតា
-
ចុះបញ្ជិកា កិរិយាសព្ទ
ផ្ដល់លិខិតយល់ព្រមដោយស្ថាប័នមានសមត្ថកិច្ចចំពោះទំនិញសម្រាប់ការធ្វើពាណិជ្ជកម្មការចែកចាយនិងការប្រើប្រាស់ក្នុងស្រុកឬនាំចេញ។
-
ចុះបញ្ជី កិរិយាសព្ទ
កត់ត្រាអ្វីមួយចូលក្នុងបញ្ជី
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។