វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1074 / 1268
-
អជ្ឈេសនា នាម
ការអញ្ជើញ, សម្ដីអញ្ជើញ; ការអារាធនា, ការនិមន្ត, សម្ដីនិមន្ត; ការអង្វរ
-
អជ្ឈោកាស នាម
ទីវាលស្រឡះ; ទីវាលកណ្ដាលថ្ងៃ
-
អជ្ឈោសាន នាម
ការស្ទង់មើល, ការស្ទង់មើលឱ្យដឹងទីបំផុត
-
អញ សព្វនាម
ខ្ញុំ ( ជាអញ្ញត្រសព្ទ )។ពាក្យសម្រាប់ហៅខ្លួនឯងជាសម្ដីកូនក្មេងនិយាយទៅរកកូនក្មេងផងគ្នាឬមនុស្សចាស់និយាយទៅរកកូនក្មេង, និយាយទៅរកមនុស្សស្មើភាពដែលស្និទ្ធស្នាលឬក៏អ្នកធំនិយាយទៅរកអ្នកតូចដោយស្និទ្ធស្នាល
-
អញាតកជន នាម
( ម . ព . អញ្ញាតកជន )។
-
អញ្ចង នាម
នេសាទុបករណ៍មួយប្រភេទមានក្រឡាដូចមងតែមានដងទាំងពីរខាងសម្រាប់កាន់ដឹកវាត់ឱ្យជាប់មច្ឆជាតិក្នុងទឹកមានជម្រៅល្មមដើរបាន
-
អញ្ចាច គុណនាម
ដែលរាចពាសពេញតែរាក់មើលឃើញស្ងាចត្រដាច ( ចំពោះតែទឹក )
-
អញ្ចាញ នាម
ឈ្មោះឈើមួយប្រភេទដើមតូចមែកសាងញ៉ាងស្លឹករង្វើលៗផ្កាលឿងផ្លែមូលៗស្តួចខាងក្បាលសណ្ឋានកដបវេលាទុំមានសម្បុរលឿងផ្លែចាស់ប្រើការធ្វើជាតំណាប់បាន
-
អញ្ចាប គុណនាម
ដែលរាចឬហូររាក់រហែលៗ ( ចំពោះតែទឹក )
-
អញ្ចូចៗ គុណកិរិយាគុណនាម
ដែលមានអាការឬដំណើរខ្ញូចៗស្មើៗ
-
អញ្ឆើល គុណកិរិយា
ដែលមានការលោតខ្ពស់ៗទាបៗខ្លីៗស្រាលៗ
-
អញ្ជចៗ គុណកិរិយាគុណនាម
ដែលមានអាការដំណើរបន្ទន់ជង្គង់ជតៗខ្ពស់ៗទាបៗ
-
អញ្ជតៗ គុណកិរិយាគុណនាម
( ម . ព . អញ្ជចៗ)។
-
អញ្ជលិ នាម
ក្រពុំម្រាមដៃ ( ទាំង១០), ការផ្គុំម្រាមដៃទាំង១០គោរព
-
អញ្ជលិកម្ម នាម
ការធ្វើអញ្ជលីគឺការលើកក្រពុំម្រាមដៃទាំង១០សំពះគោរព។
-
អញ្ជលិករ នាម
( ម . ព . អញ្ជលិកម្ម )។
-
អញ្ជលិករណីយ នាម
បុគ្គលដែលគួរឱ្យលើកអញ្ជលីសំពះគោរព ( បុគ្គលដែលគួរឱ្យគេចង់សំពះ )
-
អញ្ជលី នាម
( ម . ព . អញ្ជលិ )។
-
អញ្ជុល នាម
( ព . បុ .) ម្ជុល
-
អញ្ជុលី នាម
ពាក្យប្រើក្លាយពីអញ្ជលី។
-
អញ្ជើញ កិរិយាសព្ទ
ជូនដំណឹងឬហៅរកដោយគោរពចំពោះឥស្សរជនជាគ្រហស្ថមានក្សត្រិយ៍ជាដើមឬចំពោះសាធារណជនជាគ្រហស្ថដែលត្រូវប្រើពាក្យគួរសមទៅរក
-
អញ្ជើញគ្រឿង កិរិយាសព្ទ
នាំយកគ្រឿងដែលព្រះរាជាទ្រង់ប្រើប្រាស់ទៅដាក់ជិតព្រះអង្គ។
-
អញ្ជ័ន នាម
ឈ្មោះវល្លិមួយប្រភេទដើមទន់ល្អួតស្លឹកមូលៗល្អិតៗផ្កាមានព័ណ៌ផ្សេងៗប៉ុន្តែក្នុងកម្ពុជរដ្ឋច្រើនតែព័ណ៌ខៀវស្រស់
-
អញ្ញតវាស
( ម . ព . អញ្ញាតកេត )។
-
អញ្ញត្រ នាម
ទីទៃ, ទីទៃផ្សេងពីគេ, ដោយឡែក, ផ្សេង, ផ្សេងដោយឡែក។
-
អញ្ញត្រកម្ម នាម
ការលើកលែងការមិនរាប់បញ្ជូល។
-
អញ្ញត្រតា នាម
សំអាងជាក់ស្ដែង, ការអាងទីអាស្រ័យ, សំអាងថាខ្លួននៅទីផ្សេងក្នុងវេលាព្រឹត្តិការណ៍អ្វីមួយដែលបានកើតឡើង, ការដោះសា។
-
អញ្ញត្រប្រវេសន៍ នាម
ការអនុញ្ញាតជាពិសេសក្នុងការនាំចូលទំនិញទៅក្នុងប្រទេសឬការអនុញ្ញាតឱ្យអ្នកចូលមកធ្វើជំនួញ។
-
អញ្ញត្រភណ្ឌ នាម
ភណ្ឌៈផ្សេងៗដោយឡែក។
-
អញ្ញត្រវត្ថុ នាម
វត្ថុផ្សេងៗដោយឡែក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។