វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1072 / 1268
-
អចិរាភា នាម
( ម . ព . អចិរទ្យុតិ )។
-
អចេលកៈ នាម
អ្នកមិនស្លៀកសំពត់គឺអ្នកបួសពួកតិរ្ថិយដែលតមមិនស្លៀកសំពត់ដោយប្រកាន់តាមលទ្ធិថាការប្រព្រឹត្តដូច្នេះជាគ្រឿងកម្ចាត់សេចក្ដីលោភជាដើម ( អ្នកបួសអាក្រាត )
-
អចេលក៍ នាម
( ម . ព . អចេលកៈ )។
-
អចេស្ដា នាម
ដំណើរឥតចេស្តាគឺដំណើរទន់ខ្សោយ, អស់កម្លាំង, អស់ការប្រឹងប្រែង; ដំណើរកម្រើកអវយវៈមិនកើត
-
អចៃដន្យ នាម
ដំណើរមិនបណ្ដាលឱ្យគិតឃើញ, ការបាំងគំនិតឬការនាំឱ្យបាំងគំនិត
-
អចៃតន្យ នាម
( ម . ព . អចៃដន្យ )។
-
អច្ចន្តិកជន នាម
ជនជ្រុលនិយម។
-
អច្ចន្តិកនិយម នាម
ភាពជ្រុលនិយម។
-
អច្ចន្តិកបុគ្គល នាម
( ម . ព . អច្ចន្តិកជន )។
-
អច្ចយលាភី នាម
( ច្ប .) អ្នកដែលទទួលអច្ច័យទាន, បុគ្គលដែលបានទទួលអច្ច័យទាន។
-
អច្ចានុរោធ នាម
ចរិតអ្នកគោរពហួសប្រមាណចរិតដែលចូលចិត្តលើកសរសើរ។
-
អច្ចាសន្ន គុណនាម
ជិតមកដល់ជិតណាស់កិតណាស់បន្ទាន់ណាស់។
-
អច្ចាសន្នភាព នាម
ភាពដែលជិតមកដល់ភាពដែលជិតណាស់ភាពដែលបន្ទាន់ណាស់។
-
អច្ចុត គុណនាម
ដែលឥតកម្រើក; ខ្ជាប់ខ្ជួន; នឹងធឹង។
-
អច្ចុតតាបស នាម
តាបសឬឥសីអ្នកប្រព្រឹត្តធម៌ខ្ជាប់ខ្ជួន ( នាមឥសីមួយរូបក្នុងរឿងមហាវេស្សន្តរជាតកដែលជូជកបញ្ឆោតឱ្យប្រាប់ផ្លូវទៅចួបនឹងព្រះវេស្សន្តរ )។
-
អច្ចុតឥសី នាម
( ម . ព . អច្ចុតតាបស )។
-
អច្ចុតឫសី នាម
( ម . ព . អច្ចុតតាបស )។
-
អច្ចេក គុណនាម
ដែលប្រញឹកប្រញាប់, រវៀសរវៃ, រួសរាន់, ភ្លាមៗ; ដែលខុសប្រក្រតី។
-
អច្ចេកចីវរ នាម
( ព . វិ .) ចីវរដែលទាយករវៀសរវៃចាត់ចែងប្រគេនបព្វជិតព្រោះគេឃើញការមិនទៀងនៃជីវិតរបស់គេ។
-
អច្ចេកទាន នាម
ទានដែលគេរវៀសរវៃឱ្យព្រោះគេឃើញថាជីវិតរបស់គេមិនទៀង។
-
អច្ចេកយាត្រា នាម
យាត្រារួសរាន់។
-
អច្ច័យទាន នាម
( ច្ប .) ប្រទានកម្មដែលម្ចាស់បណ្ដាំធ្វើទៅឱ្យមនុស្សម្នាក់ឬច្រើននាក់នូវទ្រព្យសម្បត្តិរបស់ខ្លួនតាមមរតកសាសន៍
-
អច្ច័យលាភី នាម
( ច្ប .) អ្នកទទួលអច្ច័យទាន។
-
អច្ឆន្នបុបា្ឆណ្ឌជាតិ នាម
( ជីវ .) ពពួករុក្ខជាតិដែលមានគ្រាប់នៅខាងក្រៅមិនឋិតនៅក្នុងអូវែនិងលូតលាស់នៅលើស្រការបស់កោនគ្មានសម្បកការពារដូចជាពពួកស្រល់ជាដើម។
-
អច្ឆរា នាម
ស្រីអប្សរ, ស្រីសួគ៌។
-
អច្ឆរាទេពី នាម
( ព . ប្រ .) ទេពីមានលម្អដូចជាស្រីអប្សរ។
-
អច្ឆរាទេវី នាម
( ម . ព . អច្ឆរាទេពី )។
-
អច្ឆរិយ គុណនាម
ដែលគួរស្ងើចក្រៃពេក; ដែលគួរទះដៃស្ងើចសរសើរ; ដែលគួរស្ញែងក្រៃពេក ( អស្ចារ្យ )។
-
អច្ឆរិយការណ៍ នាម
ការណ៍ជាអស្ចារ្យ។
-
អច្ឆរិយគតិ នាម
ប្រាជ្ញាញាណដែលគួរស្ងើចក្រៃពេក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។