វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1098 / 1268
-
អនាគារិយវិន័យ
( ម . ព . អនាគារវិន័យ )។
-
អនាចារ នាម
ការប្រព្រឹត្តខុសបែបបទ, ខុសសណ្ដាប់ធ្នាប់; ការប្រព្រឹត្តអាក្រក់, ខ្ជីខ្ជា, ពុំសមគួរ; ការឥតមារយាទ; មារយាទអាក្រក់ ( ច្រើននិយាយថា )
-
អនាតុរភាព នាម
ភាវៈឥតជំងឺ, ដំណើរមិនឈឺចាប់, សុខសប្បាយ, ស្រួលខ្លួន, ជាខ្លួន
-
អនាត្មា គុណនាមនាម
( ម . ព . អនាត្ម័ន )។
-
អនាត្ម័ន គុណនាមនាម
អនត្តា។
-
អនាថ គុណនាម
ដែលឥតទីពឹង, ឥតពំនាក់។
-
អនាថករ
ដែលធ្វើឱ្យឥតទីពឹងឬធ្វើមិនឱ្យជាពំនាក់បាន។
-
អនាថជន នាម
អ្នកដែលឥតទីពឹង
-
អនាថបិណ្ឌិក នាម
នាមពិសេសរបស់មហាសេដ្ឋីម្នាក់ឈ្មោះសុទត្តនៅក្នុងក្រុងសាវត្ថី, ជាអ្នកកសាងវត្តជេតវ័នឬជេតពន, ជាមហាឧបាសកម្នាក់របស់ព្រះសក្យមុនីគោតមបរមគ្រូ, មានឈ្មោះប្រាកដច្រើនអន្លើក្នុងគម្ពីរពុទ្ធសាសនា
-
អនាថបុគ្គល
( ម . ព . អនាថជន )។
-
អនាថភាព
ភាពនៃបុគ្គលដែលគ្មានទីពឹងពំនាក់, ការក្រីក្រលំបាកដោយខ្វះមុខរបររកស៊ីនិងទីជ្រកកោន
-
អនាថា គុណនាម
ដូចគ្នានឹងអនាថ
-
អនាថោ គុណនាម
( ម . ព . អនាថា )។
-
អនាទរ នាម
សេចក្ដីមិនអើពើ; ការពុំគោរព, ពុំយកចិត្តទុកដាក់; ការមិនប្រុងប្រយ័ត្ន; ការពុំនាំពា; ពុំស្រវាស្រទេញ; ដំណើរតោះតើយ, សោះអង្គើយ; ការមើលងាយ
-
អនាទរកថា នាម
សម្ដីដែលនិយាយដោយការមិនអើពើ។
-
អនាទរទុក្កដ នាម
( ព . វិ .) អាបត្តិទុក្កដដែលភិក្ខុត្រូវព្រោះការមិនអើពើ, មិនប្រុងប្រយ័ត្ន។
-
អនាទរភាព នាម
ភាវៈតោះតើយ ( ព . ផ្ទ .) អាទរភាព )។
-
អនាទរមិត្ត នាម
មិត្រដែលរាប់អានគ្នាដោយការមិនស៊ប់ចិត្ត។
-
អនាទរមិត្រ នាម
( ម . ព . អនាទរមិត្ត )។
-
អនាទរាបត្តិ នាម
( ព . វិ .) អាបត្តិដែលភិក្ខុត្រូវព្រោះការមិនអើពើ, មិនប្រុងប្រយ័ត្ន។
-
អនាទិភាព នាម
ភាវៈឬដំណើរគ្មានដើម, គ្មានដើមទង
-
អនាធិបតេយ្យ នាម
ការដែលគ្មានអាធិបតេយ្យ, គ្មានឥស្សរភាព, ដំណើរឥតសិទ្ធិសេរីភាពក្នុងការគ្រប់គ្រង, ភាពនៃប្រជារាស្ត្រដែលមិនមានមគ្គុទ្ទេសក៍
-
អនាបត្តិ នាម
ដំណើរមិនត្រូវអាបត្តិ ( ព . វិ .)។
-
អនាមយ នាម
ដំណើរមិនមានរោគឬឥតជំងឺ, សេចក្ដីសុខសប្បាយខ្លួន, ដំណើរជាខ្លួន។
-
អនាមយគ្រឹះ នាម
មន្ទីរព្យាបាលរោគ។
-
អនាមយដ្ឋាន នាម
ទីដែលនៅជាសុខឥតនាំបណ្ដាលឱ្យកើតជំងឺ។
-
អនាមយភាព នាម
ភាវៈនៅជាសុខឥតរោគាព្យាធិ។
-
អនាមយស្ថាន នាម
( ម . ព . អនាមយដ្ឋាន )។
-
អនាមរូប គុណនាម
ដែលឥតនាមឥតរូប; ដែលបាត់ឈ្មោះបាត់រូបសូន្យឈឹង។
-
អនាមិក គុណនាម
ដែលមិនមាននាម, ដែលឥតដាក់ឈ្មោះ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។