វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 123 / 1268
-
ឃូរៗ ឧទានសព្ទ
សូរខ្យល់កើតដោយផ្លុំ, ដោយសប់, ដោយបក់,
-
ឃូសៗ ឧទានសព្ទ
សូរឮដោយគោះ, ដោយក្អកស្ងួត។
-
ឃើញ កិរិយាសព្ទ
ឆ្លុះយល់រូបប្រាកដដោយភ្នែក
-
ឃើញប្រចក្ស កិរិយាសព្ទ
ឃើញច្បាស់។
-
ឃែត គុណកិរិយាគុណនាម
គ្រស៊ែត, ទទេ
-
ឃោរ គុណនាម
ខ្លាំង, ពន្លឹក, គួរខ្លាច, គួរស្បើម
-
ឃោរឃៅ គុណនាម
ខ្លាំងក្រៃ, ពន្លឹកគួរខ្លាច, ហៅហាន, មោះមុត, កាចខ្លាំងឥតមានមេត្តាប្រណី
-
ឃោស នាម
ឈ្មោះព្យញ្ជនៈដែលមានសំឡេងគឹកកងមាន២១តួគឺគឃង, ជឈញ, ឌឍណ, ទធន, ពភម; យរលវហឡ; និងស្រៈពេញតួទាំងអស់ក៏រាប់បញ្ចូលក្នុងពួកអក្សរឃោសៈដែរ។
-
ឃោសនា នាម
សម្ដីគឹកកង, សំឡេងកងរំពង, អឺងអាប់; ការប្រកាស, ការស្រែកប្រកាសឮខ្លាំងៗផ្សាយដំណឹងឱ្យសាធារណជនដឹង, ការផ្សាយដំណឹងឱ្យឮសាយសុសសព្វគ្នា។ប្រើតាមទម្លាប់ចំពោះតែការប្រកាសអង្គាសវត្ថុផ្សេងៗធ្វើបុណ្យឱ្យទាន។
-
ឃោសនាការ នាម
ឈ្មោះក្រសួងរដ្ឋមន្ត្រីមួយផ្នែកខាងការផ្សាយដំណឹងផ្សេងៗ
-
ឃោសនិក នាម
អ្នកឃោសនាអ្នកស្រែកប្រកាសឬផ្សាយដំណឹងឱ្យសាធារណជនបានដឹង។បើស្ត្រីជាឃោសនិកា
-
ឃោសនិកា នាម
( ម . ព . ឃោសនិក )។
-
ឃោសាឃោសវិមុត្ត នាម
អក្ខរៈដែលរួចផុតស្រឡះពីឃោសៈនិងអឃោសៈគឺមិនមែនជាឃោសៈឬអឃោសៈបានដល់និគ្គហិត (º)។
-
ឃោសិត្រ នាម
បំពង់កផ្នែកខាងលើ។
-
ឃោសៈ នាម
( ម . ព . ឃោស )។
-
ឃោស្នា នាម
( ម . ព . ឃោសនា )។
-
ឃ្ញើច កិរិយាសព្ទគុណកិរិយាគុណនាម
ញាក់ញោច, ខ្ញើចដោយរសើបឬដោយញញើត
-
ឃ្នង គុណនាមនាម
មេទទឹងគងសង្កត់ក្បាលបង្គោលក្រោល, បង្គោលរបង
-
ឃ្នាង នាម
គ្រឿងមានកាំទទឹងមួយម្ខាងសម្រាប់ដាក់កមនុស្សទោស
-
ឃ្នាប នាម
ប្រដាប់សម្រាប់គាប
-
ឃ្នាស់ នាម
ប្រដាប់សម្រាប់គាស់។
-
ឃ្នូស នាម
ប្រដាប់សម្រាប់គូស
-
ឃ្នើស គុណនាម
ដែលទើស, ទាក់, ទាស់
-
ឃ្នើសឃ្នង គុណនាម
ច្រឡើសបើស, ឈ្នះឈ្នាន, ព្រហើន, ឈ្លានពាន, ទ្រើសឃ្នង
-
ឃ្មង់ នាម
ឈ្មោះឈើមួយប្រភេទ។
-
ឃ្មត់ នាម
ឈ្មោះវល្លិមួយប្រភេទសំបកក្រអូបសម្រាប់ធ្វើធូប
-
ឃ្មមៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យស៊ី, ពាក្យទំពាឱ្យប្លែកឡើង
-
ឃ្មាតខ្មី កិរិយាសព្ទ
ខំប្រឹង, សង្វាតខ្លាំង
-
ឃ្មាមៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យទំពា, ពាក្យស៊ីឱ្យប្លែកឡើង
-
ឃ្មឹក ប.
ពាក្យសម្រាប់ចម្រើនពាក្យក្រាស់ឱ្យវិសេសឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។