វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1123 / 1268
-
អប្បនាជវ័ន នាម
សន្ទុះចិត្តដែលស្ទុះទៅចាប់អារម្មណ៍ក្នុងអង្គឈាន។
-
អប្បនាឈាន នាម
ឈានដែលចុះស៊ប់ក្នុងអង្គតាមលំដាប់។
-
អប្បនាសមាធិ នាម
ការតម្កល់ចិត្តស៊ប់មាំឬការទប់ចិត្តឱ្យតាំងនៅស្មើក្នុងអារម្មណ៍ដែលប្រកបដោយអង្គឈាន ( ពាក្យប្រើក្នុងកម្មដ្ឋាន )។
-
អប្បបញ្ញា នាម
ប្រាជ្ញាតិច, ប្រាជ្ញាអន់។
-
អប្បបរមា គុណនាមនាម
ដែលតិចបំផុត, ដែលមានកំណត់យ៉ាងតូចបំផុត, កម្រិតយ៉ាងតិចឬយ៉ាងតូចបំផុត
-
អប្បបរិមាណ នាម
បរិមាណតិច, ចំនួនយ៉ាងតិច។
-
អប្បប្រាជ្ញា នាម
( ម . ព . អប្បបញ្ញា )។
-
អប្បផរណា នាម
( សេ . ហិ .) ការធ្លាក់ចុះនៃកម្រិតថ្លៃជាទូទៅរបស់ទំនិញនិងសេវាក្នុងប្រទេសឬតំបន់ក្នុងរយៈពេលជាក់លាក់ណាមួយក្នុងពេលដែលអត្រាអតិផរណាធ្លាក់ចុះក្រោមសូន្យភាគរយ។
-
អប្បផរណាករ នាម
( សេ . ហិ .) អត្រាអតិផរណាដែលប្រើជាតួចែកដើម្បីបំប្លែងថ្លៃទំនិញនិងសេវាពីចំនួនណូមីណាល់ទៅចំនួនពិត។
-
អប្បពុទ្ធិ គុណនាម
ដែលមានសេចក្ដីចេះដឹងតិច; ដែលមិនឈ្លាស; ល្ងង់។
-
អប្បភាគ នាម
ភាគតិច។
-
អប្បភោគ នាម
ភោគៈតិច; អ្នកដែលមានភោគៈតិច។
-
អប្បមាណ គុណនាម
ដែលឥតប្រមាណ, ប្រមាណពុំបាន, ដែលស្មានពុំត្រូវ, ដែលមិនមានចំនួន, ដែលរាប់ពុំអស់, ច្រើនក្រៃលែង
-
អប្បមាណភណ្ឌ នាម
របស់ច្រើនរាប់ពុំអស់។
-
អប្បមាណភាព នាម
ភាវៈឬដំណើរនៃអ្វីៗដែលមានច្រើនក្រៃលែង។
-
អប្បមាណវត្ថុ នាម
( ម . ព . អប្បមាណភណ្ឌ )។
-
អប្បមាទ នាម
សេចក្ដីមិនធ្វេស, មិនប្រហែសឬមិនធ្វេសប្រហែស; ការមិនធ្វេសស្មារតី; ការប្រុងប្រយ័ត្នជានិច្ច, ការប្រុងមិនឱ្យភ្លាំងភ្លាត់; ការប្រយ័ត្នមិនធ្វើអំពើអាក្រក់
-
អប្បមាទប្បដិបទា នាម
បដិបទាឬប្រតិប័ទដោយអប្បមាទ។
-
អប្បមាទមូល នាម
កុសលធម៌មានអប្បមាទជាឫសឬជាទីតាំង, អប្បមាទទុកថាជាឫសនៃកុសលធម៌។
-
អប្បមាទលក្ខណៈ នាម
លក្ខណៈនៃអប្បមាទ។
-
អប្បមាទសម្បាទនៈ នាម
ការផ្ដល់ឬបំពេញអប្បមាទគឺការធ្វើអប្បមាទឱ្យបរិបូណ៌, ឱ្យគ្រប់គ្រាន់, ឱ្យពេញ។ល។គួររលឹកនឹកដល់
-
អប្បមាទសម្បាទន៍ នាម
( ម . ព . អប្បមាទសម្បាទនៈ )។
-
អប្បមូល គុណនាម
ថ្លៃតិច; ដែលមានតម្លៃតិច
-
អប្បមេយ្យ គុណនាម
ដែលច្រើនរាប់ពុំបានប្រមាណពុំអស់, ដែលឥតបើគណនាត្រារាប់បាន
-
អប្បមេយ្យគុណ នាម
អ្នកដែលមានគុណអនេកអនន្ត
-
អប្បលាភ នាម
លាភតិច; អ្នកដែលមានលាភតិច។
-
អប្បវត្ថុ
( ម . ព . អប្បមាណភណ្ឌ )។
-
អប្បវិជ្ជ គុណនាមនាម
ដែលចេះដឹងតិច, អ្នកដែលមានវិជ្ជាតិច។
-
អប្បវ័យ គុណនាម
ដែលនៅក្មេង។
-
អប្បសក្ដិ នាម
ស័ក្ដិតូច, អ្នកដែលមានស័ក្ដិតូច។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។