ចុះ
អត្ថន័យ (7)
-
1
កិរិយាសព្ទ
ទៅពីទីខ្ពស់កាន់ទីទាបឬពីទីលើកាន់ទីក្រោម
ឧទាហរណ៍ ចុះពីលើផ្ទះ, ចុះទូក។
-
2
គុណកិរិយា
ពាក្យសម្រាប់និយាយផ្សំជាជំនួយពាក្យឆ្ងល់ពាក្យសួរបញ្ជាក់; ប្រើរៀងពីខាងដើម
ឧទាហរណ៍ ចុះគេថាម៉េច? ចុះបើយកនុ៎ះវិញតើបានឬទេ? ចុះឯងមិនទៅទេឬ?។
-
3
កិរិយាសព្ទ
ថមថយ
ឧទាហរណ៍ ចុះកម្លាំងចុះកម្ដៅ។
-
4
កិរិយាសព្ទ
អស់ច្រើនចំណាយច្រើន
ឧទាហរណ៍ ចុះអង្ករចុះលុយ។
-
5
កិរិយាសព្ទ
សរសេរកត់ចូលដាក់ចូល
ឧទាហរណ៍ ចុះកាលបរិច្ឆេទចុះក្នុងរបៀបវារៈចុះកំណត់ហេតុចុះហត្ថលេខា។
-
6
គុណកិរិយា
ដែលអាចចូលក្នុងចំណុះបាន
ឧទាហរណ៍ សៀវភៅនេះស៊កចុះក្នុងសំពៀតបាន។
-
7
កិរិយាសព្ទ
ចេញមកច្រើន, ហែលបណ្ដោយខ្សែទឹកច្រើន
ឧទាហរណ៍ ចង្រិតចុះ, ត្រីចុះ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)