វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 125 / 1268
-
ឃ្វាងអារម្មណ៍ កិរិយាសព្ទ
ឃ្វាងគំនិត។
-
ឃ្វាចៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យដើរឱ្យប្លែកឡើង
-
ឃ្វាម នាម
ពាក្យក្លាយមកពីពាក្យគ្វាម។
-
ឃ្វាយៗ គុណកិរិយា
ដើរកាវជើងចូល
-
ឃ្វាល កិរិយាសព្ទ
ចាំ, រក្សាសត្វចិញ្ចឹម
-
ឃ្វិច នាម
ឈ្មោះក្រូចមួយប្រភេទសំបកស្ដើងផុយងាយបកផ្លែប្រើបរិភោគជាចំណីលាងមាត់
-
ឃ្វើង នាម
ឈ្មោះចានធំមួយយ៉ាងធំជ្រៅជាងចានគោម
-
ឃ្វើចៗ គុណកិរិយា
ពាក្យនិយាយផ្សំនឹងពាក្យដើរឱ្យប្លែកឡើង
-
ង គុណនាមនាម
តួអក្សរទី៥ក្នុងវគ្គទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាងមានអក្ខរសូរអន្តរជាតិ [ŋ] ហើយជាព្យញ្ជនៈសូរច្រមុះមានទីបន្លឺនៅរនាំងក្រអូមនិងជាសូរស្ទះឃោសៈ។
-
ងក់ កិរិយាសព្ទនាម
ឈើក្ងុកឬដែកមូលក្រវង់មានខ្សែធំឬព្រ័ត្រត្រកួញចងភ្ជាប់មាំសម្រាប់វាយជែងដំរីឱ្យបោល។
-
ងក់ងើកៗ កិរិយាសព្ទ
ងក់ផ្ងាក់ផ្ងើករឿយៗ។
-
ងងក់ គុណកិរិយា
ដែលងក់រឿយៗ
-
ងងល់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យងងឹត
-
ងងាស គុណកិរិយាគុណនាម
ដែលមានដំណើរងើបងើយគគាត
-
ងងិះងងុះ គុណកិរិយាគុណនាម
ដែលសំដែងអាការៈរឹងរូសឱ្យសំឡេងងងិះងងុះមិនចង់ធ្វើតាមបង្គាប់
-
ងងីសងងាស គុណកិរិយា
ដែលមានដំណើរងីសងាសមិនរៀបរយ, ដែលទទីសទទាសនាំឱ្យទើសទែង
-
ងងីសងងូស គុណកិរិយាគុណនាម
( ម . ព . ងងិះងងុះ )។
-
ងងឹត គុណនាម
ទីទៃពីភ្លឺ, ដែលឥតមានពន្លឺ
-
ងងឹតចាក់ភ្នែកមិនយល់ គុណនាម
( សំនួន .) ងងឹតខ្លាំងងងឹតស្លុងងងឹតរកមើលអ្វីក៏មិនឃើញ។
-
ងងឹតភ្នែក នាម
( ម . ព . ភ្នែកងងឹត )។
-
ងងឹតមុខ កិរិយាសព្ទ
វិលមុខងងឹតឈឹងមើលអ្វីពុំឃើញ។
-
ងងឹតល្ងង់ កិរិយាសព្ទ
ល្ងង់ឈឹងសូន្យដូចគេនៅក្នុងទីងងឹត។
-
ងងុយ កិរិយាសព្ទ
ជ្រប់ងក់ចង់ដេក។
-
ងងុល គុណកិរិយាគុណនាមកិរិយាសព្ទ
ដែលសំយុងមុខជជ្រុលមិនងើប
-
ងងុះ គុណកិរិយា
ដែលធ្វើការមមឹះហើយនិយាយគ្នារហឹមៗមិនសូវដាច់សូរ
-
ងងូស ឧទានសព្ទ
ងូសៗរឿយៗ
-
ងងើល គុណកិរិយាគុណនាម
ដែលមានកិរិយាងើបងើយបន្តិចហើយជជើល, រលះរលាំងឥតក្រែងឥតអៀនឥតខ្មាស
-
ងង៉ើល គុណកិរិយាគុណនាម
( ម . ព . ងងើល )។
-
ងង៉េស ឧទានសព្ទ
សូរសំឡេងដែលឮង៉េសៗរឿយៗ
-
ងប់ កិរិយាសព្ទគុណនាមនាម
ជ្រប់ងោង; មុខរឹង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។