វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1122 / 1268
-
អបេតវិញ្ញាណ គុណនាមនាម
ដែលប្រាសចាកវិញ្ញាណគឺដែលអស់ខ្យល់អស់វិញ្ញាណហើយ ( ដែលស្លាប់ហើយ ); រូបកាយដែលស្លាប់ដេកស្ដូកស្ដឹង
-
អបោគណ្ឌ គុណនាម
ដែលវិកលឬពិការរាងកាយ; ដែលជាអ្នកខ្លាចច្រើន ( កម្លាច )
-
អប់ កិរិយាសព្ទ
បង្ហប់យកក្លិនឬឱ្យចាប់ក្លិន
-
អប់រំ កិរិយាសព្ទនាម
អប់បង្ហប់ផ្សែងឬបង្ហប់ចំហាយ។
-
អប់រំកាយ នាម
( ម . ព . កាយសិក្សា )។
-
អប្ប គុណនាម
តិច; តូច; ស្ដួចស្ដើងឬស្ដើងស្ដួច។
-
អប្បការ គុណនាម
ដែលមានរូបប្រែប្លែកខុសពីប្រក្រតីដើម; ដែលប្រែរូបប្រែទ្រង់
-
អប្បគ្ឃព័ស្ដុ នាម
របស់ដែលមានតម្លៃតិច។
-
អប្បគ្ឃភណ្ឌ នាម
( ម . ព . អប្បគ្ឃព័ស្ដុ )។
-
អប្បគ្ឃវត្ថុ នាម
( ម . ព . អប្បគ្ឃព័ស្ដុ )។
-
អប្បច្ចយភាព នាម
ដំណើរឥតហេតុ, ឥតទំនង, ការទាស់ទំនង; ដំណើរគ្មានគ្រឿងអាស្រ័យ។ដំណើរមិនសប្បាយចិត្ត, ការមិនស្រួលចិត្ត
-
អប្បជនាធិបតេយ្យ នាម
របបគ្រប់គ្រងដែលអំណាចធ្លាក់ក្នុងដៃជនមួយចំនួនតូច។
-
អប្បដិការ នាម
ការមិនធ្វើតប, មិនធ្វើត្រឡប់ទៅវិញ។
-
អប្បដិឃចិត្ត នាម
ចិត្តមិនក្នាញ់។
-
អប្បដិឃៈ គុណនាមនាម
ដែលមិនគ្នាន់ក្នាញ់; សេចក្ដីមិនក្នាញ់, មិនគ្នាន់ចិត្ត; ដំណើរមិនប៉ះទង្គុកដោយសេចក្ដីក្រោធ។
-
អប្បដិច្ឆន្នជាតិ នាម
ពពួករុក្ខជាតិមានគ្រាប់។
-
អប្បដិបត្តិ នាម
ការមិនប្រតិបត្តិតាមការមិនធ្វើតាម។
-
អប្បដិបុគ្កល
ដែលឥតមានបុគ្គលប្រៀបផ្ទឹមបាន; អ្នកដែលប្រសើរបំផុតឥតមានបុគ្គលប្រៀបផ្ទឹម
-
អប្បដិបុគ្គល គុណនាម
ដែលឥតមានបុគ្គលប្រៀបផ្ទឹមបាន; អ្នកដែលប្រសើរបំផុតឥតមានបុគ្គលប្រៀបផ្ទឹម
-
អប្បដិភាគ គុណនាម
ដែលឥតមានចំណែកប្រៀបផ្ទឹមឱ្យត្រឹមស្មើបាន។
-
អប្បដិរូប គុណនាម
ដែលពុំសមគួរ, ពុំគប្បី
-
អប្បដិវត្ត គុណនាម
ដែលប្រព្រឹត្តទៅពុំបាន; ដែលធ្វើពុំកើត
-
អប្បដិវត្តន៍ នាម
អំពើឬអ្វីៗដែលប្រព្រឹត្តទៅពុំបាន, ដែលធ្វើពុំកើត
-
អប្បដិវត្តិយកម្ម នាម
អំពើឬការជាអប្បដិវត្តិយ៍។
-
អប្បដិវត្តិយៈ គុណនាម
ដែលឥតមានអ្នកណាអាចឱ្យប្រព្រឹត្តទៅបានគឺអ្នកណាក៏ធ្វើពុំកើត, និយាយប្រាប់គ្នាមិនកើត។
-
អប្បដិវត្តិយ៍
( ម . ព . អប្បដិវត្តិយៈ )។
-
អប្បទ្រព្យ នាម
ទ្រព្យតិច; អ្នកដែលមានទ្រព្យតិច។
-
អប្បធន នាម
( ម . ព . អប្បទ្រព្យ )។
-
អប្បនា នាម
ការអែបនែប, អែបផ្ទាប់, អែបជិត, អែបស៊ប់; ការចូលឈាន។
-
អប្បនាចិត្ត នាម
( ព . ពុ .) ចិត្តដែលចុះស៊ប់ក្នុងអង្គឈាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។