អនាទរ
នាម
អត្ថន័យ (2)
-
1
នាម
សេចក្ដីមិនអើពើ; ការពុំគោរព, ពុំយកចិត្តទុកដាក់; ការមិនប្រុងប្រយ័ត្ន; ការពុំនាំពា; ពុំស្រវាស្រទេញ; ដំណើរតោះតើយ, សោះអង្គើយ; ការមើលងាយ
ឧទាហរណ៍ ទទួលភ្ញៀវដោយអនាទរ។
-
2
នាម
( ព . វ .) ឈ្មោះដំណើរប្រយោគមួយប្រភេទប្រើពាក្យថាកាល, កាលដែល, កាលបើជាគ្រឿងសម្គាល់ហៅថាប្រយោគអនាទរ, ដូចជាកាលដែលខ្ញុំកំពុងនិយាយអំពីរឿងនុះ, ស្រាប់តែគាត់មកឃាត់ខ្ញុំមិនឱ្យនិយាយតទៅទៀត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)