វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1189 / 1268
-
អាមុកុលិត គុណនាម
ដែលទើបរីកបានពាក់កណ្ដាល
-
អាមុកុលិតបុស្ប
ផ្កាដែលទើបរីកបានពាក់កណ្ដាល។
-
អាមេណ្ឌន នាម
ពាក្យពោលផ្ទួន, សម្ដីផ្ទួន, ដូចជាទីទៃៗ, ផ្សេងៗ, ចាស់ៗ, ក្មេងៗ; អ្នកៗ, នាងៗ, ជាដើម
-
អាមេណ្ឌនៈ នាម
( ម . ព . អាមេណ្ឌន )។
-
អាមេណ្ឌិត គុណនាម
ដែលផ្ទួនពីរដង, ដែលផ្ទួនៗ, ថែមៗ, ដែលថាដដែលៗ, ច្រំដែល ( ប្រើចំពោះតែសម្ដី
-
អាមេណ្ឌិតពាក្យ នាម
ពាក្យផ្ទួន, សម្ដីថែមៗដូចយ៉ាងទៅៗ!, កុំៗ, បងៗជាដើម ( ហៅអនុលាបក៏បាន )។
-
អាមេណ្ឌិតលេខ នាម
លេខផ្ទួនឬគ្រឿងសម្គាល់ពាក្យផ្ទួន។
-
អាមេណ្ឌិតវាចា នាម
( ម . ព . អាមេណ្ឌិតពាក្យ )។
-
អាមេណ្ឌិតវាទ នាម
( ម . ព . អាមេណ្ឌិតពាក្យ )។
-
អាមេណ្ឌិតវាទិនី នាម
( ម . ព . អាមេណ្ឌិតវាទី )។
-
អាមេណ្ឌិតវាទី នាម
អ្នកដែលច្រើនតែនិយាយផ្ទួនៗ, ដូចជាលោកៗ, អ្នកៗ, តាៗ, យាយៗជាដើម។
-
អាមេណ្ឌិតសញ្ញា នាម
( ម . ព . អាមេណ្ឌិតលេខ )។
-
អាមេណ្ឌិតសព្ទ នាម
សព្ទផ្ទួនៗ, ដូចជាបា . អាបោអាបោ " ទឹកៗ"; ភិយ្យោភិយ្យោ, សំ . ភូយស៑ភូយស៑ " ច្រើនៗ ( ច្រើនក្រៃលែង ) " ជាដើម; ខ្មែរដូចជាផ្សេងៗ, ទីទៃៗ; ច្រើនៗ; តិចៗ; ដដែលៗជាដើម។
-
អាមោឃ នាម
( ម . ព . មោឃ!)។
-
អាមោទ នាម
សេចក្ដីរីករាយច្រើន; គ្រឿងឬក្លិនក្រអូបខ្លាំងឬក្រអូបសាយ, ក្រអូបឈ្ងប់, ដែលរីករាយច្រើន, ដែលមានអំណរខ្លាំង; ក្រអូបខ្លាំង, ក្រអូបសាយ។
-
អាមោទកថា នាម
សម្ដីរួសរាយឬស្រស់ស្រាយ, រាក់ទាក់, ចចាកអារ៉ាក, ចៅរ៉ៅដោយមានសេចក្ដីរីករាយឬដោយមានអំណរខ្លាំង។ ( ព . កា .)
-
អាមោទគន្ធ នាម
ក្លិនក្រអូបខ្លាំង, ក្លិនក្រអូបសាយ។
-
អាមោទបុស្ប នាម
ផ្កាដែលមានក្លិនក្រអូបខ្លាំងឬក្រអូបសាយ។
-
អាមោទភាព នាម
ភាពឬដំណើរនៃអាមោទៈ។
-
អាមោទរស នាម
រសនៃអាមោទៈ។
-
អាមោទវាចា នាម
( ម . ព . អាមោទកថា )។
-
អាមោទវាទ នាម
( ម . ព . អាមោទវាចា )។
-
អាមោទៈ នាម
( ម . ព . អាមោទ )។
-
អាម៉ាស់ គុណនាម
ថោក, ថោកទាបឬទាបថោក; អាស្រូវ; អាប់, អាប់ឱន។
-
អាម៉ាស់កេរ្តិ៍
ថោកកេរ្តិ៍ឈ្មោះ។
-
អាម៉ាស់មុខ
ថោកមុខ, អាប់មុខ។
-
អាម៉ូរ៉ូស នាម
( ម . ព . កង្វាក់ )។
-
អាម៉េរិក នាម
ឈ្មោះមហាទ្វីបមួយក្នុងមនុស្សលោកនៅក្នុងចន្លោះលំហនៃមហាសមុទ្រអាត្លង់ទិកនិងមហាសមុទ្រប៉ាស៊ីហ្វិក ( រាប់ចូលក្នុងចំនួនមហាទ្វីបទាំង៥)
-
អាម៉េរិកឡាទីន នាម
ប្រទេសនៅទ្វីបអាម៉េរិកប៉ែកកណ្ដាលនិងខាងត្បូង។ប្រទេសតំបន់នេះច្រើនប្រើភាសាអេស្ប៉ាញនិងព័រទុយគេ។
-
អាម៉្ញូស នាម
( វេជ្ជ .) ស្រទាប់ក្នុងនៃភ្នាសទារកដែលអភិវឌ្ឍទៅតាមការរីកធំធាត់របស់ទារកនៅក្នុងផ្ទៃម្ដាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។