វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1191 / 1268
-
អាយុត្តកដ្ឋាន នាម
កន្លែងដកហូតពន្ធកន្លែងបង់ពន្ធ។
-
អាយុត្តកៈ នាម
អ្នកមានមុខងារឬនាទីអ្នកតឿនទារសួយអាករ, ជាអ្នកទារពន្ធឬហូតពន្ធ, ហូតភាស៊ី; អាជ្ញាហ្លួងទារពន្ធ; ស្មៀនកាន់បញ្ជីពន្ធ, ចៅហ្វាយពន្ធឬនាយពន្ធ។ខ្មែរសម័យបច្ចុប្បន្នហៅក្រុមលេខកៈមួយក្រុមធ្វើរាជការក្នុងព្រះបរមរាជវាំងប៉ុន្តែហៅរាជាយុត្តកៈ។
-
អាយុទាន នាម
ការឱ្យអាយុគឺការជួយឱ្យមានជីវិត ( ជីវិតទាន )។
-
អាយុធ នាម
ដូចគ្នានឹងអាវុធ ( ម . ប្រ .)។
-
អាយុធគ្រឹះ
( ម . ព . អាវុធកោដ្ឋាគារ )។
-
អាយុធាគារ នាម
ឃ្លាំងអាវុធ, កន្លែងទុកដាក់គ្រឿងចម្បាំង, គ្រឿងអាវុធយុទ្ធភណ្ឌ, គ្រឿងយុទ្ធោបករណ៍។
-
អាយុបរិច្ឆេទ នាម
ការកំណត់អាយុ។
-
អាយុបរិមាណ នាម
ការរាប់អាយុ; ការស្មានអាយុ។
-
អាយុបរិយោសាន នាម
ទីបំផុតនៃអាយុ។
-
អាយុប្បមាណ នាម
ចំនួនអាយុ។
-
អាយុប្រមាណ នាម
( ម . ព . អាយុប្បមាណ )។
-
អាយុពរ នាម
ពរថាឱ្យមានអាយុវែង ( ដូចពរថាសូមឱ្យអ្នកមានអាយុវែង! ...)។
-
អាយុពេទ្យ នាម
ពេទ្យអ្នកចេះវិធីថែរក្សាឱ្យមានអាយុវែងឬពេទ្យអ្នកចេះថ្នាំចម្រើនអាយុ។
-
អាយុព្វេទ
( ម . ព . អាយុវេទ )។
-
អាយុវឌ្ឍនការណ៍ នាម
ហេតុដែលនាំឱ្យចម្រើនអាយុ។អាយុ, វណ្ណៈ, សុខៈ, ពលៈអាយុ ( វែង ), សម្បុរ ( កាយល្អ ), សេចក្ដីសុខ, កម្លាំង ( ពាក្យសម្រាប់ឱ្យពរ )
-
អាយុវឌ្ឍនភេសជ្ជ នាម
ថ្នាំចម្រើនអាយុ។
-
អាយុវឌ្ឍនៈ នាម
ដំណើរចម្រើនអាយុ
-
អាយុវឌ្ឍន៍
( ម . ព . អាយុវឌ្ឍនៈ )។
-
អាយុវស្សា នាម
អាយុនិងវស្សាគឺចំនួនអាយុនិងចំនួនវស្សាដែលបួស ( បានប៉ុន្មានហើយ?)។
-
អាយុវេជ្ជ
( ម . ព . អាយុពេទ្យ )។
-
អាយុវេទ នាម
វិទ្យាសម្រាប់រក្សាអាយុ, វិជ្ជាសម្រាប់ចម្រើនអាយុ, សម្រាប់បង្កើតសុខភាព។
-
អាយុវ៌េទ
( ម . ព . អាយុវេទ )។
-
អាយុសង្ខារ នាម
ការភ្ជុំអាយុ, ការកំណត់អាយុដែលនឹងដល់មរណកាល។
-
អាយុសេស នាម
សេសនៃអាយុគឺអាយុដែលមានសេសមិនគត់ឆ្នាំ។
-
អាយុស្មន្ត នាម
អ្នកមានអាយុ។ពាក្យលំអុតសម្រាប់ហៅមនុស្សក្មេងជាងខ្លួនឬអ្នកដែលតូចជាងខ្លួន, ដែលគេគោរពខ្លួន ( ច្រើនប្រើខាងបព្វជិតជាងគ្រហស្ថ ) និមន្តទៅណាអាយុស្មន្ត?; និមន្តអាយុស្មន្តមកខាងណេះ!
-
អាយុហបរិយោសាន
( ម . ព . អាយុបរិយោសាន )។
-
អាយូស នាម
ពាក្យប្រើក្លាយមកពីសំ . អាយុស៑។
-
អាយោគ នាម
ព្យាយាម; កិច្ចការរវល់; គ្រឿងប្រដាប់កាយ។
-
អាយោធន នាម
សង្គ្រាម, ចម្បាំង
-
អាយោធន៍ នាម
( ម . ព . អាយោធន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។